អាថ៍កំបាំងឧបសគ្គស្នេហ៍
ភាគទី ៧
ដេណាបើកទ្វាចូលបន្ទប់ធ្វើការអេដៀនទាំងភាពភ្លាហានរបស់ខ្លួន។
នាងដឹងថាគេមិនចូលចិត្តឱ្យនាងទៅជិតតែនាងមិនយល់ពីខ្លួនឯងផងដែរហេតុអ្វីចង់នៅក្បែរគេ។ អេដៀនពេលឃើញថាមិនមែនជាមេឡាក៏ងាកមុខចេញហើយបែរខ្នងទៅកាន់បង្អួច។
«អ្នកណាឱ្យនាងចូលមក?»
សម្លេងស្រែកខ្លាំងៗដែលអាចឱ្យនាងភិតភ័យសឹងតែជ្រុះថាសនំនិងកាហ្វេ
«ខ្ញុំឃើញថាលោកមិនទាន់ញុំាអាហារពេលល្ងាចទើបយកមក»
«យកទៅវិញទៅ»
«អេដៀន
ខ្ញុំចង់និយាយជាមួយលោកឱ្យច្បាស់ពិតមែន» នាងដាក់ថាសលើតុហើយដើរទៅរកគេ
«ចង់និយាយច្បាស់លាស់?
ល្អខ្ញុំក៏ដូចគ្នា» អេដៀនងាកមករកនាងហើយដើរកាត់កម្រាលព្រំទៅកាន់សាឡុង
«ហេតុអ្វីលោកស្អប់ខ្ញុំយ៉ាងនេះ?»
ពេលឮបែបនេះកែវភ្នែកពិឃាតក៏បាញ់ចំនាងតែម្តង
«ហេតុអ្វី
ឬក៏ខ្ញុំតាមផ្បិចនាងមិនទាន់ទៀតហើយដេណា?»
«ល្បិច?»
«បើនាងភ្លេចការចងចាំមែននោះ
ខ្ញុំក៏មិនធ្វើបាបអ្នកមិនដឹងអីក៏ប៉ុន្តែខ្ញុំសង្ឃឹមថានាងនឹងចងចាំពីទង្វើបាបកម្មរបស់នាង
ដេណា ប្លេក»
«លោកប្រាប់ខ្ញុំមក
ខ្ញុំបានធ្វើអ្វី? ឱ្យតែលោកឈប់ស្អប់ខ្ញុំ?»
«ឈប់ស្អប់នាង?
កុំថាឡើយការស្អប់ ខ្ញុំខ្ពើមរអើមនាងបំផុត នាងសម្លាប់ប្រពន្ធខ្ញុំ
ខ្ញុំមិនលើកលែងឱ្យនាងទេ» សម្លេងស្តាប់ទៅធម្មតាដែលសង្កត់ឃ្លាមួយៗយ៉ាងគួរឱ្យខ្លាច
«តែខ្ញុំគិតថាខ្ញុំមិនមែនជាមនុស្សបែបនោះទេ»
«ចឹងឬ?
ឆាប់ចេញទៅមុននឹងខ្ញុំសម្លាប់នាងទាន់»
«ទេ
អេដៀនយើងមិនទាន់និយាយគ្នាច្បាស់ទេ»
អេដៀនមិននិយាយច្រើនក៏បើកថតតុទាញនូវកាំភ្លើងមួយដើម។
ក្នុងមួយជិវីតគេមិនដែលលើកដៃក្នុងការធ្វើបាបមនុស្សស្រីម្នាក់ណាឡើយ
តែស្រីម្នាក់នេះជាអ្វីដែលធ្វើឱ្យគេដើរហួសព្រំដែនរបស់គេហើយ។
កាំភ្លើងបានតម្រង់ចំបេះដូងនាងដោយកំហឹង មិនគិតថានិងដកដៃវិញឡើយ
«អេដៀន
អេដៀន» ម្តាយរបស់គេបានមកដល់ហើយស្រែកខ្លាំងៗ
«អេដៀន........»
