ប៉ាប៉ាកំពូលស្នេហ៍
ភាគទី១៩
អារ៉ាន់ភ្ញាក់ឡើងនៅក្នុងបន្ទប់មួយដែលមើលទៅការតុបតែងបែបលោកខាងលិចបន្តិចនិងចិនបុរាណបន្តិចដែលមើលទៅស្រស់ស្អាតទាក់ទាញពេញភ្នែកឱ្យនាងភ្លឹកស្មារតីមួយស្របក់។
ទីនេះមានបង្អួចមូលធំដែលខ្យល់បក់ចូលមកឱ្យនាងរងារតិចៗ
ទើបក្តោបភួយពណ៌សតែស្រាប់តែនឹកឃើញរឿងកាលពីម្សិលមិញក៏ស្ទុះងើបឡើងចេញទៅក្រៅហើយក៏ឃើញកូនប្រុសនាងកំពុងបោសទីធ្លាសួនច្បារ។
«កូនប្រុស»
«ម៉ាក់ភ្ញាក់ហើយ?
អ្នកម៉ាក់តែងខ្លួនឱ្យស្អាតបន្តិចទៅ ប៉ាកំពុងធ្វើម្ហូបមកឃើញម៉ាក់បែបនេះប្រាកដជាមិនទាក់ទាញទេ?»
«នំប៉ាវតូច
តោះចេញពីទីនេះជាមួយម៉ាក់ទៅ កូនជាកូនប្រុសរបស់គេប្រាកដជាមានសម្មតភាពដូចគេមិនខាន
ឆាប់នាំម៉ាក់ចេញពីទីនេះទៅ»
«អ្នកម៉ាក់
ជឿកូនទៅមានតែយកប៉ាធ្វើជាប្តីម៉ាក់ទេជាដំណោះស្រាយ»
«នាងភ្ញាក់ហើយ?
ទៅលុបមុខទៅ អាងមកញុំាបាយព្រឹក ឯយ៉ុងអឺកូនទៅលាងដៃទៅ»
ចាវយ៉ូធានដែលចេញមកពីបន្ទប់អាហារក៏មកហៅកូនប្រុសតែពេលឃើញម្តាយកូនប្រុសក៏ហៅញុំាអាហារព្រឹកតែម្តង
«បាទ»
នំប៉ាវតូចរត់ទៅលាងដៃទុកឱ្យនាងនៅជាមួយឪពុកកូនប្រុសតែ២នាក់
«លោកដោះលែងខ្ញុំនិងកូនប្រុសទៅ»
អារ៉ាន់ធ្វើមុខអង្វរដល់ចាវយ៉ូធាន
ដែលនេះគឺជាការអាម៉ាស់មួយដែលមនុស្សក្រអឺតក្រទមដូចនាងមកអង្វរអ្នកដ៏ទៃ
«នាងខ្លាចខ្ញុំដល់ថ្នាក់នឹង?»
គេទាញដៃនាងមកជិតខ្លួន
«ហេតុអ្វីលោកធ្វើបែបនេះ?»
«ខ្ញុំ.......នាងតែងខ្លួនសិនទៅ»
គេលែងដៃនាងហើយដើរត្រលប់ទៅបន្ទប់អាហារវិញទុកឱ្យនាងនៅម្នាក់ឯងតែអ្វីដែលមិនអស់ចិត្តបន្ទប់ទឹកនៅឯណាទៅ?
«បិសាចចម្លែក» នាងរងូវក្នុងចិត្ត
នាងត្រលប់ទៅបន្ទប់ដែលខ្លួនក៏ក្រលេកឃើញសម្ភារះប្រើសប្រាស់អមជាមួយធុងទឹកក្តៅនិងកន្សែងពណ៌សនិងសម្លៀកបំពាក់រៀបជាស្រេចនៅលើតុ។
មើលទៅគេហាក់បីដូចជារៀបចំគ្រប់យ៉ាងរួចអស់ហើយនិងមានរបៀបទៀតផង
នាងទៅវិញទេដែលបង្កររឿងមិនឈប់។
ពេលនាងដើរចូលបន្ទប់អាហារចាវយ៉ូធានក៏កំពុងដួសបបរឱ្យនំប៉ាវតូចហើយគេក៏ងាកមកនាងបន្តិចហើយក៏ដាក់ទឹកមុខចុះវិញ។
ពេលនាងចូលតុគេក៏ហុចចានបបរមួយចានឱ្យនាង
ហើយនាងភ្លាមៗក៏មានអារម្មណ៍ថាខ្លួនមិនចេះអ្វីដែលគេកំពុងធ្វើឥឡូវនេះ
ជាពិសេសកាងារផ្ទះបែបនេះជាឧទាហរណ៍ព្រោះកាលពីក្មេងនាងគិតតែរៀនអ្វីក៏មិនយល់ដែរ។
«យប់មិញនាងមិនបានញុំាអីនោះទេ
ញុំាអីទ្រាប់ពោះសិនទៅ»
