ប៉ាប៉ាកំពូលស្នេហ៍
ភាគទី ១៥
ពេលដែលចាវយ៉ូធានចូលក្នុងផ្ទះដែលពោរពេញដោយភ្លើងសន្ធោសន្ធៅជាមួយអារ៉ាន់គេសង្កេតថាខ្លួនឯងពេលនេះមិនអាចអានចិត្តនាងចេញទេ
ទើបពិបាកដឹងថានាងចង់បានអ្វីពិតប្រាកដ
អារ៉ាន់ចូលបន្ទប់ខ្លួនឯងហើយបើកទូក្បែរគ្រែបើកយកប្រអប់មួយចេញមក
ហើយក៏ឱបជាប់ទ្រូងរត់ចេញទៅតែចៃដន្យភ្លើងរឹតតែឆេះខ្លាំងទៅបណ្តាលឱ្យផ្សែងហុយពេញផ្ទះនិងភ្លើងឆេះពិដានទៀត
ចាវយ៉ូធានមានអារម្មណ៍មិនស្រួលក៏យកអាវគ្របខ្លួននាងហើយឱបនាងទៅក្រៅជាមួយគ្នាតែស្រាប់តែអណ្តាតភ្លើងឆេះដៃគេដែលកំពុងឱបនាងធ្វើឱ្យរលាកខ្លាំង
ប៉ុន្តែសំណាងល្អពួកគេទាំងពីរអាចចេញពីផ្ទះនោះបាន។
ពេលដែលពួកគេចេញមកក្រៅហើយ
ពួកពន្លត់អគ្គីភ័យក៏កំពុងស្វឹតស្វាញក្នុងការពន្លត់ដែរ
តែគួរឱ្យស្តាយដោយសារភ្លើងឆេះច្រើនខ្នងពេកពិបាកក្នុងការពន្លត់ឱ្យអស់។
អារ៉ាន់នាងឱបប្រអប់នោះហើយសម្លឹងផ្ទះដែលកំពុងត្រូវអគ្គីលេបត្របាក់ទាំងទឹកភ្នែក
«តោះត្រលប់ទៅវិញសិនទៅ
ខ្ញុំនឹងឱ្យគេមកជួយដោះស្រាយ»
«លោកដឹងទេ
ពេលខ្ញុំឱ្យកំណើតនំប៉ាវតូចគឺជាពេលដែលខ្ញុំសន្សំលុយគ្រប់ទិញផ្ទះតូចនេះ»
«.........»
«ទោះបីពេលខ្លះ
មានអារម្មណ៍ថាខ្លួនជាមនុស្សគ្មានប្រយោជន៍ម្តាយមិនបានការតែខ្ញុំទិញផ្ទះនេះជាជម្រកឱ្យគេក៏សប្បាយចិត្ត»
អារ៉ាន់ស្រក់ទឹកភ្នែកហើយចាវយ៉ូធានក៏លើកដៃជូតឱ្យនាងដោយមិនដឹងខ្លួន
ពេលនោះហើយធ្វើឱ្យអារ៉ាន់ឃើញរបួសលើដៃគេ
«លោកត្រូវរបួសហើយ»
«ត្រលប់ទៅផ្ទះសិនទៅ»
«ទេ
លោកគួរទៅមន្ទីរពេទ្យ»
«..........»
ចាវយ៉ូធានបង្ហាញទឹកមុខមិនចង់ទៅមន្ទីរពេទ្យដូចនំប៉ាវតូចកូននាងចឹងធ្វើឱ្យនាងមានស្នាមញញឹមបន្តិចក្នុងកាលះទេសះនេះ
ក្រោយពួកគេទាំងពីរមកដល់ផ្ទះ
អារ៉ាន់ក៏ឈឺ ចាវយ៉ូធានក៏មិនចាញ់គ្នាបណ្តាលឱ្យត្រូវមើលថែគ្នាទៅវិញទៅមក។
អារ៉ាន់បើកទ្វាចូលបន្ទប់ចាវយ៉ូធានជាមួយបបរមួយចាន
«លំបាកនាងហើយ»
ចាវយ៉ូធានសម្រួលឥរិយាបទពេលនាងមកដល់
«មិនអីទេ
ខ្ញុំក្រោយសម្រាកបន្តិចក៏រាងគ្រាន់បើបន្តិច»
«ចាំខ្ញុំឱ្យមេផ្ទះមករៀបចំអាហារល្ងាចនេះចុះ»
«ខ្ញុំក៏គិតចឹងដែរ
លោកហូបបបរខ្ញុំធ្វើសិនទៅ នេះថ្ងៃត្រង់ហើយ»
«ឯណាយ៉ុងអឺ?»
