ប៉ាប៉ាកំពូលស្នេហ៍
ភាគទី១៨
ពួកគេទាំងបីកំពុងនៅលើយន្តហោះឆ្ពោះទៅខេត្តស៊ឺឈ័នដែលពេលនេះអារ៉ាន់ក្តៅស្លឹកត្រចៀកចង់សម្លាប់ចាវយ៉ូធាននៅនឹងកន្លែងដែលហ៊ានយកលិខិតធ្វើដំណើរមិនប្រាប់នាងទុកជាមុន
«លោកប៉ាចង់ជួយអ្នកម៉ាក់ទៅវិញទេ»
«នៅកាន់ជើងគ្នាទៀត?
ខ្ញុំមានកាងារច្រើនត្រូវដោះស្រាយ ម្យ៉ាងនំប៉ាវតូចត្រូវចូលរៀន»
«ខ្ញុំសម្រាកវិស្សមកាល១ខែ» នំប៉ាវតូចនៅចាំកាន់ជើងលោកប៉ាជានិច្ច
«ខ្ញុំឱ្យមនុស្សជំនិតខ្ញុំដោះស្រាយរឿងអគ្គីភ័យផ្ទះនាងហើយហើយ»
អ្នកដែលមិនមាត់មួយថ្ងៃហើយក៏តមាត់នាងវិញ
«ខ្ញុំមិនបានសុំ
ហើយក៏មិនត្រូវកាដែររ»
«នាងអាចចុះពីលើយន្តហោះឥឡូវនេះបាន»
«លោក! ក៏បានពេលចុះចតភ្លាមខ្ញុំនឹងទិញសំបុត្រយន្តហោះទៅជាមួយនំប៉ាវតូចភ្លាម»
«ខ្ញុំមិនទៅវិញទេ
ខ្ញុំនៅជាមួយលោកប៉ា»
«នំប៉ាវតូច!»
«ត្រូវការភេសជ្ជះដែរឬទេ?»
អ្នកបម្រើលើយន្តហោះក៏សួរគ្រួសារនេះ
«សុំទឹកក្រូចប១កែវមក»
នំប៉ាវតូចដែលកម្រញុំារបស់ខាងក្រៅក៏លើកដៃទទួលទឹកក្រូច
«អរគុណ» នំប៉ាវតូចក៏ហុចឱ្យអារ៉ាន់
«អ្នកម៉ាក់ពិសារទឹកក្រូចធ្វើឱ្យចិត្តត្រជាក់ៗ»
«នំប៉ាវតូចទៅវិញជាមួយម៉ាក់ទៅណា»
«អ្នកម៉ាក់មិនស្រលាញ់កូនទេឬ»
ទឹកមុខភីកាឈូក៏យកមកប្រើការទៀតហើយ
អារ៉ាន់ស្រលាញ់កូន
ប្រុសយ៉ាងនេះម៉េចនឹងអាចបដិសេធបានទៅ
នាងងក់ក្បាលយល់ព្រមពិតមែនតែក៏បាញ់ខ្សែភ្នែកពិឃាតទៅកាន់ចាវយ៉ូធានដែលមិនមាត់កហើយអង្គុយមើលទេសភាពពពកលើវេហារធ្វើមិនដឹង។
ពេលនេះពួកគេទាំងបីក៏នៅខាងមុខរបងផ្ទះឬស្សីមួយដែលនៅលើភ្នំ។
អារ៉ាន់ងាកទៅសម្លឹងមើលចាវយ៉ូធានទាំងងឿងឆ្ងល់ដោយគិតថាមនុស្សដូចជាគេរស់នៅកន្លែងបែបនេះ
ឬមួយជាសេដ្ឋីស្រុកស្រែ?
«ឈប់ៗសិន
នេះជាផ្ទះលោកឬ?»
«មែនហើយ»
«លោកនាំខ្ញុំមកនៅបែបនេះឬ?
មិនបានទេៗ ដាច់សង្វែងយ៉ាងនេះខ្ញុំត្រូវចុះពីភ្នំទៅទិញសម្ភារះប្រើប្រាស់ទើបបាន»
«ស្រេចចិត្ត
តោះយ៉ុងអឺចូលផ្ទះ»
អារ៉ាន់ពិតជាស្តាយក្រោយដែលតាមគេមកទីនេះ
នាងងាកមើលផ្លូវចុះពីភ្នំវិញក៏បារម្មណ៍ពីខ្លួនឯងព្រោះទីនេះដូចនៅក្នុងព្រៃ
ហើយវេលានេះល្ងាចទៅហើយចុះឡើងៗអស់កម្លាំងហើយអាចត្រូវខ្លាចាប់ស៊ីផងមិនដឹង
ឬក៏អាចវង្វេងផ្លូវថាមិនបាន។
តែចិត្តមានះបានដាស់សិតិនាងត្រូវតែមិនឱ្យគេសើចជាដាច់ខាត។
នាងក៏សម្រេចចចិត្តចុះពីភ្នំ តែនាងដើរអស់មួយស្របក់ក៏ត្រលប់មកកន្លែងដើមវិញ
«នេះខ្មោចព្រៃលងទេដឹង
ឬក៏ផ្ទះដូចគ្នា?» អារ៉ាន់ក៏សម្រេចចិត្តគូសសញ្ញាទុកហើយដើរម្តងទៀតតែមកនៅជួបកន្លែងដដែលម្តងទៀតហើយឃើញសញ្ញាខ្លួនបានគូស
«ខ្ញុំប្រាកដជាយល់សប្តិ»
អារ៉ាន់ក៏ក្តិចខ្លួនឯងតែនាងបែរជាឈឺយ៉ាងខ្លាំង
«ភ្ញាក់ឡើងៗ»
នាងគោះខ្លួនឯង
«នាងគិតថាកន្លែងនេះមកដល់ហើយទៅវិញស្រួលឬ?
