ប៉ាប៉ាកំពូលស្នេហ៍



ភាគទី១៧

អារ៉ាន់ក្រោយដោះស្រាយជាមួយក្រុមហ៊ុនធានារ៉ាប់រ៉ងក៏មកធ្វើការតែបែរជារឿងមិននឹកស្មានកើតឡើងទៅវិញ។ ពេលនាងចូលមកដល់កន្លែងកាងារបែរជាមានមនុស្សជាច្រើនខ្សឹបខ្សាវហាក់ខុសធម្មតាតែនាងគិតថាវាគ្រាន់តែជារឿងដែលបានកើតឡើងនៅក្រុងឡុងតែប៉ុន្នោះ។

«អារ៉ាន់ទៅជួបខ្ញុំនៅបន្ទប់កាងារបន្តិច» ប្រធានរបស់នាងក៏ហៅនាងភ្លាមៗដោយទឹកមុខប្រាកដប្រជា»

«អារ៉ាន់ និយាយតាមត្រង់ទៅចុះខ្ញុំពេញចិត្តសម្មតភាពនាងខ្លាំងណាស់ នាងគឺជាអនាគតដែលស្នងដំណែងខ្ញុំហើយក៏ជាធនធានមនុស្សដ៏កម្រដែរ»

«អ្នកស្រីនិយាយបែបនេះប្រហែលខ្ញុំមានបញ្ហាហើយមែនទេ?»

«ហេតុអ្វីក៏អារ៉ាន់ទៅទាក់ទងក្មេងហាត់ការ»

«ខ្ញុំនិងគេមិនបានទាក់ទងគ្នាទេ»

«តែអ្វីដែលបានបង្ហោះក្នុងបណ្តាញសង្គមមិនបានឱ្យគេគិតបែបនឹងទេ»

«ខ្ញុំបានបដិសេដគេក្រោយពេលចេញពីទីនោះហើយ»

សម្លេងបើកទ្វាបន្ទប់បានបើកភ្លាមៗពេលដែលអារ៉ាន់កំពុងនិយាយជាមួយប្រធានរបស់ខ្លួនហើយម្នាក់នោះគឺជាម៉ានីក។

«ខ្ញុំនិងសិស្សច្បងអារ៉ាន់មិនបានទាក់ទងគ្នាទេ កុំបញ្ឈប់គាត់អី»

«បិទទ្វាទៅ» ប្រធានស្រីនោះក៏ចង្អុលឱ្យគេបិទទ្វាបន្ទប់ដោយសារមានមនុស្សមើលជាច្រើន

«ខ្ញុំនិងម៉ានីកស្អាតស្អំ តែអ្វីដែលខ្ញុំឆ្ងល់នោះគ្រាន់តែរឿងប៉ុន្នឹងចាំបាច់មានរឿងធំដល់ថ្នាក់នឹងដែរ?»

«វាមិនមែនបែបនឹងក៏ពិតមែន តែឯងដឹងទេគេជាក្មេងនៅការគ្រប់គ្រងឯងដែលត្រូវឱ្យឯងដាក់ពិន្ទុចាយតម្លៃកាងារឱ្យ ម្យ៉ាងឯងជាមនុស្សរៀបការហើយវាជារឿងទទួលមិនបានដែលឯងធ្វើបែបនេះ»

«រៀបការហើយ?»

«មិនមែនឬ?»

អារ៉ាន់ភ្លាមៗនោះក៏ទាញទូរសព្វឆែគមើលពត៌មានក្នុងបណ្តាញសង្គមថាមានរឿងជ្រួលច្របល់ដោយសារនាងប៉ុណ្នា

«នាងជាមនុស្សមានស្វាមីហើយទាក់ទងក្មេងហាត់ការ ពីជនអានាមិក?» អារ៉ាន់សម្លឹងមើលប្រធានខ្លួន

«អារ៉ាន់ខ្ញុំដឹងថាឯងមិនមែនមនុស្សបែបនេះទើបខ្ញុំមិនទាន់បញ្ឈប់ឯងភ្លាមៗ ខ្ញុំចង់សួរឯងឱ្យច្បាស់»

«បញ្ឈប់ខ្ញុំទៅ» អារ៉ាន់បិទភ្នែកហើយសង្កត់ចិត្តនិយាយចេញមក

«សិស្សច្បង!»


«អារ៉ាន់!»


