ប៉ាប៉ាកំពូលស្នេហ៍
ភាគទី១៣
«នំប៉ាវតូច»
អារ៉ាន់ពេលនេះសឹងតែគ្រាំបេះដូងពេលឃើញកូនប្រុសព្រងើយបែបនេះ ហើយក៏ស្រក់ទឹកភ្នែក។
នំប៉ាវតូចឃើញបែពនេះក៏រត់ទៅរកម្តាយ
«រ៉ាន់រ៉ាន់
ម៉េចក៏ព្រមធ្វើជាសង្សាមីនៀននោះចឹង»
«មីនៀន?»
«ខ្ញុំខឹងហើយ»
អារ៉ាន់ក៏យល់ភ្លាមថាជាម៉ានីក
«ទេទេ
កូនស្តាប់ម៉ាក់ ព្រោះម៉ាក់មិនចង់បំបាក់មុខគេទើបមិនបដិសេដជាសាធារណះ
តែម៉េចក៏កូនដឹង?»
នំប៉ាវតូចក៏សម្លឹងទៅចាវយ៉ូធាន។
នាងយល់ថាគេចង់ឱ្យកូនប្រុសនាងឃើញនាងបែបនេះហើយឱ្យគេយល់ច្រលំមិនតាមនាងតទៀត
តែតាមពិតទៅចាវយ៉ូធានឱ្យមនុស្សតាមដាននាងហើយ កូនប្រុសគេក៏ឃើញចៃដន្យប៉ុន្នោះ។ ចាវយ៉ូធានអានចិត្តនាងដឹងក៏យល់ថានាងមានការយល់ច្រលំលើខ្លួន
តែគេក៏មិនចាបាច់យល់អារម្មណ៍នាងដែរ
«នំប៉ាវតូចចេញទៅក្រៅសិនទៅ
ម៉ាក់មានរឿងនិយាយជាមួយប៉ារបស់កូនបន្តិច»
«ម៉ាក់មិនមែន»
នំប៉ាវតូចមិនដឹងពីចិត្តម្តាយព្រោះគេមិនអាចអានចិត្តមនុស្សដែលគេស្រលាញ់បានទេ ទើបមិនដឹងថាម្តាយខ្លួនខឹងប៉ុណ្ណា។
ពេលកូនប្រុសចេញទៅនាងក៏បិទទ្វាភ្លាម
«ចាវយ៉ូធានលោកប្រហែលអានចិត្តខ្ញុំចង់និយាយពីអ្វីហើយ
មិនចាំបាច់ឱ្យខ្ញុំនិយាយទេ»
«.........»
«លោកស្ងាត់?
មែន ព្រោះមនុស្សដូចជាលោកប្រើវិធីស្មោគគ្រោគដើម្បីដណ្តើមកូនប្រុសពីខ្ញុំ»
«ខ្ញុំប្រាប់នាងហើយថាខ្ញុំគ្មានគំនិតដណ្តើមគេពីនាងទេ»
គេងើបឈរឡើងហើយបោះជំហានមករកនាង
«ខាងក្រៅជាសុភាពបុរសនិយាយឱ្យខ្ញុំទន់ចិត្ត
តែតាមពិតលោកមានគំនិតច្បាស់ណាស់»
«ចឹងឬ?»
ពេលនេះចាវយ៉ូធានដើរទៅជិតនាងបន្តិចម្តងៗ
«លោក?
លោកចង់យ៉ាងម៉េច?»
«នាងដឹងទេ
នៅស្រុកកំណើតខ្ញុំការសន្យារបស់មនុស្សមានតម្លៃដូចមាស
បើមានមនុស្សក្បត់នឹងត្រូវកាត់អណ្តាតចោល »
នាងស្រាប់តែមើលភ្នែកគេដែលពេលនេះប្រែជាពណ៌ក្រហមដែលគួរឱ្យខ្លាច
«បើលោកក្បត់សន្យានឹងខ្ញុំ
លោកនឹងកាត់អណ្តាតចោលឬ?»
