អាថ៍កំបាំងឧបសគ្គស្នេហ៍
«អ្នកនាងតូច
មកដល់ហើយ»
«ច៎ា!
អ៊ំស្រីគេនៅទីណា?»
«គេនៅខាងក្នុង»
ពេលដេណាចូលទៅដល់សួនច្បារ
ដេណាសង្កេតឃើញថាអ្នកដែលរង់ចាំនាងជាមនុស្សប្រុសស្លៀកពាក់បិទជិតពណ៌ខ្មៅ
និងពាក់ម៉ាសផងដែរ។
អ្វីដែលនាងមានអារម្មណ៍មិនស្រួលនោះគឺកែវភ្នែកដែលពោរពេញដោយភាពស្អប់ខ្ពើមដូចមនុស្សគ្រប់គ្នាមើលមកនាងអញ្ចឹង។
ដេណាអង្គុយចុះហើយក៏ព្យាយាមបង្កើតការសន្ទនារវាងគេនិងនាង។
«សួស្តី
ខ្ញុំដេណា»
«សួស្តី
អ្នកស្រីវីមឺ» តាមសម្លេងរបស់គេ
នាងអាចវិនិឆ្ឆ័យថាគេមានអាយុក្មេងប្រហាក់ប្រហែល២០ឆ្នាំ
«ហៅខ្ញុំដេណាក៏បានដែរ»
ដេណានៅតែព្យាយាមសម្របសម្រួលឱ្យមានភាពជិតស្និតរវាងគេនិងនាង
«ខ្ញុំមិនហ៊ានទេ»
«អឺ
អញ្ចឹងហៅបែបតាមលោកគិតថាងាយស្រួលចុះ។ ចូលប្រធានបទ តើឆាមែនគេយ៉ាងម៉េចហើយ?
គេរស់នៅឯណា?»
«លឿនម្ល៉េះ?
មិនអញ្ជើយខ្ញុំញុំាអីសិនទេ អ្នកស្រីវីមឺ?» ដេណារេផ្នែកគិតសញ្ជឹងមួយភ្លេត
តែនាងក៏ឱ្យអ្នកមីងយកនំនិងកាហ្វេឱ្យគេ
«អញ្ជឹងខ្ញុំនិយាយត្រង់ៗក៏បាន
លោកចង់បានអ្វីទៅដើម្បីឱ្យខ្ញុំបានពត៌មានពីឆាមែន?»
«អ៎!
អ្នកស្រីវីមឺជាមនុស្សបែបនេះឬ? តាមដែលខ្ញុំដឹងអ្នកស្រីទន់ភ្លន់
ជាបុគ្គលដែលជានិមិត្តរូបគេឯងរាល់គ្នាមិនចឹងឬ?»
សម្តីឌឺដងរបស់គេមិនបានធ្វើឱ្យដេណាខឹងបន្តិចទេ
តែគេនិយាយបែបនេះធ្វើឱ្យនាងដឹងថាគេមិនបានមកឱ្យពត៌មានឆាមែនមកនាងនោះទេ
គេមកឌឺដងនាងច្រើនជាង។
«លោកមានឈ្មោះអ្វី?»
«អ៎!
ចង់ឱ្យគេតាមសម្លាប់ខ្ញុំឬ? តែខ្ញុំមិនខ្លាចទេ ខ្ញុំឈ្មោះឆាលីន»
«បើលោកមិនអាចឱ្យពត៌មានខ្ញុំបានទេ
ខ្ញុំសុំលា» ពេលដេណាមិនអាចអត់ធ្មត់បាននាងមានតែដើរចេញប៉ុន្នោះ។
«ឈប់សិន! ងាយទេ
តែគ្រប់យ៉ាងវាមិនមែនបានដោយហ្រ្វីឯណា»
«ប៉ុន្មាន?»
