អាថ៍កំបាំងឧបសគ្គស្នេហ៍
អេដៀនដើរចូលក្នុងបន្ទប់ដែលពោរពេញទៅដោយរូបភាពនិងអនុស្សារីយ៍ទាំងឡាយរបស់គេនិងមេឡាដោយស្ងៀមស្ងាត់។
ដៃដ៏រឹងមាំបានបើកទូយកប្រអប់មួយចេញមក
ហើយក៏អង្គុយចុះផ្ទាល់កម្រាលហើយក៏បើកវាចេញមកដោយស្ងៀមស្ងាត់។
នៅក្នុងនោះគឺជាសៀវភៅកំណត់ត្រាដែលនាងតែងសរសេរតាំងពីក្មេងរហូតមកដល់ពេលនាងស្លាប់វាក៏មានជាច្រើនក្បាល។
រាល់ពេលគេមកទឹកដីកំណើតវិញតែងយកសៀវភៅនេះមកអានជានិច្ច
ថ្ងៃទី១៦ ខែ៦ ឆ្នាំ២០XX
ក្រោយពីបានបណ្តញចេញពីផ្ទះខ្ញុំក៏បានរើមកនៅជាមួយមនុស្សបនរុសម្នាក់ដែលលោកប៉ាប្រាប់ថាជាមនុស្សពឹងពាក់បាន
ហើយពេលនោះហើយជាពេលដែលខ្ញុំបានជួបគេ...........
១០ឆ្នាំមុន
អេដៀននៅក្នុងភាពជាវ័យជំទង់សម្លឹងមើលក្មេងស្រីដែលអង្គុយនៅចំពោះមុខគេ។
នាងមានកែវភ្នែកថ្លាពណ៌ខ្មៅពោរពេញដោយភាពសោកសៅខ្លាំងដែលមិនអាចបកស្រាយបាន
«នាងឈ្មោះអ្វី?»
កែវភ្នែកនោះសម្លឹងមើលគេបន្តិចក៏ឱនចុះវិញ
«មេឡា
មេឡា» នាងក៏មិនយល់ពីខ្លួនឯងដែរហេតុអ្វីបានជានិយាយទាក់យ៉ាងនេះ
«ខ្ញុំមានអាផាតមិនមួយនេះជាសោ
នាងចូលរស់នៅចុះ ជារៀងរាល់សប្តាហ៍មានមេផ្ទះទៅទីនោះ»
«លោកប៉ានិយាយបែបនោះប្រាប់លោកឬ?
លោកមិនមែនគិតថាខ្ញុំគួរឱ្យអាណិតទេឬ?» មេឡាប្រមូលភាពភ្លាហានសួរអ្នកនៅចំពោះមុខ
នាងជាកូនស្រីអត់ខាន់ស្លារបស់
សាន់ដឺ ប្លេក
តែប្រហែលមិនមានមនុស្សច្រើនទេដែរបានដឹងរឿងនេះព្រោះត្រូកូលនាងនិងឪពុកបង្កើតគឺមិនដូចគ្នាឡើយ។
ម្តាយរបស់នាងគឺជាឃាតករស៊ីឈ្នួលម្នាក់ដែលបានត្រូវកាត់ទោសប្រហារជិវីតតាំងពីនាងអាយុ៣ឆ្នាំម្លេះ។
គាត់មិនដែលបានមើលថែនាងឡើយព្រោះគាត់ជាមនុស្សគ្មានបេះដូង មិនចេះស្រលាញ់ ហើយនាងកើតមកដោយភាពអចេតនារបស់មនុស្សចាស់ទាំងពីរប៉ុន្នោះ។
ឪពុកនាងមានមនុស្សនិងគ្រួសាររួចទៅហើយគឺជាអ្នកស្រីខាមេលឡា ប្លេក និងកូនស្រី ដេណា
ប្លេក។ ពួកគេទាំងបីជាមនុស្សមានឥទ្ធិពលក្នុងក្រុងហើយក៏ជាគ្រួសារមានអំណាចមួយផងដែរ។
ឪពុកនាងទោះបីជាយ៉ាងណាក៏ដោយក៏មិនអាចចោលនាងដែលជាកូនស្រីអត់ខាន់ស្លា
ឬគ្មានចេតនាឱ្យមានជិវីតក្នុងលោកក៏ដោយក៏គាត់បានឱ្យក្តីស្រលាញ់និងយកនាងចេញពីភាពកំព្រាដែរ។
«បើខ្ញុំប្រាប់ថាមិនបានអាណិតនាង
តើនាងជឿទេ?» មេឡាមើលរូបរាងដែលនៅចំពោះមុខមើលទៅក៏មិនមែនមនុស្សមានក្តីមេត្តាប៉ុន្មានដែរ
«ខ្ញុំជឿ
តែខ្ញុំមិនចង់នៅក្នុងអាផាតមិនទេ»
«នាងចង់នៅប្រណីតជាងនេះ?»
