ប៉ាប៉ាកំពូលស្នេហ៍


ភាគទី១៦

«លោកមិនអីទេមែនទេ?»

ពេលឃើញគេមិនមាត់កមើលរូបថតក៏មិនសួរមិនបាន។ ពេលនេះដៃរបស់គេរបួសទើបពិបាកក្នុងការបង្រះទើបនាងជួយសម្រួលគេតែក៏មានអារម្មណ៍ថាមិនសម។

«យ៉ុងអឺ គួរឱ្យស្រលាញ់ណាស់»

«លោកកាលពីក្មេងបែបនេះទេ?»

«ខ្ញុំពីក្មេងឬ?» ពេលគេនិយាយពីកុមារភាពក៏ដាក់ទឹកមុខចុះ ទើបនាងយល់

«បើលោកមិនចង់និយាយក៏មិនអីទេ»

«អរគុណហើយ»

«អរគុណដែលបង្កើតគេមក» ចាវយ៉ូធានក៏ញញឹមដាក់នាង

ម៉េចក៏ក៏គេប្រែជាសង្ហាយ៉ាងនេះ? មិនបានទេៗ តិចគេដឹងថាខ្ញុំរំភើបចិត្តព្រោះគេទៅ?

អារ៉ាន់ខ្លាចថាមុខខ្លួនេងប្រែពណ៌ក្រហមក៏យកដៃបក់ឱ្យត្រជាក់កុំឱ្យក្តៅ ហើយពេលចាវយ៉ូធាន
ឃើញបែបនេះក៏ផ្អៀងកបន្តិចសម្លឹងមកនាង ដែលកាយវិការបែបនេះរឹតតែធ្វើឱ្យនាងក្តៅមុខលើសដើម

«បន្ទប់ក្តៅឬ?»

«ទេ ទេ»

«នាងក្រហមមុខហើយ មើលទៅផ្តាសាយមិនទាន់ជាទេមែនទេ?»

អារ៉ាន់ស្រាប់តែឆ្ងល់ថាគេអានចិត្តនាងមិនបាន ឯចាវយ៉ួធានក៏ឆ្ងល់ខ្លួនឯងដែរម៉េចក៏អានចិត្តនាងមិនដឹង ហើយក៏មិនឮអ្វីទាំងអស់។

ឬមួយខ្ញុំស្រលាញ់នាង?

ឬមួយគេចូលចិត្តខ្ញុំ?

អ្នកទាំងពីរឈប់មើលមុខគ្នាហើយងាកចេញរៀងខ្លួន។ ចាវយ៉ូធាននៅមិនយល់អារម្មណ៍របស់ខ្លួនក៏ងាកទៅម្ខាងហើយក្រហេមពីរដង

«នាងទៅសម្រាកចុះ ខ្ញុំហត់ហើយចង់គេងបន្តិច»

«ខ្ញុំទៅហើយ បើលោកមានការអីហៅខ្ញុំឬហ័នប៉ានក៏បាន»

ពេលអារ៉ាន់លាងចានរួចក៏ចូលបន្ទប់ហើយក៏ផ្តួលខ្លួនលើគ្រែភ្លាម។ នាងយកដៃស្ទាបបេះដូងដែលកំពុងលោតដុកដាក់ទន្ទឹមនឹងស្នេហាដែលទើបតែចូលមកដល់។ ពេលនេះគ្រប់យ៉ាងជុំវិញអ្នកទាំងពីរហាក់បីដូចជាមានពណ៌ស៊ីជម្ពូទាំងអស់។ សូម្បីតែអ្នកដែលថាចង់គេងអម្បាញ់មិញក៏គេងមិនលក់ហើយងើបឡើង។

«នេះឬអារម្មណ៍ស្នេហាដំបូង?» ឃ្លានេះអ្នកទាំងពីរសួរខ្លួនឯងដំណាលគ្នា

ដល់ពេលអាហារថ្ងៃត្រង់នំប៉ាវតូចមើលមុខឪពុកម្តាយចុះឡើងព្រោះពួកគាត់មិននិយាយរកគ្នាហើយមិនមើលមុខគ្នាទៀត។ ពេលអារ៉ាន់ចាប់ម្ហូបចានតែមួយជាមួយចាវយ៉ូធានពួកគេក៏សម្លឹងមើលគ្នាមួយរំពេចទើបដកដៃចេញពីចាននោះរាងខ្លួន។ ចំណែកឯនំប៉ាវតូចគិតថាឪពុកម្តាយឈ្លោះគ្នាក៏ចាប់ម្ហូបដាក់ឱ្យម្តាយនិងឪពុក។

«ថ្ងៃស្អែកខ្ញុំត្រូវទៅធ្វើការពីព្រលឹមនិងមើលផ្ទះដែលឆេះមិនអាចទៅជួបគ្រូគេទេ លោកអាចជូនគេទៅបានទេ?» អារ៉ាន់ក៏ចង់បំផ្លាញភាពស្ងៀមស្ងាត់នេះ

«លោកប៉ាឈឺដៃមិនចឹងឬអ្នកម៉ាក់?»

