អាថ៍កំបាំងឧបសគ្គស្នេហ៍



ផ្តើមរឿង


មង្គលការសម្រាប់មនុស្សគ្រប់គ្នាជាអ្វី? វាកើតពីអ្វី? ស្នេហាឬ? សម្រាប់គេវិញ វាជារឿងគួរឱ្យអស់សំណើចណាស់

«មេឡា អូននៅឯណា? បងត្រូវរៀបការជាមួយឃាតករសម្លាប់អូនហើយ? អូនបន្ទោសបងទេ? អូនស្អប់បងទេ?» អេដៀនសម្លឹងមើលរូបថតរបស់ភរិយាដែលបានទុកគេចោលនៅម្នាក់ឯង

នៅលើផ្ទាំងឈ្មោះបានសរសេរឈ្មោះអ្នកស្លាប់ មេឡា​ ថាន់ដឺ នារីដែលបានចូលក្នុងបេះដូងរបស់អេដៀន វីមឺតែម្នាក់គត។ បើយើងមើលកាលបរិច្ឆេតឃើញថានាងបានស្លាប់៣ឆ្នាំហើយ តែគេតែងតែមកទីនេះសម្អាតនិងដាក់ផ្កាចំប៉ីជានិច្ចមិនដែលខាន។ នាងធ្លាប់ប្រាប់គេថា ផ្កាចំប៉ី ជាផ្កានៃទុក្ខសោកដែលផ្តល់នៅភាពឯកា វាជាការស្លាប់ដោយព្រលឹងនៃភាពស្មោះត្រង់​ តែវាជាផ្កាដែលនាងស្រលាញ់ជាងគេ។

ទឹកភ្នែកនៃភាពនឹកនាបានហូរស្រក់មកខុសពីទឹកមុខមាំរបស់គេ។ គេពិតជានឹកនាងខ្លាំងណាស់ ចង់ឱបនាងនិងឮសម្លេងនាងម្តងទៀត តែពេលនេះគេបានត្រឹមតែមកទីនេះមើលផ្នូររបស់នាងប៉ុន្នោះ។

«លោកប៉ា!» អេដៀនជូតទឹកភ្នែកនិងបែរទៅតាមសម្លេងកូនប្រុស

«លោកប៉ា លោកប៉ានៅទីនេះទៀតឬ? នឹកអ្នកម៉ាក់ទៀតហើយមែនទេ?» កូនដុំព្រិលរត់មកឱបឪពុកហើយក៏សម្លឹងមើលផ្នូរម្តាយ

«ឆាប់គោរពអ្នកម៉ាក់ទៅ» គេងើបឈរឡើងឱ្យកូនប្រុសគោរពដល់ម្តាយរបស់គេ ដែលនេះជាអ្វីគេតែងតែប្រាប់ទៅកូនប្រុសពេលដែលមកទីនេះ

«អ្នកម៉ាក់ ម័រនីងមករកម៉ាក់ហើយ ថ្ងៃនេះកូនត្រូវទៅផ្ទះអ្នកម៉ាក់និងលោកប៉ានៅស៊ុយអែតហើយមិនអាចមករកអ្នកម៉ាក់ដល់ឆ្នាំក្រោយឯនោះ កូនត្រូវទៅមុនលោកប៉ា តែមិនអីទេទោះបីជាឆ្ងាយកូននឹងផ្ញើក្តីស្រលាញ់អ្នកម៉ាក់ជានិច្ច តាមថែរក្សាកូននិងលោកប៉ាផង»

សម្តីគួរឱ្យស្រលាញ់លេចឡើងតាមសម្លេងតូចៗរបស់ក្មេងប្រុសអាយុ៣ឆ្នាំ។ ម័រនីង វីមឺជាកូនប្រុសសំណព្វចិត្តនិងជាទាយាទបន្ទាប់របស់ត្រកូលវីមឺ។ ជាច្រើនឆ្នាំមកនេះគេបានទៅរស់នៅស៊ុយអែតជាមួយម័រនីងជាច្រើនឆ្នាំ គេតែងតែនាំកូនប្រុសមកលេងម្តាយរៀងរាល់រដូវស្លឹកឈើជ្រុះ ជាគម្រប់ខួបកំណើតរបស់នាង។

