Skip to main content

Posts

Featured

អាថ៍កំបាំងឧបសគ្គស្នេហ៍

ភាគទី​ ២០ «អ្នកនាងតូច មកដល់ហើយ» «ច៎ា! អ៊ំស្រីគេនៅទីណា?» «គេនៅខាងក្នុង» ពេលដេណាចូលទៅដល់សួនច្បារ ដេណាសង្កេតឃើញថាអ្នកដែលរង់ចាំនាងជាមនុស្សប្រុសស្លៀកពាក់បិទជិតពណ៌ខ្មៅ និងពាក់ម៉ាសផងដែរ។ អ្វីដែលនាងមានអារម្មណ៍មិនស្រួលនោះគឺកែវភ្នែកដែលពោរពេញដោយភាពស្អប់ខ្ពើមដូចមនុស្សគ្រប់គ្នាមើលមកនាងអញ្ចឹង។ ដេណាអង្គុយចុះហើយក៏ព្យាយាមបង្កើតការសន្ទនារវាងគេនិងនាង។ «សួស្តី ខ្ញុំដេណា» «សួស្តី អ្នកស្រីវីមឺ» តាមសម្លេងរបស់គេ នាងអាចវិនិឆ្ឆ័យថាគេមានអាយុក្មេងប្រហាក់ប្រហែល២០ឆ្នាំ «ហៅខ្ញុំដេណាក៏បានដែរ» ដេណានៅតែព្យាយាមសម្របសម្រួលឱ្យមានភាពជិតស្និតរវាងគេនិងនាង «ខ្ញុំមិនហ៊ានទេ» «អឺ អញ្ចឹងហៅបែបតាមលោកគិតថាងាយស្រួលចុះ។ ចូលប្រធានបទ តើឆាមែនគេយ៉ាងម៉េចហើយ? គេរស់នៅឯណា?» «លឿនម្ល៉េះ? មិនអញ្ជើយខ្ញុំញុំាអីសិនទេ អ្នកស្រីវីមឺ?» ដេណារេផ្នែកគិតសញ្ជឹងមួយភ្លេត តែនាងក៏ឱ្យអ្នកមីងយកនំនិងកាហ្វេឱ្យគេ «អញ្ជឹងខ្ញុំនិយាយត្រង់ៗក៏បាន លោកចង់បានអ្វីទៅដើម្បីឱ្យខ្ញុំបានពត៌មានពីឆាមែន?» «អ៎! អ្នកស្រីវីមឺជាមនុស្សបែបនេះឬ? តាមដែលខ្ញុំដឹងអ្នកស្រីទន់ភ្លន់ ជាបុគ្គលដែលជានិមិត្តរូបគេឯងរាល់គ្នាមិនចឹងឬ?» សម្តីឌឺដងរបស់គេមិនបានធ្វើឱ្យដេណាខឹងបន្តិចទេ តែ...

Latest Posts

អាថ៍កំបាំងឧបសគ្គស្នេហ៍

អាថ៍កំបាំងឧបសគ្គស្នេហ៍

អាថ៍កំបាំងឧបសគ្គស្នេហ៍

អាថ៍កំបាំងឧបសគ្គស្នេហ៍

អាថ៍កំបាំងឧបសគ្គស្នេហ៍

អាថ៍កំបាំងឧបសគ្គស្នេហ៍