អាថ៍កំបាំងឧបសគ្គស្នេហ៍


 ភាគទី ១៤

ពេលទទួលទានអាហារ ដានៀលសម្លឹងនាងមិនដាក់ភ្នែកនិងមិនយកចិត្តទុកដាក់លើអាហារចំពោះមុខឡើយ។

«បើលោកមានអ្វីចង់និយាយជាមួយខ្ញុំ លោកគួរនិយាយតាមត្រង់»

«បងមិនសួរខ្ញុំថាហេតុអ្វីខ្ញុំទិញភាគហ៊ុនពីបង?»

«ប្រាកដជាចង់រកស៊ីទេដឹង?»

«ខ្ញុំចូលចិត្តគ្រឿងសម្អាងទៅវិញទេ» គេក៏ញញឹមដាក់នាង

«លោកប្រហែលមិនពេញចិត្តខ្ញុំដូចអេដៀនមែនទេ?»

«ប្រាកដណាស់ ពីមុនបងធ្វើឱ្យខ្ញុំមានបញ្ហាមិនតិចទេ» ដេណាមានការភ្ញាក់ផ្អើលបន្តិចតែនាងនៅតែរក្សាចំហរ

«ខ្ញុំធ្វើអ្វីខ្លះទៅ?»

«បងធ្វើឱ្យខ្ញុំស្រលាញ់បង ហើយប្រើប្រាស់ក្តីស្រលាញ់ខ្ញុំដើម្បីបំផ្លាញបងប្រុសខ្ញុំ»

«............» ពេលនេះនាងមិនអាចទប់ទឹកមុខបានទៀតឡើយ វាពិតជារឿងមិនគួរឱ្យជឿខ្លាំងណាស់

«យ៉ាងម៉េច បងគាំងហើយ? ស្រីដូចជាបងពូកែសម្តែងខ្លាំងណាស់ ដែលសមហើយជាប់ជាតារាស្រីលំដាប់អេនៅក្នុងប្រទេស។ បងប្រហែលមិនចាំទង្វើខ្លួនទេ តែខ្ញុំប្រាប់បងទៅចុះចាត់ទុកជាអតីតពួកយើងទាំងពីរ បងលែងលះបងប្រុសទៅ គាត់នឹងមិនបំផ្លាញបងមិនខានទេ»

«ខ្ញុំបានធ្វើអ្វីខ្លះ?»

«បងចាំទេកាលពី៥ឆ្នាំមុន ខ្ញុំទើបតែរៀនថ្នាក់វិទ្យាល័យមានឱកាសជួបបងដំបូងនៅក្នុងពិធីជួបជុំគ្រួសារវីមឺ ខ្ញុំជាកូនអត់ខាន់ស្លា ប្រាកដណាស់មិនអាចទៅរួចឡើយ តែខ្ញុំសុខចិត្តបន្លំជាអ្នកជញ្ជូនអីវ៉ាន់ដើម្បីបានឃើញបង...............»

៥ឆ្នាំមុន

សម្លេងអ៊ូអរក្នុងវិមានវីមឺព្រោះការជួបជុំគ្រួសារបែបលក្ខណះតូចតាចតែពោរពេញដោយភាពប្រណីតអបអរកូនប្រុសត្រលប់មកពីស៊ុយអេតវិញ ហើយអ្នកណាមិនល្បីនោះព្រោះតារាស្រីឆ្នើមជាទីពេញចិត្តក្នុងក្រុងទាំងមូលនាមជាគូដណ្តឹងទាយាទម្នាក់គតរបស់វីមឺក៏មកចូលរួមដែរ។

«អ្នកនាងដេណា ប្លេកទាំងស្អាតទាំងពូកែ លោកអេដៀនទាំងឆ្លាតសង្ហាមាន ពិតជាគូស្នេហ៍សាកសមនាគនិងមយ៉ូរាមែន» ដានៀលដែលដឹកអីវ៉ាន់ចូលក្នុងវិមានក៏ឮចចាមរ៉ាម។

ក្នុងមួយជិវីតគេ ប្រៀបដូចជាធូលីក្នុងភ្នែកមនុស្សគ្រប់គ្នាដែលគ្រប់គ្នាគ្រវាសចេញជានិច្ច។ ម្តាយក៏បោះបង់ចោលមិនស្តាយស្រណោះហើយក៏បាត់បង់ជោវីតទៅ បន្សាល់ទុក្ខឱ្យគេមាននាមជាកូនអត់ខាន់ស្លា។ តែអ្នកណាទៅដឹង អេដៀនជាបងប្រុសម្តាយទីទៃបានឱ្យពន្លឺមួយឱ្យគេក្នុងជិវីតដែលពោរពេញក្នុងភាពងងឹតនេះ។

គេបានលង់ស្រលាញ់តារាស្រីម្នាក់ដែលជាគូដណ្តឹងរបស់បងប្រុស តែបងប្រុសរបស់គេមិនបានស្រលាញ់នាងឡើយ។ ទោះបីគេមើលទៅក្មេងមែន តែគេពិតជាស្រលាញ់ដេណា ប្លេកខ្លាំងណាស់រហូតអាចលះបង់គ្រប់យ៉ាងដើម្បីនាង។

ពេលឮអ្វីដែលគេនិយាយគ្នាពីបងប្រុសនិងស្រីដែឡខ្លួនលួខស្រលាញ់គេក៏ទៅអង្គុយនៅមាត់ទឹកហើយសម្លឹងមើលពន្លឺភ្លើងដែលចាំងលើផ្ទៃទឹកមានអារម្មណ៍ថាខ្លួនដូចឆ្កែអនាថាដែលចង់បានស៊ីសាច់ក្ងានព្រៃអញ្ចឹង។ ពេលនឹកឃើញគំនិតខ្លួនឯងគេក៏អស់សំណើច

«អ្នកណានៅទីនោះ?» សម្លេងរណ្តំដែលស្រដៀងនឹងបងស្រីធំមេឡាបន្លឺឡើង

«ខ្ញុំ..ខ្ញុំ» គេងើបឈរសម្លឹងមើលមនុស្សស្រីក្នុងឈុតរាត្រីពណ៌សវែងត្រឹមជង្គង់សក់ទម្លាក់មកវែងអន្លាយសមនឹងមុខដ៏ស្រស់ស្អាត។ ដានៀលសម្លឹងភ្លឹកព្រោះនាងហាក់បីដូចជាទេពធីតាក្នុងសុបិន្តរបស់គេអញ្ចឹង មើលទៅទេវតាប្រហែលជាឮសម្លេងគេបន់ស្រន់ហើយ

«លោក........អ៎ដានៀល វីមឺមែនទេ?»

«អ្នកនាងស្គាល់ខ្ញុំដែរមែនទេ?»

«ហេតុអ្វីមិនចូលពិធី? គេជួបជុំអស់ហើយ»

«..........» ដានៀលមិនហ៊ាននិយាយ

«សុំទោស» ដេណា ក៏ដើរទៅបង់ដែលនៅមាត់ទឹកនោះ

«អ្នកនាងមិនបាច់សុំទោសទេ តែ.....ហេតុអ្វីអ្នកនាងនៅទីនេះ?»

«កុំហៅខ្ញុំអ្នកនាងអី ហៅខ្ញុំថាបងស្រីដេណាក៏បានដែរ ពួកយើងក៏រាប់ថាស្គាល់គ្នាដែរ»

ស្អាតទាំងរូប និងចិត្ត


ភាគទី ១៥ (Part 15)

Comments