អាថ៍កំបាំងឧបសគ្គស្នេហ៍


 ភាគទី២

នៅក្នុងវិមានដែលមានការមមាញឹកក្នុងការកាត់សម្លៀកបំពាក់សម្រាប់អាពាហ៍ពិពាហ៍ដែលល្បីរន្ធឺក្នុងប្រទេសគឺជាមង្គលការរវាងត្រកូលធំៗទាំងពីរគឺ ពាណិជ្ជករល្បីឈ្មោះអេដៀន វីមឺ និង ដេណា ប្លេក ដែលជាអតីតតារាម៉ូដែលនិងសម្តែងដ៏ល្បីឈ្មោះក្នុងប្រទេសដែលបានលាឈប់ពីសិល្បះពេលមានឧប្បត្តិវហេតុប៉ះទង្កិចខួរក្បាលនិងរឿងអាស្រូវបានកើតឡើងជាច្រើនរហូតត្រូវបញ្ជូនទៅព្យាបាលនៅអាមេរិក៣ឆ្នាំ។ ពេលនាងមកដល់មិនបានប៉ុន្មានខែឪពុកនិងម្តាយក៏ត្រូវបានជួបឧប្បត្តិវហេតុបាត់បង់ជិវីតភ្លាមៗដែលត្រូវឱ្យនាងមានតែម្នាក់ឯងក្នុងគ្រួសារ។

រឿងដែលកើតឡើងស្មានមិនដល់គឺគូរដណ្តឹងរបស់នាងបានមកចូលរួមពិធីបុណ្យសពនិងថ្ងៃដែលត្រូវបើកបណ្តាំមរតក។ នាងដឹងត្រួសៗថាគេមិនចូលចិត្តនាងនោះទេ ព្រោះមុននាងភ្លេចការចងចាំនាងបានធ្វើទង្វើមិនល្អចំពោះគេនិងភរិយារបស់គេជាច្រើនរហូតដល់ភរិយាគេបាត់បង់ជិវីត តែទាំងអស់នេះត្រឹមតែពាក្យអាចាមអារាមប៉ុន្នោះព្រោះសារពត៌មានតែងតែនិយាយល្អពីនាងជានិច្ច។ តែអ្វីដែលគួរឱ្យឆ្ងល់នោះក្នុងបណ្តាំមរតកបានសរសេរឱ្យនាងរៀបការជាមួយគេ ហើយគេក៏យល់ព្រម។ ត្បិតថានាងចង់ប្រកែកតែក៏មានសំបុត្រឪពុកដែលសរសេរថាគាត់នឹងបិទភ្នែកជិតបើនាងរៀបការជាមួយគេក្នុងរយះពេលតែមួយឆ្នាំប៉ុន្នោះ បើរស់នៅមិនចុះសម្រុងគ្នាអាចនឹងលែងលះវិញក្រោយមួយឆ្នាំកន្លងទៅ។

ដេណាដឹងថានាងបាត់បង់ការចងចាំតែរាល់ពេលដែលនាងបានឃើញអេដៀនអារម្មណ៍នាងប្រាប់ថាប្រុសម្នាក់នេះជាមនុស្សដែលមិនមែននៅក្នុងខួរក្បាលនាងទេ តែវានៅក្នុងបេះដូងដែលនាងដង្ហើយរកទៅវិញ។ វាហាក់បីដូចជាខុសគ្នាយ៉ាងខ្លាំងនៅពេលដែលនាងបានជួបឪពុកម្តាយនាងទៅទៀត អារម្មណ៍របស់នាងវាមិនប្រាប់បែបនោះឡើយ។

ឬព្រោះមូលហេតុនេះហើយដែលមានរឿងនិយាយថានាងធ្វើឱ្យភរិយាគេស្លាប់? នេះនាងអាក្រក់ដល់ថ្នាក់សម្លាប់មនុស្សផងឬ?

«អ្នកនាង សុំស្មាបន្តិច» អ្នកវាស់សម្លៀកបំពាក់ដាស់នាងពីការភ្លឹក

«សុំទោស»

«អ្នកនាងមិនបាច់សុំទោសទេ» អ្នកវាស់សម្លៀកបំពាក់ម្នាក់នេះមើលទៅដូចជាស្គាល់នាងពីមុនទើបនាងចង់សាកសួររឿងខ្លះៗ

«តើខ្ញុំអាចសួរសំណួរមួយចំនួនបានទេ?»

«អ្នកនាងមានន័យកាលពីអ្នកនាងនៅជាតារាឬ?» ដេណាងក់ក្បាល

«អ្នកនាងពិតជាតារាលំដាប់អេ កាលពីពេលនោះនរណាក៏ជាហ្វេនអ្នកនាងដែរ»

«នាងធ្លាប់ជួបខ្ញុំពីមុនទេ?»