ដេណាក៏ងាកមកវិញ
«ប្រាំលាន»
«ប្លន់គេទាំងរស់ទេតើ
អ្នកនាងកុំរវល់គេអី» អ្នកមីងមើលថែផ្ទះ ពេលឮបែបនេះក៏មកហាមឃាត់ដេណា
«ពិបាកសម្រេចចិត្ត?
មិនអីទេខ្ញុំទុកពេលឱ្យ៣ថ្ងៃ អ្នកមានដូចអ្នកស្រីមិនពិបាកយកលុយដោះស្រាយបញ្ហាទេ»
តាមពិតទៅចំនួនលុយដែលឆាលីនស្នើរមកនាងវាពិតជាច្រើនមែន
តែវាមិនមែនលំបាកសម្រាប់នាងក្នុងការរកមកឱ្យគេទេ
តែដេណាមិនចូលចិត្តចំណាយលុយដោះស្រាយបញ្ហានោះឡើយ។
«អរគុណ
ខ្ញុំសុំគិតសិន។ តើយើងជួបគ្នានៅពេលណាទៀត ហើយនៅទីណាដដែល?»
«ទេៗ
ខ្ញុំនឹងទាក់ទងទៅអ្នកស្រីដោយខ្លួនឯងបីថ្ងៃក្រោយ» ពេលឆាលីននិយាយបែបនេះ
ដេណាអាចឃើញក្នុងកែវភ្នែកគេ បង្ហាញនូវភាពខកចិត្តម្យ៉ាង។
ក្រោយពេលឆាលីនចាកចេញទៅ
ដេណាក៏ដើរចូលផ្ទះរបស់ខ្លួន។ នៅក្នុងផ្ទះនាងពោរពេញទៅដោយភាពមោទនះភាពម្តាយមានចំពោះកូន
ដែលរូបថតរបស់នាងត្រូវបានព្យួរគ្រប់កន្លែងក្នុងផ្ទះ។ ត្បិតថាជារូបខ្លួន
ដេណាហាក់ដូចជាមិនពេញចិត្តហើយឱ្យអ្នកមីងមើលថែផ្ទះយកចេញទាំងអស់។
ពេលនាងមកដល់ទីនេះពីដំបូង
នាងចាប់អារម្មណ៍ថាក្នុងផ្ទះនាងគ្មានរបស់របរឬការចងចារបស់មេឡាសូម្បីតែបន្តិច។
នាងក៏ដឹងដែលថាទំនាក់ទំនងមេឡាជាមួយនាងនិងម្តាយគឺមិនល្អឡើយ
ក៏ប៉ុន្តែសូម្បីតែបន្តិចក៏គ្មានដែរ។
«អ្នកនាង
នឹកផ្ទះឬ?» អ្នកមីងមើលថែផ្ទះឃើញដេណាស្ងប់ស្ងាត់ក៏សួរ
«ក៏ប្រហែលបែបនោះហើយ»
ត្បិតថាតបបែឬបនេះមែន
តែដេណាហាក់បីដូចជាគ្មានអារម្មណ៍នឹងផ្ទះនេះទាល់តែសស់ ។ ពេលគិតបែបនេះហើយ
ក្បាលរបស់នាងក៏ឈឺភ្លាមៗ។ អ្នកមីងឃើញបែបនោះ ក៏ហៅអ្នកបើកឡាននៅខាងក្រៅឱ្យមកជួយ។
ពេលអ្នកបើកឡានឃើញដូចនេះក៏រត់ទៅបើកកាបូបដេណា ដើម្បីយកថ្នាំឱ្យនាង។
«ខ្ញុំថាអ្នកស្រីសម្រាកនៅផ្ទះនេះសិនទៅ ចាំខ្ញុំជំរាបលោកស្រីធំឱ្យ»
ដេណាងក់ក្បាលព្រោះក្បាលរបស់នាងប្រហែលមិនអាចទ្រាំទ្របានទេ ត្រូវការសម្រាកមិនខាន។



Comments
Post a Comment