«អ៎
គេមានម៉ោងកីឡាពេលរសៀល ប្រហែលល្ងាចអាចមកដល់» នាងហុចបបរឱ្យឪពុករបស់កូនតែគេពិបាកលើកដៃទទួលចានបបរ
«មិនអីទេ
ចាំខ្ញុំជួយបញ្ជុកលោក»
«មិនបាច់រំខាននាងទេ»
អារ៉ាន់លើកចានបបរខ្ពស់ ពេលចាវយ៉ូធានព្យាយាមដណ្តើមចានបបរ
«អ្នកណារំខានឱ្យលោកមកជួយខ្ញុំទៅ
ហាមាត់មក ហា!!» អារ៉ាន់បើកមាត់ត្រាប់ោ្យចាវយ៉ូធានបើកមាត់
«ខ្ញុំមិនមែនអាយ៉ុងទេ»
នាងភ្លេចខ្លួនបង្ហាញទង្វើជាម្តាយ ព្រោះឱ្យអ្នកណាឱ្យគេជាឪពុកកូនប្រុសនាងទៅ
ព្រោះគេដូចជាVersionទី២ របស់កូននាងចឹង
«លោកដូចជាគេណាស់សូម្បីតែពេលឈឺ
បានហើយៗ ញុំាទៅ»
ចាវយ៉ូធានក៏ហាមាត់ឱ្យនាងបញ្ជុកតាមសម្រួល។
ក្រោយពេលអស់មួយចានបបរដែលរសជាតិសាបមិនដឹងអ្វីតែចាវយ៉ូធានមិនមាត់ក៏ត្រូវបានបញ្ជប់
ហើយគេក៏នឹកឃើញប្រអប់ដែលនាងកាពារស្លាប់រស់នោះ
«មែនហើយប្រអប់នោះ»
«ចាំខ្ញុំយកមកឱ្យលោកមើល»
អារ៉ាន់ក៏បើកប្រអប់មួយនោះឡើងក៏មានសឺមីរូបថតជាច្រើននៅក្នុងនោះ
ហើយក៏យកមួយចេញមកក្រៅ។ ពេលដែលបើកចេញមកធ្វើឱ្យចាវយ៉ូធានស្រឡាំងកាំង
«គួរឱ្យស្រលាញ់ទេ?»
មែនហើយនេះគឺជារូបនំប៉ាវតូចតាំងពីកើតមករហូតដល់អាយុ៥ឆ្នាំនេះ។
អារ៉ាន់បានជួលជាងថតក្នុងតម្លៃថ្លៃដើម្បីថតរូបកូនប្រុសក្នុងមួយឆ្នាំពេញ
ទើបរហូតដល់៣ឆ្នាំនាងក៏ទិញកាមេរាខ្លួនឯងហើយថតរូបកូនប្រុសដោយខ្លួនឯង។
ចាវយ៉ូធានពេលឃើញរូបភាពពេលកូនប្រុសកើតភ្លាមៗក៏លើកដៃទៅប៉ះរូបថតព្រោះវាពិតជាគួរឱ្យស្រលាញ់ណាស់
គេគួរតែឃើញគេធំធាត់ផ្ទាល់
ប៉ាប៉ារបស់យើងក៏ជាហេរូឱ្យអ្នកម៉ាក់ដែលតើ
ស្មានតែមើះៗមិនមាត់កទេ។ ទំនាក់ទំនងគ្រួសារនេះចាប់ផ្តើមល្អហើយ តែតើមានឧបសគ្គទៀតទេ?
បើចង់ដឹងអានជាមួយអេតមីនសប្តាហ៍ក្រោយ
ភាគទី១៦ (Part 16)
ភាគទី១៦ (Part 16)



Comments
Post a Comment