អាថ៍កំបាំងឧបសគ្គស្នេហ៍
ភាគទី៣
មិនយូរមិនឆាប់ពិធីអាពាហ៍ពិពាហ៍ដ៏អធិកអធមបានប្ររព្ធឡើងក្នុងព្រះវិហារបុរាណមួយក្នុងក្រុងដែលត្រូវបានតុបតែងដោយភាពប្រណីត។
កូនក្រមុំក្នុងឈុតពណ៌សវែងអន្លាយដើរកាន់បាច់ផ្កាទៅកាន់កូនកម្លោះដែលឈរចាំនៅម្ខាងទៀត។
អេដៀនពេលនេះគេចង់តែយកកាំភ្លើងបាញ់ឱ្យចំបេះដូងស្រីចិត្តខ្មៅ
ពិសពុលម្នាក់នេះដើម្បីឱ្យដឹងថាឈឺចាប់ប៉ុណ្នាពេលគេយករបស់ចាក់ចូលទ្រូង។
អេដៀនសើចចម្អកមើលទៅនាងប្រហែលជាសមចិត្តដែលទីបំផុតនាងបានរៀបការជាមួយគេពេញមុខមាត់
តែគេនឹងឱ្យនាងដឹងថាការរៀបការជាមួយគេគ៏ជាសុបិន្តអាក្រក់មួយជិវីតរបស់នាង។
នាងមិនអាចបន្ទោសថាគេចិត្តខ្មៅបានឡើយដែលទៅធ្វើបាបមនុស្សបាត់ការចងចាំ ព្រោះនាងក៏ធ្វើបាបមនុស្សមិនដឹងអីដូចគ្នា។
ចំណែកឯដេណាវិញ
ពេលដែលនាងដើរបណ្តើរសម្លឹងមើលកូនកម្លោះឈរនៅម្ខាងទៀត
ក្បាលរបស់នាងក៏ចាប់ផ្តើមឈឺវាប្រហែលជារូបភាពធ្លាប់មានក្នុងអតីតកាលមិនខាន។
ទោះបីជានាងឈឺក្បាល
និងនៅក្រោមស្បៃពណ៌សក៏ដោយតែនាងអាចមើលឃើញកែវភ្នែកសោះកក្រោះរបស់គេបាន។
នាងសួរខ្លួនឯងហេតុអ្វីក៏ព្រមរៀបការជាមួយគេទាំងដែលអាចមើលដឹងពីគំនុំរបស់គេ
ឬព្រោះតែលក្ខខណ្ឌមរតកតែនាងមិនត្រូវការរបស់ក្រៅខ្លួននោះទេ
នាងគ្រាន់តែចង់ដឹងការពិតពីហេតុការណ៍ស្រពេចស្រពិលហើយបើនាងពិតជាធ្វើទង្វើមិនគម្បីពិតមែននោះនាងនឹងសងទៅកាន់គេគ្រប់យ៉ាងតាមដែលនាងអាចធ្វើបានតោះបីសងដោយជិវីតក៏ដោយ។
ពេលដែលកូនក្រមុំដើរមកដល់ក្នុងដៃកូនកម្លោះ
អេដៀនមិនកាន់ដៃនាងទេ គេបែរទៅអាចារ្យមិនសូម្បីតែមើលមុខនាង។
ដេណាវិញក៏អាចយល់នូវទង្វើរបស់គេ តែនាងមិនអាចនិយាយអ្វីបានឡើយ។
«លោកអេដៀន
វីមឺព្រមទទួលដេណា ប្លេកជាគូជិវីតព្រមរស់នៅជាមួយគ្នាមិនថាសុខឬទុក្ខដែរឬទេ?»
គេប្រហែលមិនឆ្លើតទទួលភ្លាមៗដូចក្នុងរឿងនោះទេ
«ព្រម»
«អ្នកនាង
ដេណា ប្លេក តើព្រមទទួល អេដៀន វីមឺគូជិវីតព្រមរស់នៅជាមួយគ្នាមិនថាសុខឬទុក្ខដែរឬទេ?»
