អាថ៍កំបាំងឧបសគ្គស្នេហ៍



ភាគទី ៩

មើលទៅក្មេងម្នាក់នេះមិនពេញចិត្តនឹងវត្តមានម្តាយចុងនោះទេ គេប្រហែលជាស្រលាញ់ម្តាយណាស់ហើយគួរឱ្យស្តាយម្តាយត្រូវស្លាប់តាំងពីមិនទាន់ដឹងក្តី ពិតជាគួរឱ្យអាណិតពេកហើយ

«ម័រនីង! ឯងរត់លឿនណាស់ ពូតាមឯងមិនទាន់ទេ» មនុស្សប្រុសម្នាក់ក៏រត់មកកាន់វ៉ាលីតែពេលឃើញនាងគេហាក់ដូចជាឃើញខ្មោចអញ្ចឹង

«ដេណា?» ដេណាងើបឈរហើយសម្លឹងទៅអ្នកម្ខាងដែលសម្លឹងមើលមកខ្លួន

«ម័រនីង!» សម្លេងអេដៀនក៏បន្លឺឡើងតាមក្រោយ

«លោកប៉ា» ម័រនីងរត់ទៅរកឪពុក

«ប៉ាឱ្យកូននៅស៊ុយអែត ម៉េចក៏លួចរត់មកទីនេះ?» និយាយហើយក៏សម្លក់អ្នកម្ខាង

«បងប្រុស ខ្ញុំនៅកំដរគេ តែគេយំរកបងរាល់ថ្ងៃ»

«លោកប៉ា កុំបន្ទោសលោកពូអី ខ្ញុំជាអ្នកសុំឱ្យគាត់ជូនមកទេ ខ្ញុំដឹងថាលោកប៉ារៀបការថ្មី កូនក៏មករកស្រីម្នាក់នោះ តែក៏ជួបបងស្រីម្នាក់នោះទៅវិញ» និយាយហើយគេក៏ចង្អុលទៅដេណា

អេដៀនមិនសម្លឹងមើលនាងហើយក៏លើកពរកូនប្រុសដើរចូលក្នុងផ្ទះ។ នៅសល់នាងនិងប្អូនប្រុសអេដៀនដែលមើលមកនាងមិនដាក់ភ្នែក ហើយក៏ដើរមករកនាង

«ស្គាល់ខ្ញុំទេ?» ដេណាគ្រវីក្បាល

«នាងប្លែកខ្លាំងណាស់» គេក៏បន្តហើយមើលនាងពីចុងជើងដល់ក្បាល

«លោកស្គាល់ខ្ញុំពីមុនដែរមែនទេ?»

«លើសពីស្គាល់ទៅទៀត តែនាងប្លែកពិតមែន អ្នកផ្សេងអាចមើលមិនដឹងតែខ្ញុំមើលដឹង»

«ប្លែក....យ៉ាងម៉េចទៅ?»

«ដេណា ប្លេកមិនបណ្តោយឱ្យខ្លួនឡើងទម្ងន់ស្តង់ដារបស់នាងសូម្បីតែ១ខាំដែរ ហើយក៏មិនមុខគ្រើមបែបនេះទេ» ឮបែបនេះដេណាក៏ឱបខ្លួននិងស្ទាបមុខ

«នាងក៏មើលទៅទាបជាងមុនដែរ ប្លែកពិតមែន ប្លែកពិតមែន» គេមិននិយាយបន្តហើយក៏ដើរហួសចូលទៅក្នុងផ្ទះ

ពេលដែលអេដៀនបីកូនប្រុសឡើងទៅបន្ទប់ ម្តាយរបស់គេក៏បានឃើញវត្តមានចៅប្រុសហើយក៏ត្រេកអរជាខ្លាំង។

«ម័រនីង!»

