អាថ៍កំបាំងឧបសគ្គស្នេហ៍


 

ភាគទី ១២

«អេដៀនមិនញុំាអាហារពេលព្រឹកទេឬកូន?» ម្តាយឃើញកូនប្រុសមិនញុំអាហារក៏មិនសួរមិនបាន

«ខ្ញុំញុំារួចហើយ»

«ទេទេ លោកប៉ាមិនទាន់ញុំាអាហារពេលព្រឹកទេ មិនមែនទេម័រនីងមិនដែលឃើញប៉ាញុំាអាហារពេលព្រឹកទេ» ពេលឮបែបនេះដេណាក៏ភាំង

គេមិនដែលទទួលទានអាហារពេលព្រឹក ព្រោះអាហារពេលព្រឹកធ្វើឱ្យគេនឹកឃើញរូបរាងតូចស្តើងដែលងង៉ូវនៅលើគ្រែមិនព្រមញុំាអាហារពេលព្រឹកឡើយ ហើយវាជាការចងចាំមួយដែលគេមិនអាចបំភ្លេចបានគ្រប់វិនាទី។

«អេដៀន.......» ម្តាយក៏ពិបាកនឹងនិយាយជាមួយកូនប្រុសព្រោះដឹងថាគេមិនទាន់អាចកាត់ចិត្តបាន

«ម៉ាក់ខ្ញុំផ្ញើម័រនីងផង ខ្ញុំនឹងបញ្ជូនគេទៅស៊ុយអែតវិញសប្តាហ៍ក្រោយ»

«អត់ទេ លោកប៉ាកូនមិនចង់ត្រលប់ទៅវិញទេ» ម័រនីងក៏ចាប់ជាយដៃអាវគ្រ័រសេរបស់ឪពុក

«មិនបានទេ ម័រនីងត្រូវត្រលប់ទៅវិញ»

«អេដៀនឱ្យគេនៅទីនេះសិនទៅ ម៉ាក់នឹកគេណាស់ឯងចូលចិត្តយកកូនទៅលាក់ពីម៉ាក់ណាស់»

«អ្នកម៉ាក់ទេដែលចូលចិត្តលាក់» ទឹកមុខសោះកក្រោះក៏បោះសម្តីឌឺដងហើយក៏ចាកចេញដោយមិនងាកក្រោយឡើយ ដែលធ្វើឱ្យដេណានិងម័រនីងឆ្ងល់នឹងសម្តីរបស់អេដៀនគ្រប់គ្នា

«លោកយាយ លោកប៉ានិយាយបានន័យថាយ៉ាងម៉េចទៅ?» ម័រនីងដែលពូកែឆ្ងល់ក៏សួរ

«លោកប៉ាគ្មានន័យអ្វីទេ» ទោះបីជាតបបែបនេះទែក្នុងចិត្តអ្នកស្រីធំវីមឺពោរពេញទៅដោយភាពឈឺចាប់និងសោកស្តាយនឹងទង្វើខ្លួន

អេដៀននៅក្នុងបន្ទប់ក្រុមហ៊ុនធ្វើការតាមទម្លាប់គ្មានសម្រាករបស់ខ្លួន។ ពេលចប់ការងារអស់គេតែងតែសម្លឹងតាមកញ្ជក់មើលពីអាគារដែលខ្ពស់របស់ខ្លួនសម្លឹងទៅលើមេឃដែលគ្មានអ្នកណាបានដឹងទេថាហេតុអ្វីគេសម្លឹងទៅវាឡើយ។

(មេឡា មេឡា) អេដៀនដាស់មេឡាដែលជាមនុស្សគ្មានវិញ្ញាណនៅពេលនេះ

(មេឡា អូនកុំធ្វើបែបនេះអី អូនបំភ័យបងហើយ)

មេឡាអង្គុយលើគ្រែសម្លឹងមើលមេឃតាមចន្លោះបង្អួចដោយមិនស្តីអ្វីឡើយ នាងភ្លាយជាបែបនេះព្រោះនាងត្រូវទើបបានសម្រាលកូនត្រឹមតែ៧ខែប៉ុន្នោះ ម័រនីងក៏ត្រូវយកទៅចញ្ចឹមក្នុងកែវតែគ្មានអ្នកណាដឹងឡើយថាអ្នកស្រីធំវីមឺបានមកយកម័រនីងទៅដោយក្នុងសភាពគ្រោះថ្នាក់ហើយក៏គម្រាមមេឡារហូតដល់នាងភ្លាយជាបែបនេះ។

(អេដៀន បងដឹងទេហេតុអ្វីអូនចូលចិត្តពណ៌ផ្ទៃមេឃ?) ក្រោយពីស្ងាត់កន្លះថ្ងៃមិននិយាយរកអេដៀននាងក៏បន្លឺសម្លេង

(អូននិយាយរកបងហើយ)

(..............) នាងក៏ស្ងាត់ម្តងទៀត

(បងដឹងៗ ព្រោះពណ៌ផ្ទៃមេឃជាពណ៌នៃក្តិសង្ឃឹមមែនទេ?)

(..............) នាងសើចចម្អកបន្តិច

(មេឡា?)

(ខ្ញុំកើតមកគ្មានអ្វីទាំងអស់តែងយកមេឃជាទីពឹង យកព្រះអាទិត្យជាពន្លឺ យកព្រះចន្ទជាមិត្តដឹងចិត្ត យកផ្កាយជាសាច់ញាតិមុនពេលដែលខ្ញុំជួបបង។ តែពេលដែលជួបបង បងក៏ភ្លាយជាអ្វីគ្រប់យ៉ាងទាំងនោះសម្រាប់ខ្ញុំ ក៏ប៉ុន្តែពេលនេះវាមិនដូចមុនឡើយ)

ទឹកភ្នែកមួយដំណក់ស្រក់មកជាមួយទឹកមុខសោកសៅដែលមិនអាចបកស្រាយបាន ធ្វើឱ្យអេដៀនស្ទុះទៅជូតទឹកភ្នែកនាងហើយក្តោបមុខនាងទាំងពីរ។

(បងសន្យា បងនឹងយកម័រនីងមកវិញ បងនឹងភ្លាយជាគ្រប់យ៉ាងរបស់អូនម្តងទៀត)

(អូនមិនជឿបងទៀតទេៗ)

សម្លេងស្រែកយំតែងតែឮក្នុងចិត្តគេជានិច្ច វាដង្ហើយប្រាប់គេថាគេគ្មានសម្មតភាពកាពារនាង គេធ្វើឱ្យនាងបាត់បងទំនុកចិត្តគ្រប់យ៉ាង វាបានសន្ធិតជាប់ក្នុងគំនិតដែលមិនអាចបែងចែកបានថាពេលនេះគេឈរនៅចំណុចណាឡើយ។

«មានអ្វីគ្រប់យ៉ាង វាយ៉ាងម៉េចទៅ បើគ្មានអូន» ទឹកភ្នែកកូនប្រុសរមៀលធ្លាក់ចុះទៅដោយភាពឈឺចាប់ព្រោះការឃ្លាតពីមនុស្សដែលខ្លួនស្រលាញ់វាមិនមែនជាអ្វីដែឡមនុស្សគ្រប់គ្នាអាចធ្វើបានឡើយហើយគេក៏នៅក្នុងចំណោមនោះដែរ។

«លោកប្រុស?» វ៉ិចទ័រចូលមក

«មានអ្វីឬ?»

ភាគទី ១៣ (Part 13)

Comments