នាងមិមនគិតថាគេប្រមលឿនយ៉ាងនេះទេ យ៉ាងហោចណាស់គេក៏បំបាក់មុខនាងបន្តិចដែរ
«អ្នកនាង
ដេណា?» លោកអាចារ្យតឿននាង
«ច៎ា
ព្រម»
«អញ្ចឹងយើងសម្រេចថាអ្នកទាំងពីរជាប្តីប្រពន្ធនឹងគ្នាចាប់ពីពេលនេះទៅ
អាមែន»
គ្រាន់តែបញ្ចប់ភ្លាម
អេដៀនក៏ដើរចេញដោយមិនខ្វល់ពីកូនក្រមុំឈរម្នាក់ឯងឡើយ
ហើយគេក៏មិនចាំបាច់ខ្វល់ពីនាងដែរ។ មនុស្សដូចជានាងត្រឹមបំបាក់មុខប៉ុន្នេះគ្រាន់តែជាការចាប់ផ្តើមសម្រាប់គេតែប៉ុន្នោះ។
«នាងមកតាមខ្ញុំមក»
ស្រ្តីចំណាស់ម្នាក់ពិការមានមនុស្សអាវខ្មៅរុញរទេះមករកនាង
ដេណាមិនដឹងថាគាត់ជានរណា
តែនាងមានអារម្មណថាពេលនៅក្បែរស្រីម្នាក់នេះនាងមានអារម្មណ៍មិនស្រួលឡើយតែនាងក៏មិនដឹងមូលហេតុដែលដើរតាមគាត់ដែរ។
ពេលដល់ចំណតឡាន ស្ត្រីចំណាស់ដែលមានរូបភាពថ្លៃថ្នូរក៏ងាកមកនាង
«ដេណា
តើឯងពិតជាបាត់បង់ការចងចាំមែនឬ?» ដេណាក៏មិនយល់ហេតុអ្វីគាត់សួរបែបនេះ
តែនាងក៏រីករាយនឹងឆ្លើយការពិតដែរ
«ខ្ញុំសុំទោស
ខ្ញុំគ្មានការចងចាំពីមុនទេ តែអ្នកស្រីជានរណា?»
«ខ្ញុំជាម្តាយអេដៀន»
ដេណាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
«ឯងពិតជាបាត់ការចងចាំពិតមែន»
នេះគាត់ពិសោធន៍នាងឬ?
«ឯងប្រាកដជាឆ្ងល់ហើយហេតុអ្វីខ្ញុំដឹងមែនទេ?»
ដេណាងក់ក្បាល
«បើជាដេណាពីមុនគេមិនធ្វើបែបនេះដាក់ខ្ញុំទេ»
«ខ្ញុំពីមុន.......?»
«រឿងកន្លងទៅហើយឯងមិនបាច់ខ្វល់អ្វីច្រើនទេ
គ្រាន់តែកែខៃបច្ចុប្បន្នឱ្យបានល្អទៅបានហើយ»
សម្តីរបស់គាត់ឱ្យនាងដឹងថាគាត់ប្រាកដជាដឹងរឿងមួយចំនួនកាលនោះមិនខាន
«អ្នកស្រី..»
គាត់លើកដៃឱ្យនាងឈប់និយា
«នាងគួរហៅខ្ញុំថាម៉ាក់
បានហើយចូលឡានមក ចាំខ្ញុំឱ្យមនុស្សយកអីវ៉ាន់របស់នាង»
«.............»
ដេណានៅក្នុងភាពស្ទាក់ស្ទើរ
«ចូលឡានមកយើងទៅផ្ទះ»
នាងមិនដឹងថាយ៉ាងម៉េចនោះទេ តែពាក្យនេះពិតជារណ្តំចិត្តនាងខ្លាំងណាស់
ធ្វើឱ្យនាងនឹកដល់ឪពុកដែលបានចែកឋាន វាផ្តល់នូវភាពកក់ក្តៅម្យ៉ាងដែលនាងចង់បានបំផុត
ដេណាចាប់ដៃម្តាយក្មេកហើយក៏ចូលក្នុងរថយន្តទំនើបទាំងឈុតកូនក្រមុំដើម្បីតាមពាក្យដែលគាត់បានហៅថាផ្ទះ។



Comments
Post a Comment