អាថ៍កំបាំងឧបសគ្គស្នេហ៍
ភាគទី ១០
«ហេតុអ្វីឯងហ៊ានមក?»
«ខ្ញុំសុំទោស
ខ្ញុំគ្រាន់តែជូនម័រនីងមកតែប៉ុន្នោះ ត្រលប់ទៅវិញហើយ»
«ឯងមិនបាច់ត្រលប់ទៅវិញទេ»
អេដៀនក៏ចេញមុខ
«បងប្រុស»
អ្នកដែលដានៀលស្តាប់បង្គាប់ជាងគេក្រៅពីអេដៀនគឺមានតែមេឡាតែប៉ុន្នោះបើពួកគេនិយាយអ្វីទោះបីមិនចង់ធ្វើក៏ត្រូវតែធ្វើដែរ។
«ហេតុអ្វី?
ឯងមិនចាំរឿងម្តាយវាសាហាយជាមួយឪពុកឯងមិនបានទេឬ?»
«រឿងទាំងនោះសុទ្ធតែនៅក្នុងអតីតកាល
ដានៀលមិនដឹងអីនោះទេ ម៉ាក់បើកចិត្តទូលាយបន្តិចទៅ»
«សួរឃ្លានេះទៅខ្លួនឯងវិញទៅ
ហើយម៉ាក់មិនចង់ឃើញមុខអាក្មេងនេះទៀតទេ» និយាយហើយក៏ក៏ចុចរទេះយន្តស្វ័យប្រវត្តិចេញទៅ
«បងប្រុស
បងដឹងថាគាត់មិនចូលចិត្តខ្ញុំ ហេតុអ្វីបងឱ្យខ្ញុំនៅទីនេះទៀត?»
«សម្លាប់ឯងទេដឹង?
ម៉េចក៏ឯងហ៊ាននាំម័រនីងមក?»
«ខ្ញុំប្រាប់បងហើយមិនចឹង?»
បញ្ហាមិនមែនកូនប្រុសមករកគេនោះទេ
តែគេគ្រាន់តែមិនចង់ឱ្យកូនប្រុសឃើញនូវផ្នែកខ្មៅងងឹតរបស់គេនិងភ្លើងកំហឹងចងគំនុំគេប៉ុន្នោះ។
ចំណេកឯដេណាវិញដែលនាំម័រនីងទៅបន្ទប់ខ្លួនតែគេមិននិយាយរកនាងឡើយ
នាងដឹងថាប្រហែលជាគេដឹងសមាសភាពនាងហើយ។
«ឈប់និយាយរកខ្ញុំហើយ?»
«ខ្ញុំមិនហៅនាងថាអ្នកម៉ាក់ទេ»
សម្លេងតូចតែបង្ហាញភាពដាច់ខាតដូចឪពុកអញ្ចឹង
«ខ្ញុំក៏មិនបានរំពឹងបែបនោះដែរ»
«លោកប៉ាស្រលាញ់តែអ្នកម៉ាក់
និងមានអ្នកម៉ាក់ខ្ញុំតែប៉ុន្នោះ បើបងស្រីចង់បានប៉ាខ្ញុំនោះខ្ញុំមិនព្រមជាដាច់ខាត»
មើលទៅក្មេងម្នាក់នេះស្តាប់ឪពុកខ្លាំងណាស់ តែមិនបានចញ្ចឹមឱ្យទំរើសចិត្តនោះទេខ្ញុំមានតែសម្រួលជាមួយគេតែប៉ុន្នោះ
«ឯងមិនចូលចិត្តខ្ញុំ?»
«មិនមែនទេ
តែប៉ារបស់ខ្ញុំសម្រាប់តែម៉ាក់របស់ខ្ញុំប៉ុន្នោះ បងពេញចិត្តប៉ាខ្ញុំមែនទេ?»
«ឯងមិនបើកឱកាសឱ្យខ្ញុំទេមែនទេ?»
ម័រនីងគ្រវីក្បាល
«យើងកុំនិយាយរឿងនេះបានទេ?
ទៅងូតទឹកសិនល្អទេ?»
«បាន»
តុកតុក
សម្លេងគោះទ្វាធ្វើឱ្យនាងរត់ទៅបើកទ្វា
ទើបអ្នកបម្រើកាន់បស់មួយកន្ត្រកមកឱ្យនាងដែលជារបស់ក្មេងប្រើប្រាស់
«អ្នកស្រីនេះជារបស់អ្នកប្រុសតូច
ត្រូវការពួកខ្ញុំជួយទេ?»
«មិនចាំបាច់ទេ
អរគុណហើយចេញទៅចុះ»
នាងទទួលកន្រ្តកហើយក៏ចូលទៅរកម័រនីងតូច។
នាងសង្កេតឃើញថាក្មេងម្នាក់នេះមានមុខមាត់ដូចម្តាយគេខ្លាំងណាស់
តែអត្តចរិកគេគឺមិនមែនដូច្នោះទេ។
«បងស្រីស្គាល់ម្តាយខ្ញុំទេ?»
ពេលគេសួរសំណួរនេះភ្លាមនាងស្រាប់តែរកចម្លើយឱ្យយ៉ាងលំបាក
ព្រោះបើនិយាយពីទំនាក់ទំនងនាងនិងម្តាយគេគឺជាបងប្អូនតែនាងមិនមានអ្វីសេសសល់ក្នុងខួរក្បាលពេលនេះឡើយ។
«មិនស្គាល់ទេ»
គេស្រាប់តែស្ងាត់មិនស្តីបន្ត
ហើយក៏នាងងូតទឹកស្លៀកពាក់រួចរាល់ទើបជូតសក់ឱ្យគេ។ នាងក៏មិននិយាយស្តីអ្វីដែរ
តែនាងមានអារម្មណ៍ថាក្មេងម្នាក់នេះមាននិស្ស័យម្យ៉ាងដែលជំពាក់ជំពិនចង់នៅក្បែរនិងថ្នាក់ថ្នមគេ។
វាហាក់បីដូចជាអារម្មណ៍ដែលនាងមានចំពោះអេដៀនអញ្ចឹងដែលមិនអាចបរិយាយពន្យល់បានឡើយ។



Comments
Post a Comment