«ខ្ញុំធ្លាប់ជួបអ្នកនាងម្តងនៅក្នុងកម្មវិធីសម្ពោធគ្រឿងពេជ្យ ខ្ញុំកាលនោះជាត្រឹមជាអ្នកកាន់ម្ហូបអាហារឱ្យគេប៉ុន្នោះបានឱកាសរៀបអាហារឱ្យអ្នកនាង អ្នកនាងនេះហើយជាអ្នកលើកទឹកចិត្តខ្ញុំរហូតដល់មានថ្ងៃនេះ» អ្នកវាស់សម្លៀកបំពាក់និយាយបណ្តើរញញឹមបណ្តើរ

«មែនហើយ អ្នកនាងចិត្តល្អណាស់ជាតារាដែលក្នុងដួងចិត្តមនុស្សគ្រប់គ្នា» អ្នកកត់ត្រាក៏និយាយបន្តរ

«ខ្ញុំល្អបែបនោះឬ?»

«មែនហើយ! មិនសមស្រីកូនឃាតករម្នាក់នោះដណ្តើមលោកអេដៀនពីអ្នកនាងទេ»

«ស៊ូ» អ្នកវាស់សម្លៀកបំពាក់ក៏លើកដៃឈប់ឱ្យនិយាយរឿងនេះ

ដេណាស្រប់តែយល់ថាបើនាងពិតជាល្អបែបនេះមែនឬ? ហេតុអ្វីបានជាគេស្អប់នាងយ៉ាងនេះ? គ្មានអ្នកណាហ៊ាននិយាយរឿងនេះប៉ុន្មាននោះទេ ទោះបីជាយ៉ាងណាក៏ដោយនាងត្រូវតែដឹងថាខ្លួនបានធ្វើអ្វីខ្លះនៅពេលនោះឱ្យប្រាកដ។

ពេលនាងត្រលប់មកពីអាមេរិច នៅក្នុងផ្ទះសុទ្ធតែជាអ្នកបម្រើថ្មី មិនមានអ្នកចាស់ឡើយទើបធ្វើឱ្យនាងដាក់ជាចម្ងល់មកលើការសង្ស័យនេះរឹតតែខ្លាំង។ ទោះបីជានាងសួរអ្នកណាដើម្បីសើរើការចងចាំក៏គ្មានអ្នកណាដឹងដែរ។

ប៉ុន្មានថ្ងៃនេះមានអ្នកកាសែតជាច្រើនរង់ចាំសម្ភាសនាង តែដេណាបានបដិសេធហើយក៏ស្របទៅនឹងគំនិតឪពុកដែលចាកលោកទៅបានឱ្យនាងបញ្ឈប់កាងារសិល្បះវាជារឿងដ៏សមគួរមួយ​ តែអ្វីដែលនាងមិនយល់នោះគឺអាពាហ៍ពិពាហ៍នេះឯងដែលជាចំណងគួរតែស្រាយមិនមែនត្រូវរឹតបន្ទឹងនោះទេ។

ក្រផយការវាស់សម្លៀកបំពាក់រួច ដេណាសម្រេចចិត្តសួរអ៊ំមេផ្ទះដែលចូលថ្មីតែគាត់ធ្លាប់ធ្វើការទីនេះពីមុនប្រហែលជាអាចឱ្យតម្រុយនាងខ្លះ។

«អ្នកនាងហ៎ា! ទេវតាប្រទានជិវីតថ្មីអ្នកនាងហើយ ម្លេះអ្នកនអាចង់ជីករឿងអតីតកាលអញ្ចឹង?»

«អ្នកមីងដឹងរឿងអ្វីមែនទេ?» តាមស្តាប់សម្តីគាត់ មើលទៅគាត់ដឹងរឿងខ្លះមិនខាន

«ខ្ញុំធ្លាប់ជាមេផ្ទះខាងរោងបាយ មិនមែនក្នុងភូមិគ្រឹះទេ ខ្ញុំក៏ប្រហែលឱ្យចម្លើយអ្នកនាងទាំងស្រុងមិនបានដែរ» ដេណាដកដង្ហើមធំហលយក៏សួរបន្ត

«ចុះអ៊ំមានដឹងថាហេតុអ្វីលោកប៉ាគាត់ប្តូរមនុស្សក្នុងផ្ទះទេ?»

«រឿងនេះអ៊ំមិនច្បាស់ដែរ គាត់មិនបាននិយាយអ្វីទេ តែអ្នកនាងចង់ដឹងរឿងអ្វីឱ្យពិតប្រាកដ?»

«ខ្ញុំចង់ដឹងរឿងកាលពី៤ឆ្នាំមុន»

មើលទៅតួស្រីដូចអត់ដូចអ្វីតួប្រុសរៀបរាប់សោះ អ្នកនិពន្ធស៊ីអារម្មណ៍អ្នកអានដឹង?

ភាគទី​ ៣ (Part 3)


Comments