«លោកយាយ!» អេដៀនក៏ដាក់គេចុះឱ្យរត់ទៅរកម្តាយរបស់ខ្លួន

«អីយ៉ា​ បាត់ទៅច្រើនខែ យាយនឹកចៅណាស់»

«លោកយាយសុខសប្បាយទេ នៅឈឺជើងទេ?» ត្រឹមតែសម្លេងច្រិចៗ អ្នកស្រីធំវីមឺក៏សប្បាយចិត្តណាស់ទៅហើយ ក៏ក្រលេកឃើញដានៀលភ្លាមគាត់ក៏ខឹងភ្លាម

«ដេណា!»

«ច៎ា អ្នកម៉ាក់» ដេណាចូលមកដល់ល្មមហើយក៏រត់ទៅរកម្តាយក្មេក

«យកម័រនីងទៅក្នុងបន្ទប់ងូតទឹកឱ្យគេសិនទៅ» នាងក៏ហុចដៃទៅរកម័រនីងតែគេមើលទៅឪពុក អេដៀនងក់ក្បាលទើបគេព្រមចាប់ដៃដេណា

ពេលដេណានិងម័រនីងចេញផុត លោកស្រីវីមឺក៏ងាកទៅដានៀលឈរក្បែរនោះ។ ដានៀលដឹងច្បាស់ថាខ្លួនប្រាកដជាបញ្ហាធ្វើឱ្យអេដៀនមានបញ្ហាទើបចង់រត់គេចប្រហែលជាមិនទាន់ឡើយ

«ឯងប្រុងរត់ទៅណា អាក្មេងអត់ខាន់ស្លា»

វាជាការពិតណាស់វត្តមានវីមឺគឺជាដំបៅចិត្តរបស់ម្តាយរបស់អេដៀនមកដល់ថ្ងៃនេះ។ នៅថ្ងៃបុណ្យសពរបស់ម្ចាស់វីមឺ ម្តាយរបស់គេក៏ទទួលដំណឹងដ៏សែនឈឺចាប់មួយគឺកូនអត់ខាន់ស្លារបស់ស្វាមីផងដែរ។ ម្តាយរបស់ដានៀលមកទាមទារសិទ្ធក្នុងទ្រព្យសម្បត្តិនៅថ្ងៃបិធីបុណ្យសពដោយអះអាងខ្លួនជាស្រីលួចលាក់របស់ឪពុកអេដៀន។​

គាត់ឈឺចាប់ក្នុងរឿងការផិតក្បត់រហូតដល់សន្លប់នៅថ្ងៃនោះ ព្រោះគាត់មិនដែលនឹកស្មានថាស្វាមីខ្លួនធ្វើទង្វើបែបនោះដាក់ខ្លួនឡើយ។ វាជារឿងដែលធ្វើឱ្យម្តាយរបស់អេដៀនពង្រឹងជំហរនិងត្រួសត្រាយផ្លូវឱ្យអេដៀនឱ្យគេទទួលគ្រប់យ៉ាង ដោយគ្មានចំណែករបស់ដានៀលឡើយ។ មិនថែមប៉ុន្នោះ ម្តាយរបស់ដានៀលក៏ត្រូវបានគៀបសង្កត់រហូតដល់បាត់បង់ជិវីតផងដែរ។

អេដៀនដឹងថាក្មេងមិនដឹងអីឡើយ ទើបគេយកដានៀលមកចញ្ចឹមព្រោះដានៀលតាមគេស្អិតខ្លាំងណាស់និងស្មោះត្រង់ទៀតផង។ តាមពិតទៅដានៀលមិនមែនជាកូនបង្កើតរបស់ឪពុកគេឡើយ តែម្តាយរបស់គេពិតជាស្រីកំណាន់របស់ឪពុកគេមែន។

ប៉ុន្មានឆ្នាំនេះដានៀលរស់នៅផ្ទះរបស់គេនៅស៊ុយអែតជាមួយម៍រនីងដែលជាផ្ទះមង្គលការរបស់គេនិងមេឡាក្នុងការជួយមើលការខុសត្រូវ។ គេមិនដែលមានគំនិតក្នុងការធ្វើធំអ្វីឡើយ ក្រៅពីសម្រេចបំណងខ្លួនជាហ្គេមមឺដ៏ល្បីម្នាក់ប៉ុន្នោះ។


ភាគទី ១០ (Part 10)
 

Comments