អាថ៍កំបាំងឧបសគ្គស្នេហ៍
សម្លេងក្នុងចិត្តរបស់គេប្រាប់គេបែបនោះប្រហែលគ្មានអ្នកណាអាចជំនួសនាងក្នុងចិត្តគេបានទៀតឡើយ។
«អង្គុយចុះមក!»
ដេណាហៅដានៀលអង្គុយចុះដែលធ្វើឱ្យគេសឹងតែលោតចូលទឹកព្រោះរំភើបពេក
«អរគុណ»
«ឯងដឹងទេ
ខ្ញុំនិងអេដៀនជាគូដណ្តឹង»
«អ្នកទាំងពីរសមគ្នាណាស់»
ទោះនិយាយបែបនេះតែក្នុងចិត្តគេពិតជាឈឺខ្លាំងណាស់
«គេគ្មានខ្ញុំក្នុងចិត្តទេ......គេមានមនុស្សគេស្រលាញ់ហើយ»
ដេណាក៏សម្រក់ទឹកភ្នែកតែនាងក៏ជូតយ៉ាងរហ័ស
«..............»
«ឯងដែលស្រលាញ់នរណាម្នាក់ទេ?»
«............»
ស្រលាញ់
ស្រលាញ់ខ្លាំងទៀតផង
«មែនហើយឯងនៅក្មេងណាស់
ម៉េចនឹងមានស្នេហាទៅ»
«មាន
គេខ្ពង់ខ្ពស់ពេកខ្ញុំឈោងមិនដល់ទេ»
«មែនឬ? ជាអ្នកណា?
មិត្តរួមថ្នាក់?» ដេណាសួរដោយចង់ដឹង
«បងកុំចង់ដឹងអី
បងស្រលាញ់ខ្លួនឯងឱ្យបានច្រើនទៅ កុំខ្វល់ពីគាត់អី»
«ឃ្លាអំម្បាញ់មិញឯងខ្លួនឯងធ្វើបានទេ?»
សម្លេងឌឹបដាក់លោតក្នុងបេះដូងវ័យក្មេងរបស់គេ
ហើយវាជាការចងចាំដ៏ស្រស់ស្អាតបំផុតរវាងគេនិងនាងដែលមិនអាចបំភ្លេចបាន។
មកដល់បច្ចុប្បន្ន
«នោះហើយជាពេលដែលចាប់ផ្តើមទំនាក់ទនងយើងទាំងពីរ
នឹកឃើញអ្វីខ្លះទេ?» ដានៀលសួរទៅកាន់មនុស្សស្រីដែលនៅចំពោះមុខ
«ទេ»
«នាងមានសំណួរអ្វីទៀតទេ?»
«វាមានអ្វីកើតឡើងបន្តទៀត»
មកដល់ត្រឹមនេះ
ដានៀលក៏ទម្លាក់កែវផឹកទឹកចុះហើយភ្នែកគេពោរពេញដោយកំហឹងដែលវាមិនខុសពីអេដៀនឡើយ។
«កុំចង់ដឹងអី
រឿងនេះផ្តើមដោយខ្ញុំបញ្ចាប់ដោយខ្ញុំ
រស់នៅជាអ្នកស្រីវីមឺឱ្យល្អទៅវាសមបំណងរបស់នាងហើយ»
ដានៀលនិយាយហើយក៏ដើរចេញពីហាងកាហ្វេទុកឱ្យនាងនៅក្នុងភាពស្រពិចស្រពិលម្នាក់ឯង។
បើសិនជាអ្វីដែលដានៀលនិយាយជាការពិតនាងមិនខុសពីមនុស្សដែលគ្មានតម្លៃក្នុងខ្លួនឡើយ។
នៅក្នុងខន់ដូរស់នៅម្នាក់ឯង
វាត្រូវបានទិញដោយអេដៀនសម្រាប់អេដៀនទុកសម្រាប់គេរស់នៅកាលនៅរៀនមហាវិទ្យាល័យ។
អ្នកណាទៅដឹងទៅថាគេជាហ្គេមឺដ៏ល្បីម្នាក់ដែលគ្មានអ្វីទាល់តែសស់ក្រៅពីភាពគ្មានបានការនៅក្នុងខ្លួន។
ដានៀលទាញខ្នើយដែលនៅលើគ្រែហើយរូតស្រោមខ្នើយទាញយករបស់ម្យ៉ាងដែលរុំដោយសសៃអំបោះស។
នៅក្នុងសរសៃអំបោះដែលគេកំពុងលានោះជា រូបថតម្យ៉ាងដែលពណ៌ខ្មៅដូចជារូបអេកូទារក។
កែវភ្នែកខ្មៅនិលសម្លឹងមើលហើយក៏ស្រក់ទឹកភ្នែកជាខ្លាំង
វាបង្ហាញនៅភាពឈឺចាប់ក្នុងចិត្តដែលគ្មានអ្នកណាដែលបានឃើញឡើយ។
សម្លេងទូរសព្វរោទ៍បណ្តាលឱ្យដានៀលភ្ញាក់ភាពសោកសៅហើយក៏ទាញទូរសព្វមកមើលក៏ឃើញថាជាបងប្រុសខ្លួន។
«សួស្តីបងប្រុស»
«ឯងនៅឯណា?»
សម្លេងមិនល្អក៏បានបន្លឺឡើង
«ខ្ញុំនៅខន់់ដូ
លេងហ្គេម»
«ឯងជឿថាយើងនឹងបិទក្រុមហ៊ុនហ្គេមដែលឯងលេងដែលទេ?»
នេះជាគំរាមដែលគេមិនដែលឮទើបរៀបរឹកឱ្យស្រួកបួលឆ្លើយបន្តិច
«បងមានអ្វីប្រើខ្ញុំឬ?»
«មកក្រុមហ៊ុនយើងក្នុងរយះពេល១៥នាទី
បើមិនចឹងឯងនឹងត្រូវបញ្ជូនទៅស៊ុយអែតជាមួយម័រនីងមិនខាន»



Comments
Post a Comment