«មែន»
គេនិយាយដោយមិនស្ទាក់ស្ទើរ
«ល្អ
ខ្ញុំយកកូនត្រលប់ទៅវិញ» អារ៉ាន់មិនគិតច្រើនងាកត្រលប់ទៅវិញក៏ងងឹតមុខឆឹង
ហើយសន្លប់បាត់ស្មារតីនៅនឹងកន្លែង
ចាវយ៉ូធានពេលឃើញនាងដួលសន្លប់ក៏ស្ទុះទៅទ្រនាងកុំឱ្យដួលខ្ទប់នឹងកម្រាល។
គេស្ទាបក្បាលនាងឃើញថានាងក្តៅខ្លួនខ្លាំងណាស់
«ឈឺប៉ុណ្នឹងហើយ
នៅខ្លាំងទៀត» គេក៏អូសម្រាមលើច្រមុះនាងញញឹមដោយមិនដឹងខ្លួន
ចាវយ៉ូធានបីនាងចេញពីបន្ទប់តាមដោយក្រសែភ្នែកកូនប្រុស។
ចាវយ៉ូធានបីម្តាយរបស់កូនទៅ
បន្ទប់ដែលជាប់បន្ទប់ខ្លួនជាបណ្តោះអាសន្ន
«លោកប៉ា
អ្នកម៉ាក់ខឹងរហូតដល់សន្លប់ឬ?» ចាវយ៉ូធានបីនាងដាក់គ្រែហើយក៏ងាកទៅរកនំប៉ាវតូច។
«ប្រហែលហើយ»
«លោកប៉ាតមាត់គាត់ឬ?»
ចាវយ៉ូធានងក់ក្បាល
«ឱ្យតែរឿងពាក់ព័ន្ធនឹងអាចឃ្លាតខឆ្ងាយពីខ្ញុំ
ម៉ាក់នឹងបាត់ស្មារតីនិយាយលែងដឹងអីជាមិនខាន»
ប្រហែលនាងស្រលាញ់នំប៉ាវតូចណាស់ ខ្ញុំបំភ័យនាងពេកទេដឹង?
«ប៉ាគិតថាម៉ាក់គួរឱ្យស្រលាញ់ទេពេលគេងលក់មិនឆ្នាស់?»
ចាវយ៉ូធានចោលក្រសែភ្នែកពិឃាតទៅកូនប្រុស ទើបនំប៉ាវតូចដឹងខ្លួនហើយចេញពីបន្ទប់
ពិតជាគួរឱ្យស្រលាញ់មែន
ចាវយ៉ូធានគិតថាខ្លួនឯងជាមនុស្សដែលមានប្រតិកម្មងាយនឹងមនុស្សស្រីគឺពិបាកនឹងចូលទៅជិត
ប្រហែលមកពីខ្លួនជាមនុស្សមានអនាម័យពេក
តែវាប្រហែលជាបានផ្លាស់ប្តូរហើយព្រោះនាងជា
មនុស្សស្រីដំបូងដែលអាចចូលក្នុងជិវិតគេ
ហើយធ្វើឱ្យគេបានរង្វាន់ធំទៀតផង។
ចាវយ៉ូធានចេញទៅខាងក្រៅយកវ៉ាលីនាងចូលបន្ទប់
បន្ទាប់មកក៏កាន់ចានទឹកនិងកន្សែងត្រជាក់ចូលក្នុងបន្ទប់។
ពេលល្ងាចទៅហើយ
អារ៉ាន់ក៏ដឹងខ្លួនឡើងទាំងឈឺក្បាលខ្លាំងហើយងាកមើលជុំវិញក៏មិនដឹងថាជាកន្លែងណា។
នំប៉ាវតូចក៏បើកទ្វាចូលមកហើយញញឹមដាក់ម្តាយ
«អ្នកម៉ាក់
លោកប៉ាហៅទៅញុំាបាយល្ងាច»
នេះខ្ញុំសន្លប់ឬ? តែឈប់សិនសម្លៀកបំពាក់ត្រូវបានប្តូរ
ហើយទាំងគ្មានខោក្នុងអាវក្នុងទៀត ម៉េចក៏ទៅជាចឹង



Comments
Post a Comment