ឆាប់ចូលផ្ទះមកអាហារត្រជាក់អស់ហើយ»
អារ៉ាន់បានឮឃ្លានេះចេញពីផ្ទះហើយវាជាសម្លេងចាវយ៉ូធានទៀតផង។
អារ៉ាន់ស្រាប់តែមានអារម្មណ៍ថាប្រុសម្នាក់នេះមិនមែនជាមនុស្សម្តងទៀត។
ពេលទ្វារបងបើកនាងក៏ដើរចូលតាមព្រៃឬស្សីរហូតដល់ភូមិស្ថានរបស់ចាវយ៉ូធានដែលនាងគិតខុសថាជាផ្ទះស្រុកស្រែ
ក៏ប៉ុន្តែជាការពិតទៅវាហាក់ដូចជាភូមិគ្រឺះសម័យបុរាណចិនទៅវិញទេ។
នៅតាមផ្លូវពោរពេញដោយចង្កៀងអុចបំភ្លឺហើយនាងក៏ក្រលេកឃើញបន្ទប់មួយមានពន្លឺក៏ដើរចូលឃើញចាវយ៉ូធាននិងកូនប្រុសអង្គុយនៅតុបាយចាំ
«អ្នកម៉ាក់
ពិសាបាយ»
ភ្លាមៗនោះអារ៉ាន់ក៏ទាញដៃកូនប្រុសមករកខ្លួនហើយសម្លឹងទីនេះដោយភាពភ័យខ្លាចជាពិសេសទឹកមុខរបស់ចាវយ៉ូធានពេលនេះ
«លោកជានរណា?»
«នាងញុំាបាយទេ
បើមិនញុំាខ្ញុំត្រូវការញុំា»
«នំប៉ាវតូច
គេមិនមែនជាមនុស្សទេ ត្រលប់ទៅវិញជាមួយម៉ាក់ ហើយគេក៏អាចមិនមែនជាប៉ារបស់ឯងក៏ថាបានដែរ
ទៅវិញជាមួយម៉ាក់ឥឡូវនេះទៅ»
«អ្នកម៉ាក់!»
អារ៉ាន់ពេលនេះមានអារម្មណ៍ពោរពេញដោយភាពរន្ធត់ដូចក្នុងភាពយន្តចឹង
នាងគិតថាខ្លួនជាមនុស្សឆ្លាតតែក៏មិននឹកស្មានថាបែរជាជួបរឿងបែបនេះ
«ខ្ញុំពិតជាឪពុកយ៉ុងអឺពិតមែន
ហើយខ្ញុំប្រាប់នាងជាលើកទី២ហើយទាំងលើកនេះថាខ្ញុំជាមនុស្ស»
«មនុស្ស?»
«អ្នកម៉ាក់ ប៉ាមិនមែនជាបិសាចពិតមែន »
«ថាម៉េច?»
«រឿងនេះវែងឆ្ងាយ
នាងអង្គុយចុះញុំាបាយសិនទៅ»
គេនិយាយបែបនេះគិតថានាងនឹងអាចដាក់បាយចូលមាត់បានទេ?
មិនដឹងថាអាហារទាំងអស់នេះជាអាហារពិតឬអត់ផង
ព្រោះអារម្មណ៍ជ្រួលច្របល់ពេកនិងភាពនឿយហត់នាងក៏សន្លប់បាត់ស្មារតីទៅ។
និយាយតាមត្រង់អេតមីនអានត្រង់នឹងមានអាម្មណ៍ថាដូចមើលរឿងខ្មោចតែអាប៉ិតួប្រុសយើងនិយាយហើយថាជាមនុស្ស
គួរជឿអត់ បើស្អាតចឹង?
តោះតាមដានសប្តាហ៍ក្រោយជាមួយអេតមីនថាតួស្រីយើងប្រឈមនឹងពិភពចម្លែកតួប្រុសបានយ៉ាងម៉េច?
ភាគទី ១៩ (Part 19)
ភាគទី ១៩ (Part 19)



Comments
Post a Comment