«ខ្ញុំគ្មានអ្វីនិយាយទៀតទេ»


«បងអាចនិយាយជាមួយថ្នាក់លើបានបើឯងព្រមនិយាយរឿងនេះជាសាធារណះ»


«មិនចាំបាច់ទេបង»

ផ្ទះដែលនាងប្រឹងមួយជិវិតបែរជាឆេះកាងារក៏អស់ដោយសារមនុស្សអនាមិកពិតជាមួរម៉ៅគ្មានអ្វីប្រៀបបានឡើយ។ នាងជាមនុស្សមានសម្មតភាពហើយក៏ជឿថាមានមនុស្សមកអាចជំនួសនាងបានដែរតែង្វីដែលនាងមិនសុខចិត្តនោះគឺជនអនាមិកដែលចង់បំផ្លាញនាងទៅវិញទេ

«អារ៉ាន់ឱ្យតែឯងព្រមខ្ញុំនិយាយបញ្ចុះបញ្ចូលថ្នាក់លើពិតមែន»

«ទុកឱ្យខ្ញុំជាអ្នកនិយាយក៏បាន» ម៉ានីកក៏លើកហេតុផលខ្លួន

«មិនបាច់ធ្វើអ្វីទាំងអស់ ជាពិសេសឯងម៉ានីក ខ្ញុំមិនឱ្យឯងនិយាយជាដាច់ខាត ខំប្រឹងកាងារស្រាវជ្រាវឯងបន្តរទៅ»

ពេលចេញមកវិញម៉ានីកក៏ជួយអារ៉ាន់រៀបចំអីវ៉ាន់ហើយក៏ជូនដំណើរនាងទាំងទឹកមុខក្រៀមក្រំជានាងទៅទៀត។

«ខ្ញុំនាំទុកឱ្យបងមែនទេ?»

«មិនមែនទេ»

«ហេតុអ្វីបងមិនព្រមនិយាយជាសាធារណះ?»

«ម៉ានីកខ្ញុំជាសិស្សច្បងឯងអាចនិយាយពាក្យប៉ុន្មានម៉ាត់សង្ឃឹមថាឯងយល់»

«បានបងខ្ញុំស្តាប់ទាំងអស់»

«ក្នុងសង្គមនេះមានការប្រកួតប្រជែងណាស់កំហុសតូចអាចធ្វើឱ្យធំបានគ្រប់ពេលតាមបណ្តាញសង្គមនេះឯង ហើយមនុស្សនឹងភ្លេចតាមពេលវេលផងដែរ យើងគ្មានកំហុសមិនចាំបាច់ត្រូវបកស្រាយឱ្យអ្នកណាទេ»

«បងនឹងគិតយ៉ាងណាបន្តទៀត»

«មិនទាន់គិតទេ»

«អ្នកម៉ាក់!» អារ៉ាន់ដែលកំពុងលើកអីវ៉ាន់ងាកទៅសម្លេងដែលហៅគឺជាកូនប្រុសនាង។

«នំប៉ាវតូច»

អារ៉ាន់ងាកទៅទទួលរបស់ពីម៉ានីកបន្ថែមក៏ញញឹមដាក់គេហើយដើរចេញទុកឱ្យម៉ានីកសម្លឹងមើលមនុស្សដែលខ្លួនស្រលាញ់ជាមួយគ្រួសាររបស់នាង

«ម៉េចក៏មកចឹង?»

«លោកប៉ាមកទទួលម៉ាក់»

មកចម្អកទេដឹង

«មិនអីទេ ខ្ញុំយកឡានមក»

«ខ្ញុំឱ្យហ័នប៉ានបើកឡាននាងទៅ ខ្ញុំមកទទួលនាង»

ពេលនេះរថយន្តទំនើបដែលចាវយ៉ូធានបើកបរក៏ឈប់នៅមុខព្រលានយន្តហោះ ធ្វើឱ្យអារ៉ាន់បើកភ្នែកធំៗភ្លាម។

«ម៉េចក៏មកទីនេះ?»

លោកប៉ាម៉េចក៏នាំគ្រួសារមកព្រលានយន្តហោះចឹង ចង់ចាប់ជំរិតកូនក្រមុំគេមែន? អេតមីនសុំទៅដែរ ហិហិ។​ អត់ដឹងគេទៅណាទេ តែបើចង់ដឹងតាមដានជាមួយគ្នានៅសប្តាហ៍ក្រោយ

ភាគទី១៨ (Part 18)

Comments