«មែនហើយឱ្យលោកពូហ័នប៉ានជួយទៅជំនួសបានទេ» ពេលឮបែបនេះចាវយ៉ូធានក៏ដាក់ចង្កឺះចុះ

«ខ្ញុំជូនទៅបាន»

ពេលចាវយ៉ូធានដំណាងជាអាណាព្យាបាលនំប៉ាវតូចដើម្បីតាមដានលទ្ធផលកូនក៏ធ្វើឱ្យកក្រើកអស់អ្នកគ្រូៗក្នុងសាលា

«នេះជាមូលហេតុដែរខ្ញុំមិនចង់ឱ្យលោកប៉ាមក»

«លោកជាលោកប៉ារបស់អាយ៉ុងមែនទេ? មិនដែលឃើញលោកប៉ារបស់អាយ៉ុងទេ ពិតជាដូចគ្នាមែនចឹងតើបានអាយ៉ុងសង្ហាម្លេះ» អ្នកគ្រូដែលបង្រៀននំប៉ាវតូចផ្ទាល់ក៏មកស្វាគមន៍ឪពុកកូនសិស្សភ្លាម

«អ្នកគ្រូចង់និយាយថាម្តាយខ្ញុំមិនស្អាតឬ?»

«អ្នកគ្រូមិនបានចង់មានន័យបែបនោះទេ តែលោកប៉ាអាយ៉ុងទើបតែមកពីក្រៅប្រទេសមែនទេ
ទើបបានជាមិនដែលឃើញ?»

«តើលទ្ធផលកូនប្រុសខ្ញុំយ៉ាងម៉េចដែរ?»

«លទ្ធផល?លទ្ធផលឬ?»

«មែន!ខ្ញុំត្រូវការលទ្ធផលការសិក្សាកូនប្រុសខ្ញុំ»

ដែលពេលនេះចាវយ៉ូធានពិតជាទ្រាំមិនបាននឹងភ្លិនមនុស្សស្រីម្នាក់នេះទើបចាំបាច់ងាកមុខចេញទៅម្ខាង។

«នេះលទ្ធផលអាយ៉ុងគីយ៉ា»

ពេលដែលអ្នកគ្រូម្នាក់នោះហុចក្រដាសកិច្ចការឱ្យចាវយ៉ូធានក៏ព្យាយាមទទួលតែដៃរបស់គេឈឺក៏ពិបាកទទួល ដែលពេលនេះហើយអ្នកគ្រូបានឃើញរបួសក៏យកដៃទៅប៉ះទើបចាវយ៉ូធានគ្រវាសមួយរំពេចធ្វើឱ្យអ្នកគ្រូដួលពីលើកៅអី

«ខ្ញុំសុំទោស ខ្ញុំនិងកូនប្រុសលាសិនហើយ»

«អេ! លោកមិនស្តាប់ការសិក្សារបស់កូនប្រុសសិនទេ?» អ្នកគ្រូដែលមិនព្រមចុះចាញ់ងើបឡើងសួរទៅឪពុកកូនសិស្ស

ចាវយ៉ូធានមិនស្តាប់អ្វីទាំងអស់ហើយក៏កាន់ដៃនំប៉ាវតូចចេញទៅតែម្តងទុកឱ្យអ្នកគ្រូក្រមុំខូចចិត្តនិងមានភាពច្រណែនដល់ម្តាយនំប៉ាវតូច។

រ៉ូមេទិកទេអម្បាញ់មិញ អេតមីនស្រលាញ់សាច់រឿងបែបចឹងៗដែលតួប្រុសខូលហើយសុភាពបុរស។ ចង់ដឹងថាសប្តាហ៍ក្រោយពន្លកស្នេហាលោកប៉ានិងអ្នកម៉ាក់អភិវឌ្ឍដល់ណា កុំភ្លេចតាមដានណា

ភាគទី១៧​ (Part 17)

Comments