អាថ៍កំបាំងឧបសគ្គស្នេហ៍


 ភាគទី ៥

ត្រលប់មកបច្ចប្បន្នវិញ

«លោកប្រុស! អ្នកស្រីមកដល់ហើយ» វ៉ិចទ័រដែលជាមនុស្សជំនិតផ្ទាល់ខ្លួនបានគោះទ្វាបន្ទប់

ក្រោយពេលអានបានទំព័រដំបូងទឹកភ្នែកនឹករឮកក៏ធ្លាក់ចុះមក តែគេបានជូតយ៉ាងរហ័សហើយទុកសៀវភៅឱ្យមានរបៀបរៀបរយដូចដើមវិញ។ ពេលចាហ្វាយប្រុសបើកទ្វាមកទឹកមុខមាំទាំក៏បង្ហាញតាមទម្លាប់។

«ឯងនិយាយឃ្លាអម្បាញ់មិញម្តងទៀត»

«លោកប្រុស! អ្នកស្រីមក.......»

អេដៀនចោលកន្ទុយភ្នែកធ្វើឱ្យវ៉ិចទ័រដឹងថាខ្លួនថានិយាយមិនត្រូវទើបរហ័សបិទមាត់ខ្លួនហើយដើរចេញកុំឱ្យមានរឿងទាន់។

នៅក្នុងដីដ៏ធំរបស់ត្រកូលវីមឺនេះ វាជាទឹកដីដែលធំទូលាយសម្រាប់ការសាងសង់សម្រាប់ផ្ទះជាច្រើនសម្រាប់ជំនាន់ផ្សេងៗក្នុងផ្ទះ តែអ្វីដែលគួរឱ្យសោកស្តាយនោះគឺដីដ៏ធំនេះមានតែគេនិងម្តាយគេតែប៉ុន្នោះ។

ស្ថាបនិកវីមឺគ្រុប គឺជាជីតារបស់គេដែលបានចែកស្ថានទៅដែលបន្សល់ទុកនៅរឿងរ៉ាវមិនតិចទេ។ ឪពុកគេ អេដែន វីមឺជាកូនប្រុសទី២នៃត្រកូលវីមឺហើយក៏ជាកូនប្រពន្ធចុងដែរ ទើបមានរឿងរ៉ាវជាច្រើនកើតឡើងនៃការផ្ទេរមរតក។ ភាពលោភលន់នៃការដណ្តើមអំណាចវាប្រែជាសម្រែកនៃការបង្ហូរឈាមយ៉ាងខ្លាំងភ្លាជាមួយបងប្អូនរួមត្រកូល។ ឪពុករបស់គេបានកម្ចាត់មនុស្សដែលរាំងផ្លូវហើយបង្កបង្កើតសមិទ្ធផលនេះឱ្យរីកចម្រើនទៅមុខតទៅទៀត។ វាជារឿងគួរឱ្យរន្ធត់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឱ្យអេដៀនភ្លាយជាក្មេងកំព្រាឪពុកនិងមានម្តាយជាមនុស្សពិកានៅវ័យ១៤ឆ្នាំ។ តែម្តាយគេជាមនុស្សរឹងប៉ឹងនិងអង់អាចដែលបានត្រាយផ្លូវយ៉ាងធំមកឱ្យគេទោះបីគាត់ពិកាក៏ដោយទើបគេមិនអាចចោលម្តាយខ្លួនបានឡើយ។ ម្តាយរបស់គេបានលះបង់គ្រប់យ៉ាងដើម្បីកាពារគេ នេះហើយជាអ្វីដែលគេមិនអាចធ្វើឱ្យម្តាយខកបំណងបាន សូម្បីតែអាពាហ៍ពិពាហ៍មួយនេះផងដែរ។

«មើលផ្ទះមាត់ទឹកឱ្យបានល្អ ក្រៅពីខ្ញុំមិមនអាចឱ្យនរណាចូលឡើយ»

«បាទ លោកម្ចាស់»