ម្តាយអេដៀនហៅកូនប្រុសដោយថ្នមៗ
ព្រោះគាត់ដឹងថាក្នុងអារម្មណ៍កូនប្រុសហាក់បីដូចជាភ្លើងដែលឆេះអញ្ចឹងអាចដុតកម្លោចគ្រប់ពេល
«ដេណា
ឆាប់ចេញពីទីនេះទៅ» ម្តាយអេដៀនងាកទៅដេណាដែលឈរហាក់បីដូចជាមិនញញឹតទោះខ្លួនញ័រក៏ដោយ
«ប៉ុន្តែ»
បុំាង
សម្លេងកាំភ្លើងលាន់ឡើងដែលបាញ់ឈិតត្រចៀកនាងបន្តិចតែប៉ុន្នោះ
ធ្វើឱ្យនាងភ័យពិតមែនតែវាក៏មិនមែនដំណោះស្រាយល្អដែលប្រឈមមុខនឹងគេក្នុងពេលនេះដែរ
ទើបនាងចាកចេញទៅ។
នៅក្នុងបន្ទប់សល់ម្តាយនិងកូន
អេដៀនក៏សម្របអារម្មណ៍ខ្លួនមកវិញហើយក៏ទម្លាក់កាំភ្លើងចុះទាំងគ្មានអារម្មណ៍ក្នុងខ្លួន។
អ្នកស្រីធំវីមឺដឹងច្បាស់ណាស់ថាកូនប្រុសប្រែដូចជាមនុស្សរុក្ខជាតិនៅចំពោះមុខមនុស្សជុំវិញខ្លួនតាំងពីស្រីម្នាក់នោះចាកចេញម្លេះ។
«ម៉ាក់ទៅសម្រាកទៅ»
«អេដៀន
ម៉ាក់សុំទោស»
«យប់ហើយ
ម៉ាក់គួរតែទៅសម្រាក វិចទ័រនាំអ្នកម៉ាក់ទៅបន្ទប់ទៅ»
ម្តាយរបស់អេដៀនដឹងថាពេលនេះទោះនិយាយអ្វីក៏កូនប្រុសមិនស្តាប់ដែរ
គឺមានតែថយក្រោយប៉ុន្នោះ។
ព្រោះតែគាត់ទើបកូនប្រុសរៀបការជាមួយមនុស្សដែលគេស្អប់បំផុតដែលគ្មានជម្រើស។
«ម៉ាក់ទៅហើយ»
បន្ទប់ធ្លាក់ក្នុងភាពស្ងៀមស្ងាត់តែភ្លិនកាហ្វេនៅតែរសាត់ក្នុងច្រមុះរបស់គេ
ធ្វើឱ្យគេដើរទៅរកថាសកាហ្វេនិងនំនោះ។ ក៏មិនដឹងជាមូលហេតុអ្វីដែរ
ដៃរបស់គេបានទាញកាហ្វេនោះផឹកដោយស្វ័យប្រវត្តិហើយវាក៏ឱ្យទឹកភ្នែករបស់គេរមៀលមក។
រសជាតិមួយនេះពិតជាដូចរសជាតិដែលមេឡាតែងធ្វើឱ្យគេជាប្រចាំពេលល្ងាចព្រោះដឹងថាគេធ្វើការដល់យប់និងមកកំដរគេរៀងរាល់ថ្ងៃ
រហូតដល់ចរិកដុំថ្មរបស់គេបានសឹករិចរឹលនិងស្គាល់ពាក្យសម្រាក។
«មេឡា.......»
អារម្មណ៍ដង្ហោយហៅមនុស្សដែលទៅបាត់
ទោះបីដឹងថានាងមិនអាចត្រលប់មកវិញតែគេនៅតែនឹកនាងជានិច្ច។



Comments
Post a Comment