«លោកប៉ា តើកូនអាចនៅថ្ងៃស្អែកបានទេ?» ដៃតូចម៉ាប់ៗបានអង្រួនដៃរបស់ឪពុក

«មិនបានទេ ប៉ាមានធុរះត្រូវដោះស្រាយកូនត្រូវទៅទីនោះមុន»

គេមិនចង់ឱ្យកូនប្រុសចូលរួមពិធីមង្គលការគេនិងស្រីបិសាចនោះទេ គេគ្មានថ្ងៃឱ្យនាងចូលមកក្នុងជិវីតកូនប្រុសគេឡើយ។

«លោកប៉ាកុហក លោកប៉ានឹងរៀបការម៉ាក់ថ្មីមែនទេ?? មែនទេ? ហិហិ» គ្មេងតូចក៏ស្រែកយំភ្លាមៗព្រោះគេបានឮរឿងនេះពីលោកយាយមក។ ឃើញបែបនេះអេដៀនក៏លុតជង្គង់ចុះក្តោបមុខកូនប្រុសដែលយំសស្រាក់ដូចទឹកមុខដែលគេនឹករឮករាល់ថ្ងៃនោះ។

អូនមិនជឿបងទៀតទេៗ សម្លេងស្រែកយំតែងតែឮក្នុងចិត្តគេជានិច្ច វាដង្ហើយប្រាប់គេថាគេគ្មានសម្មតភាពកាពារនាង គេធ្វើឱ្យនាងបាត់បងទំនុកចិត្ត េមិនគប្បីនឹងនាងទេ ពេលនេះសឹងតែមិនហ៊ានប្រឈមមុខនឹងកូនប្រុសដែលនៅចំពោះមុខ

«ប៉ាសន្យា តែមួយឆ្នាំទេ គ្រប់យ៉ាងនឹងចប់សព្វគ្រប់»

គេមិនលើកលែងឱ្យនាងនោះទេ​ ដេណា ប្លេក។ មនុស្សស្រីស្អាតតែចិត្តដូចជាពស់ពិស នាងធ្វើគ្រប់យ៉ាងដើម្បីយកគេឱ្យបាន គេក៏នឹងធ្វើឱ្យនាងដឹងថាគេជាមនុស្សបែបណាពិតប្រាកដ តើការសងសឹករបស់គេនឹងទៅជាយ៉ាងណា? គេអាចសម្លាប់នាងបានយូរណាស់ទៅហើយ តែគេនឹងស្វែងរកការពិតបកអាក្រាតនាងទាល់តែបាន នឹងបានសងតម្លៃចំពោះទង្វើដែលនាងបានធ្វើ។

«លោកប៉ា....» សម្លេងរំអួយរង៉ូវដាក់ឪពុក

«ប៉ាសន្យា»

អេដៀនមើលមនុស្សជំនិតដឹកដៃកូនប្រុសចាកចេញពីគេទៅដោយហើយងាកមើលផ្នូរមនុស្សស្រីជាទីស្រលាញ់ដែលសល់ត្រឹមរូបថតប៉ុន្នោះ

«អូននឹងលើកលែងទោសឱ្យបងទេ?»

គេនៅចាំថ្ងៃដែលគេឃើញមុខដ៏ទុកសោកជាលើកចុងក្រោយ នាងប្រាប់គេថានាងមិនលើកលែងឱ្យគេជាដាច់ខាតដែលមិនអាចកាពារនាងបាន។ ហើយវាជាសុបិន្តអាក្រក់សម្រាប់គេដែលតែងតែឃើញនាងបន្ទោសគេរហូត។ គេឈឺចាប់ខ្លាំងណាស់ដែលមិនអាចបកស្រាយនិងឱ្យអ្នកដ៏ទៃឃើញបាន ហើយសម្បកក្រៅរបស់គេគឺជាអេដៀនដ៏ខ្ពង់ខ្ពស់មានគ្រប់យ៉ាង តែវាមិនអាចជប់់ជិវីតនាងមកវិញបានឡើយ។

អេតមីនសុំយំសិន 

ភាគទី២ (Part 2)

















 

Comments