អេដៀនក្រលេកមើលផ្ទះពីក្រោយខ្នង ហើយក៏នឹកឃើញរូបភាពជាបន្តបន្ទាប់ក្នុងផ្ទះដែលនាងធ្លាប់រស់នៅ និងធ្លាប់ជារបស់គេផងដែរ។

គេចូលក្នុងផ្ទះដែលគេតែងគិតថាវាមិនមែនជាផ្ទះតាំងពីដើមមកម្លេះ។ ពេលគេចូលដល់បន្ទប់ទទួលភ្ញៀវក៏ឮសម្លេងដែលគេតែងនឹករឮកធ្វើឱ្យគេតាមរកមើលក៏ឃើញតែម្តាយនិងស្រីចិត្តបិសាចម្នាក់នោះ

«អ៎ អេដៀនកូនមកដល់ហើយឬ?» ម្តាយពិការបស់គេក៏ញញឹមទទួលស្វាគមន៍គេ

«លោកអេដៀន» ដេណាងើបឈរ

អេដៀនសម្លក់ជ្រឹមភ្នែកមើលដេណាយ៉ាងគួរឱ្យខ្លាច ទើបនាងដឹងខ្លួនក៏ឱនគោរពម្តាយក្មេកបន្តិចហើយដើរចេញពីបន្ទប់នោះ។ អេដៀនមិនបានចង់បំភ័យនាងឱ្យចេញទេ តែគេមានចម្ងល់លើសម្លេងនាងទៅវិញ។ ត្បិតថាដេណា និងភរិយាគេមានសម្លេងប្រហាក់ប្រហែលគ្នាដែលអាចស្តាប់ច្រលំបានតែគេជាស្វាមីមិនអាចស្តាប់ខុសបានឡើយ។

«អេដៀន.........»

អ្នកស្រីវីមឺដឹងច្បាស់ថាកូនប្រុសស្អប់ដេណាប៉ុណ្នា មិនថាពីមុនឬក៏ពេលនេះគេនៅតែចងគំនុំដែលដេណាជាមូលហេតុក្រោយការស្លាប់របស់មេឡាមិនអាចរសាយចេញពីទ្រូងគេបានឡើយ ត្បិតតែកូនប្រុសមិននិយាយនិងបញ្ចាញឱ្យឃើញទែក្រសែភ្នែកពណ៌ឈាមពេលឮឈ្មោះដេណាគឺពិតជេមិនអាចបកស្រាយពិតមែន។

«អ្នកម៉ាក់» អេដៀនក៏អង្គុយចុះក្បែរម្តាយ

«ម៉ាក់ដឹង ហើយក៏មិននិយាយទៀតដែរ តែម៉ាក់សង្ឃឹមថាកូននិងនាងអាចរកផ្លូវចេញមួយទាំងសងខាង មនុស្សស្លាប់បាត់ហើយ នាងក៏ភ្លេចអស់ដែរ អតីតកាលវាបាននៅក្នុងអតីតកាលបាត់ទៅហើយ ម៉េចក៏កូនរស់នៅទីនោះទៀត?»

«អ្នកម៉ាក់ មិនស្រួលត្រង់ណាទេ ថ្ងៃនេះ?» អេដៀនសួរបន្លប់ម្តាយតាមទម្លាប់

«ម៉ាក់មិនអីទេ ពិកាជើងមិនបានពិកាចិត្តដូចជាឯងទេ» អេដៀនដឹងថាបើគេមិននិយាយជាមួយភរិយាតែនាមនៅថ្ងៃនេះមិនបានច្បាស់លាស់ទេ ម្តាយរបស់គេមិនសុខចិត្តមិនខាន

«ក្រៅពីបន្ទប់ខ្ញុំនិងមេឡា នាងចង់ទៅនៅឯណាក៏នៅទៅ»

«កូននិយាយបែបនេះឬ?» ម្តាយរបស់គេសួរបញ្ជាក់

«អ្វីដែលខ្ញុំអាចធ្វើបានពេលនេះ មានតែប៉ុន្នឹង»


ភាគទី ៦ (Part 6)

Comments