អាថ៍កំបាំងឧបសគ្គស្នេហ៍


 ភាគទី១៨

«ឆាមែន?»

អេដៀនទទួលទូរសព្វក្រោយពីមនុស្សឱ្យដំណឹងមកគេថាដេណាចង់រកមនុស្សឈ្មោះឆាមែន។ តាំងពីនាងចូលមករស់នៅក្នុងផ្ទះរបស់គេ អេដៀនក៏ឱ្យមនុស្សឃ្លាំមើលនាងគ្រប់ជំហាន ត្បិតថាខាងក្រៅគេមើលទៅមិនខ្វល់ តែរាល់សកម្មភាពរបស់នាងតែងតែដឹងដល់គេរាល់វិនាទី។

«ឆាមែន ឆាមែនឬ? ខ្ញុំគួរតែជួយនាងទេ ដេណា ប្លេក»

អេដៀនចាំមិនភ្លេចអ្នកបម្រើស្មោះស្ម័គ្ររបស់ដេណា ប្លេកគឺឆាមែននេះឯង។ គេចាំបានថាឆាមែនម្នាក់នេះហ៊ានធ្វើគ្រប់យ៉ាងដើម្បីម្ចាស់ខ្លួន ហើយអ្នកដែលជាម្ចាស់ក៏ព្រមធ្វើគ្រប់យ៉ាងដើម្បីលាក់បាំងអំពើខ្លួនដែរ។

សម្លេងគោះទ្វាបន្លឺឡើងអេដៀនក៏យកអារម្មណ៍មកដាក់កាងារវិញ

«លោកប្រធានមានអ្នកផ្ញើរឯកសារមកឱ្យលោកប្រធាន»

«អ្នកណា?» អង្គរក្សរបស់អេដៀនក៏ចូលមកទាញយកមកមើល

«ឱ្យមកនេះមក» អេដៀនងើបឈរទៅទទួលឯកសារមួយដុំដែលនៅក្នុងដៃលេខា

«លោកប្រុស»

«ចេញទៅក្រៅទៅ»

«បាទ»

គេដឹងថាអង្គរក្សចង់រក្សាសុវត្ថភាពរបស់គេ តែគេបានប្រែប្រួលយ៉ាងខ្លាំងនៅពេលបានទទួលសិទ្ធក្នុងនាមជាម្ចាស់លីវែនគ្រុបទាំងមូល។ តែអ្វីដែលគួរឱ្យសោកស្តាយមនុស្សដែលតែងលើកកម្លាំងចិត្តរបស់គេលែងនៅក្នុងលោកនេះទៀតហើយ តម្លៃដែលគេខំប្រឹងក៏គិតថាវាគ្មានតម្លៃតែវាជាឧបករណ៍ដែលគេតាំងចិត្តយកវាជាបង្អែកក្នុងការសងសឹកមនុស្សជុំវិញខ្លួនដែលធ្វើឱ្យគេភ្លាយជាបែបនេះ។

ការដែលមកឈរនៅក្នុងដំណាក់កាលនេះ វាមិនមែនជារឿងងាយស្រួលអ្វីឡើយទោះបីគេមានម្តាយជាខ្នងបង្អែកក៏ដោយ ហើយអ្វីដែលជាបង្អែកធំនោះគឺការរួបរួមសាមគ្គីមិនអាចបែកបាក់ជាមួយត្រកូលហ្វាងដែលជាម្តាយរបស់ដេណា។ នេះហើយជាមូលហេតុដែលគេមិនអាចជំទាស់នឹងម្តាយបាន ក៏ប៉ុន្តែអ្វីដែលទទួលបាន វាហាក់បីដូចជាមិនសមតម្លៃសូម្បីតែបន្តិចឡើយ។

អេដៀនរលាស់គំនិតពីអតីតកាលហើយក៏បើកដុំឯកសារឃើញថាតាមពិតជារូបថត។ មានអ្នកណាអាចទាយទៅរូបថតទាំងនេះធ្វើឱ្យគេមានស្នាមញញឹមពេញមាត់តែម្តង។ បណ្តុំរូបថតភ្ជាប់ជាមួយសំបុទ្រមួយច្បាប់ អេដៀនក៏បើកមើល

សួស្តីលោកអេដៀន

លោកប្រហែលជាមិនចង់ឱ្យរូបភាពទាំងនេះចេញផ្សាយទេមែនទេ?

ជួបគ្នាម៉ោង១០យប់ល្ងាចនេះ នៅកន្លែងXXXX

ជនអានមិក

អេដៀនញញឹមហើយ ហើយទាញដែកកេសយកដុតចោលដោយទឹកមុខស្មើ និងគួរឱ្យខ្លាចបំផុត។ គេដើរបែរក្រោយទៅតុវិញ ហើយអង្គរក្សនិងលេខាចូលមកពេលឃើញផ្សែង

«លោកប្រធាន នេះ»

«ឈប់ កុំទាន់អាល ឱ្យឆេះឱ្យអស់សិន»

«លោកប្រុស ឱ្យខ្ញុំស៊ើបអ្នកផ្ញើរមកដែរទេ?»

«រឿងថ្ងៃនេះ មិនឱ្យដឹងដល់អ្នកផ្សេងទេ»

លេខានិងអង្គរក្សមិនហ៊ានសួរច្រើន ពេលដែលឆេះអស់ក៏នាំគ្នាប្រមូលទៅបោះចោលហើយ ចាកចេញពីបន្ទប់ភ្លាមៗ។

«មើលទៅ អ្នកដែលចងគំនុំនឹងនាងមានច្រើនណាស់ ដេណា។ នាងចាំមើលល្បែងតួកម្សត់ ខ្ញុំជាអ្នកលេងម្តងទៅ»

ចំណែកឯដេណាដែលកំពុងអង្គុយនៅមុខផ្ទះ សុខៗក៏មានអារម្មណ៍មិនល្អភ្លាម។ នាងមានអារម្មណ៍ថាដូចជាមានរឿងមិនល្អនឹងអាចកើតឡើងចំពោះនាងឆាប់នេះ។

«អ្នកស្រី ឡានរៀបចំរួចរាល់ហើយ» អ្នកបើកឡានម្នាក់ដើរមករកនាង

«អរគុណហើយ»

ពេលនេះដេណាកំពុងធ្វើដំណើរទៅរកអ្នកដែលដឹងដំណឹងអំពីឆាមែន។ ដេណាគិតថាឆាមែនប្រហែលជាតម្រុយ ដែលអាចជួយនាងក្នុងការស្វែងរកការចងចាំត្រលប់មកវិញ។ ពេលដែលនាងទៅដល់ផ្ទះរបស់ខ្លួន ក៏ជួបអ៊ំស្រីមើលថែផ្ទះនៅទីនោះកំពុងតែចាំនាង។

ភាគទី ១៩ (Part 19)

Comments