អារ៉ាន់ទទួលចានបបរមកកូរហើយសម្លឹងចាវយ៉ូធានដែលទទួលទានបបររបស់គេ
ព្រោះនាងចង់ដឹងថាគេកំពុងគិតអ្វីហើយក៏ដាក់មួយម៉ាត់ចូលមាត់ស្រាប់តែរសជាតិធ្វើឱ្យជាប់មាត់នាងតែម្តងរហូតនាងថែម៣ចានបន្ថែមភ្លេចខ្លួន។
ពេលអាហារពេលព្រឹករួចរាល់ចាវយ៉ូធានក៏អូសម្តាយកូនពួកគេមកខាងក្រៅផ្ទះចុះពីភ្នំដែលពេលចុះមកនាងឃើញទេសភាពដ៏ស្រស់ត្រកាលនៅលើភ្នំមួយនេះ។
វាធ្វើឱ្យនាងអារម្មណ៍ល្អជាងមុនបន្តិចទោះបីជាពេលនេះនាងកំពុងមានរឿងប្រឈមជាច្រើនក៏ដោយ។
នាងស្រាប់តែយល់
គំនិតចាវយ៉ូធានដែលគេនាំនាងមកទីនេះតែនាងមិនទាន់យល់ថាហេតុអ្វីក៏គេធ្វើបែបនេះដាក់នាង
ឬមួយក៏គេខ្វល់ពីនាង? អារ៉ាន់គិតបែបនេះហើយក៏មុខក្រហមទៅតាមការអៀនរបស់ខ្លួន
«អ្នកម៉ាក់ម៉េចក៏ម៉ាក់មុខក្រហមចឹង?»
នំប៉ាវតូចដែលដើរតាមឪពុកក៏សួរទៅកាន់ម្តាយ
«មេឃក្តៅណាស់
មិនដឹងជាដើររកអ្វីទេ?» នាងធ្វើជាងាកចុះឡើងកុំឱ្យគេចាប់អារម្មណ៍ខ្លួន
នំប៉ាវតូចដឹងថាម្តាយកុហកតែក៏ចង់ដឹងការពិតដែលទើបងាកទៅឪពុកព្រោះគិតថាឪពុកអាចអានចិត្តម្តាយរបស់គេដឹង
«លោកប៉ា
អ្នកម៉ាក់ក្រហមមុខ មេឃមិនក្តៅទេតែគាត់កើតអ្វី?» នំប៉ាវតូចខ្សឹបសួរចាវយ៉ូធាន
ចាវយ៉ូធានដែលមានអារម្មណ៍លើអារ៉ាន់ក៏អានចិត្តនាងបានម្តងម្កាលក៏មិនអាចអានបានទេក្នុងពេលនេះទើបយល់ថាខ្លួនប្រហែលលង់ស្រលាញ់ស្រីស្លាក់ស្លើតម្នាក់នេះហើយ។
ពេលដែលយល់ថាខ្លួនបែបនេះគេក៏មិនឆ្លើយសំណួរកូនប្រុស។
ភ្លាមៗនោះដែរទើបនំប៉ាវតូចដឹងរឿងឪពុកម្តាយទាងពិរក៏មានអារម្មណ៍ត្រេកអរក្នុងចិត្តតែក៏មិនអាចបង្ហាញបង្អាប់ឪពុកម្តាយបានក៏លាក់ភាពសប្បាយនេះក្នុងចិត្ត។
«លោកប៉ាខ្ញុំចង់ហោះ?»
«ហោះឬ?»
ចាវយ៉ូធានក៏លើកនំប៉ាវតូចដាក់លើស្មាហើយក៏លើកគេឱ្យខ្ពស់ដូចបក្សីហោះហើរលើមេឃតាមដោយសម្លេងក្អាកក្អាយរបស់ឪពុកកូនរបស់ពួកគេនៅតាមផ្លូវចុងកាត់មាត់ញកមួយនេះ។
អារ៉ាន់ស្រាប់តែយល់ថានេះជាអ្វីដែលឪពុកធ្វើចំពោះកូនបានហើយនាងមិនអាចធ្វើបាន
ដូច្នេះហើយវត្តមានចាវយ៉ូធានក្នុងជិវិតកូនប្រុសនិងនាងពិតជាសំខាន់។
អេតមីននិយាយត្រង់ស្រលាញ់អ្នកចេះធ្វើម្ហូប
និងកាងារផ្ទះដល់ហើយ ហិហិ អារ៉ាន់អើយឯងសំណាងណាស់។ នំប៉ាវតូចល្អណាស់កូនម្តាយ
«មានតែយកប៉ាធ្វប្តីជាដំណោះស្រាយ» សម្តីមាសពេជ្រណាស់ចេញមកម្តងៗ។
តែពួកគេទាងបីនឹងមានរឿងអ្វីកើតឡើងបន្តទៀត



Comments
Post a Comment