អាថ៍កំបាំងឧបសគ្គស្នេហ៍

 


ភាគទី ១១

«អាវ គេងលក់បាត់ហើយ» ពេលដែលនាងជូតសក់ៗគេក៏គេងល់បាត់ក្នុងរង្វង់ដៃនាង

ដេណាដាក់គេគេងស្រួលបួលហើយក៏មើលមុខគេឱ្យជិតៗ ឃើញថាមានចំណុចខ្លះក៏ដូចអេដៀនដែលគឺត្រង់ចញ្ចើម និងសក់គឺក្រាស់ដូចគ្នាអញ្ចឹង។​ បើសិនជាមេឡានៅទីនេះ គ្រួសាររបស់ពួកគេនឹងមានភាពពេញលេញនិងមានក្តីសុខជាខ្លាំង ជាពិសេសអេដៀននឹងមិនចាំបាច់រស់នៅក្នុងភាពងងឹតនិងឯកាបែបនេះដែរ។

«បើខ្ញុំជាអ្នកធ្វើមែន តើខ្ញុំនឹងធ្វើយ៉ាងណាទៅ?»

តុកតុក

ពេលឮសម្លេងគោះទ្វានាងក៏រត់ទៅបើកភ្លាមខ្លាចរំខានការគេងរបស់គេ។ ដេណាពេលបើកទ្វាក៏ឃើញថាជាវិចទ័រដែលជាមនុស្សជំនិតអេដៀន

«ខ្ញុំមកយកអ្នកប្រុសតូច»

«តែគេងលក់បាត់ហើយ»

«គេងលក់បាត់ហើយ?» វិចទ័រស្រាប់តែស្លេកមុខភ្លាម

«មានអ្វីឬ?»

«អ្នកប្រុសមិនអាចគេងលក់ដោយមិនបានញុំាអាហារពេលល្ងាច និងថ្នាំទេ»

«យ៉ាងម៉េចវិចទ័រ?» អេដៀនក៏មកដល់ល្មមហើយក៏ប្រើភ្នែកពិឃាតមកកាន់នាង តែសម្លឹងមើលបន្ទប់នាង

«អ្នកប្រុសគេងលក់បាត់ហើយ»

ពេលឮបែបនេះភ្លាម អេដៀនដើរចូលបន្ទប់នាងហើយក៏ដាស់កូនប្រុសតិចៗតែមើលទៅពិបាកព្រោះក្មេងពិបាកនឹងភ្ញាក់ពេលដែលគេកំពុងគេងស្កប់ស្កល់

«ម័រនីងៗ»

«ប៉ាប៉ា កូនពិតជាងងុយគេងណាស់»

«មិនបានទេ ត្រូវញុំាអាហារពេលល្ងាចសិន» អេដៀននិយាយក្នុងសម្លេងម៉ឹងម៉ាត់

«តែ កូនងងុយពិតមែន»

«ប៉ានឹងបញ្ជូនកូនទៅស៊ុយអែតមិនខាន»

ម័រនីងក៏ងើបឡើងភ្លាមហើយឱបកឪពុកញីភ្នែកតិចៗ ដែលមើលទៅគឺងងុយណាស់។ អេដៀនក៏បីគេចេញពីបន្ទប់ភ្លាមដោយមិនខ្វល់នឹងវត្តមាននាងឡើយ។

«ហេតុអ្វីគេត្រូវលេបថ្នាំ?» វ៉ិចទ័រដែលមិនទាន់ចាកចេញក៏ត្រូវបានសួរ

«អ្នកប្រុសតូចសម្រាលមុនការកំណត់ សុខភាពមិនសូវជាល្អទេ»

«ម្តាយគេសុខភាពមិនល្អមែនទេ?» ដេណាសួរព្រោះចង់ដឹង

«...........ខ្ញុំមិនដឹងទេ ខ្ញុំលាសិនហើយ»

ដេណាដឹងថាមិនមែនវ៉ិចទ័រមិនដឹងនោះទេ តែមកពីគេមិនចង់ប្រាប់ហាក់បីដូចជារឿងនេះទាក់ទងនឹងនាង មិននិយាយប្រហែលជាល្អជាងដែលនេះជាគំនិតរបស់គេ។

តែឬមួយខ្ញុំពាក់ព័ន្ធក្នុងរឿងនេះ? ឬក៏ខ្ញុំជាមូលហេតុឱ្យនាងសម្រាលមុនកំណត់?

ដេណាយកដៃគ្របមាត់ហើយក៏ទម្លាក់ខ្លួនអង្គុយចុះ។ បើនេះជារឿងពិតមែននាងអាក្រក់មិនគួរហៅជាមនុស្សនោះទេ។

កន្លងទៅជាមួយសប្តាហ៍ ដេណានៅតែរកតម្រុយពីសៀវភៅមិនបាន នាងក៏សម្រេចចិត្តទៅមើលអាជីវកម្មខ្លះរបស់ម្តាយដែលបន្សល់ទុកកុំឱ្យខ្លួនទំនេរចោលនិងស្វែងរកនៅពេលក្រោយ។ ហើយពេលនេះនាងក៏មកសុំអនុញ្ញាតម្តាយក្មេកក្នុងការចាកចេញពីផ្ទះ

«ចង់ទៅមើលហាងឬ?» ម្តាយអេដៀនទម្លាក់ពែងកែវតែចុះ ហើយក៏សួរនាង

«ពិតមែនហើយ ខ្ញុំចង់ទៅមើលខ្លះព្រោះតាំងពីខ្ញុំមកដល់ហុងកុងមិនដែលទៅមើលម្តងណាឡើយ»

«មែនហើយ ទុកចោលមិនល្អទេ។ ឱ្យមនុស្សរបស់យើងជូនទៅ ព្រោះខ្លាចជួបអ្នកកាសែត»

«មិនអីទេ ខ្ញុំអាចទៅម្នាក់ឯងបានអ្នកម៉ាក់»

«មិនបានទេៗ ឱ្យអេដៀនជូនទៅល្អទេ?» គ្រាន់តែឮនាងក៏ព្រឺសម្បុលដែរ

«មិនអីទេ មិនបាច់រំខានគាត់ទេ»

ពេលកំពុងនិយាយអេដៀនក៏បណ្តើរម័រនីងចូលផ្ទះញុំាអាហារពេលព្រឹកតាមទម្លាប់ព្រោះកូនប្រុសចង់នៅក្បែរលោកយាយរបស់គេ។ ដេណាបានតែដាក់ទឹកមុខចុះមិនហ៊ានមើលគេទៀតតាំងតែវិះនឹងត្រូវមួយគ្រាប់កាំភ្លើងមកម្លេះ តែនាងនៅតែពង្រឹងជំហរខ្លួនក្នុងការរកសៀវភៅកំណត់ហេតុ។

ភាគទី ១២ (Part 12)


Comments