សំណួរចម្អកឡកឡឺយបន្លឺឡើង
«ខ្ញុំមិនមែនចង់បែបនេះទេ
តែខ្ញុំចង់រស់នៅក្នុងវិមានវីមឺ» អេដៀនស្រាប់តែភ្ញាក់ផ្អើលនឹងសម្តីនាង
វាលើសពីភាពនៃពាក្យប្រណីតទៀត
«បើខ្ញុំមិនព្រម?»
«លោកក៏ដឹងខ្ញុំជាការមិនពេញចិត្តរបស់មនុស្សនៅជុំវិញ
មានតែលាក់ខ្លួនតែប៉ុន្នោះ
បើលោកមិនប្រកាន់អាចឱ្យខ្ញុំធ្វើការជាអ្នកបម្រើផ្ទះលោកបានទេ?»
«ចង់ធ្វើអ្នកនាងមិនចង់ឬ?»
អេដៀនលើកកាហ្វេចិបបន្តិច
«លោកចូលចិត្តកាហ្វេឬ?
អាមេរិកខេណូ កម្តៅ៧០អង្សាសេ?» អេដៀនក៏លើកកែវកាហ្វេច្រឹមមើលមុខនាង
«ម៉េចក៏នាងដឹង?»
«ខ្ញុំពូកែខាងកាហ្វេសមគួរដែរ
បើលោកមិនយល់ទាស់ខ្ញុំអាចឆុងកាហ្វេឱ្យលោកបានជារៀងរាល់ថ្ងៃ
បើមិនត្រូវចិត្តលោកអាចដេញខ្ញុំចេញបាន ម្យ៉ាងលោកទើបតែអាយុ១៨ឆ្នាំប៉ុន្នោះ
កុំនិយាយមើលតែមនុស្សចាស់អី លោកបងខ្ញុំតែ២ឆ្នាំប៉ុន្នោះ»
«ជឿជាក់ដល់ថ្នាក់នឹងក្មេង១៦ឆ្នាំ?»
ពេលអ្នកកំលោះសួរបកនាងក៏ឱនមុខចុះ
«ខ្ញុំគ្រាន់តែចង់បានកាងារធ្វើ»
«ហាងកាហ្វេរបស់វីមឺគ្រុបក៏មានមិនតិចដែរ
ហេតុអ្វីនាងមិនសុំធ្វើការនៅទីនោះ ឬក៏នាងចាប់អារម្មណ៍ខ្ញុំ?»
«មិនមែនទេៗ
គឺ.........»
ទឹកមុខដែលស្លន់ស្លោបានទាក់ទាញទឹកចិត្តអេដៀនយ៉ាងខ្លាំង
ទោះនាងមើលទៅមិនសូវស្អាតតែបើមើលយូរមិនអន់នោះទេ
«ខ្ញុំយល់ហើយ»
អេដៀនក៏ងើបឈរហើយដើរចេញទៅហើយពេលនោះដែរវាជាការចាប់ផ្តើមនូវទំនាក់ទំនងក្នុងកូនចិត្តរវាងអ្នកទាំងពីរ។



Comments
Post a Comment