ប៉ាប៉ាកំពូលស្នេហ៍
ភាគទី១៤
ក្រោយកែខៃការស្លៀកពាក់ខ្លួនជាថ្មីអារ៉ាន់ក៏ចុះទៅក្រោមទទួលទានអាហារដោយសម្លក់ចាវយ៉ូធានតែម្តងពេលមកដល់តុអាហារហើយងាកមើលជុំវិញ
«ផ្ទះខ្ញុំគ្មានម៉ែផ្ទះឬអ្នកបម្រើទេ
មានតែមនុស្សជំនិតខ្ញុំនិងខ្ញុំ និងអ្នកមកបោសសម្អាតមួយសប្តាហ៍ម្តងប៉ុន្នោះ»
«ចឹងលោកជាអ្នក?»
«មែនជាខ្ញុំ»
«លោក.....»
ជាការពិតណាស់ចាវយ៉ូធានជាអ្នកផ្លាស់សម្លើកបំពាក់ឱ្យនាង មិនត្រឹមតែប៉ុណ្នឹងក៏ជូតខ្លួនឱ្យនាងដែរ។
មនុស្សគ្មានកេរ្ត៍ខ្មាស់
អារ៉ានិជេរចាវយូធានក្នុងចិត្តដើម្បីឱ្យគេឮ
និងមិនចង់ឱ្យនំប៉ាវតូចរៀនពាក្យអាក្រក់ៗពីនាង
តែផ្ទុយទៅវិញចាវយ៉ូធានមិនខ្វល់ហើយរៀបអាហារលើតុ
«លោកប៉ាពូកែដល់ហើយ»
ពេលអាហារពេញតុ
អារ៉ាន់ក៏ដួសអាហារចូលមាត់ វាធ្វើឱ្យនាងបើកភ្នែកធំៗហើយសម្លឹងមើលចាវយ៉ូធានភ្លាម។
នេះបើមិនបានមើលគេធ្វើផ្ទាល់នាងសឹងតែមិនជឿថាអាហារទាំងនេះសុទ្ធតែជាស្នាដៃរបស់គេព្រោះវាមានសោភ័ណភាពហើយរសជាតិក៏មិនចាញ់ថ្វីដៃចុងភៅលំដាប់ផ្កាយ៧ដែរ។
«លោកប៉ាឆ្ងាញ់ណាស់
អ្នកម៉ាក់មិនសូវចូលចិត្តបន្លែមែនទេ? ជាអ្នករៀនេជីវសាស្ត្រដែរតែមិនចូលចិត្តបន្លែមិនល្អទេ»
«នំប៉ាវតូច»
នាងគ្រឹតធ្មេញដាក់កូនប្រុស
«អ្នកម៉ាក់ខ្មាស់ប៉ាធ្វើអី
គាត់ជាមនុស្សក្នុងគ្រួសារតើ» ពេលឮបែបនឹងហើយចាវយ៉ូធានក៏ដួសខាត់ណាខៀវដាក់ឱ្យនាង
«លោក!»
«បន្លែខាត់ណាខៀវវាមិនល្វីងទេ
ហើយមានរសជាតិឆ្ងាញ់ទៀត នាងគួរតែញុំាវាឱ្យបានច្រើនព្រោះវាជួយក្រពះអ្វីដែលគួរចៀសវៀងគឺមីឆុងទៅវិញទេ»
«ខ្ញុំរៀនចប់ផ្នែកជីវសាស្រ្ត
មិនចាំបាច់រំខានលោកទេ» ចាវយ៉ូធានក៏ចាប់ខាត់ណាខៀវដាក់ចូលចានខ្លួនឯងវិញ
អាហារពេលល្ងាចត្រូវបានបញ្ចប់ហើយអារ៉ាន់ក៏សម្រេចចិត្តសម្រាកផ្ទះចាវយ៉ូធានមួយថ្ងៃព្រោះនំប៉ាវតូចអង្វរនិងដាច់ខាតតែម្តង
នាងចូលទៅគេងបន្ទប់ជាមួយនំប៉ាវតូចតែត្រូវចាវយ៉ូធានទាញមកខាងក្រៅធ្វើឱ្យនាងគិតដល់រឿងប្រលោមលោកនិងរឿងភាគពេលតួប្រុសចាប់បង្ខំតួស្រីឱ្យមានកូនទៀតក្រោយដឹងវត្តមានកូនខ្លួនឯងដើម្បីសងសឹក
«នាងឈឺគ្រុន
មិនគួរគេងជាមួយគេទេ បន្ទប់ជាប់នេះទំនេរនាងអាចសម្រាកបាន»
«ហឹម»
នាងតបហើយដើរទៅបន្ទប់ជាប់នឹងតែគេឃាំងទ្វាហើយចូលជាមួយនាង
«លោកចង់ធ្វើអី?»
«បើនាងគិតថាខ្ញុំជាមនុស្សគ្មានកេរ្ត៍ខ្មាស់ដែលជូតខ្លួនឱ្យនាងកំពុងឈឺនោះ
យើងប្រហែលធ្វើរឿងហួសពីពាក្យកេរ្ត៍ខ្មាស់៦ឆ្នាំមុនហើយ ម្យ៉ាងខ្ញុំមិនមែនតួប្រុសប្រលោមលោកនាងធ្លាប់អានទេ»
ចាវយ៉ូធាននិយាយដាក់អារ៉ាន់ហើយបើកទ្វាចេញតែម្តង
ចាវយ៉ូធានខឹងឬ?
ម៉េចក៏នាងភ្លេចថាគេអាចអានចិត្តអ្នកដ៏ទៃបាន? អារ៉ាន់ដំក្បាលដែលកំពុងឈឺហើយបោះខ្លួនទៅលើគ្រែគេងតែម្តង
មិនយូរប៉ុន្មានស្រាប់តែទូរសព្វរោត៍តែអារ៉ាន់ដោយសារលេបថ្នាំគ្រុនក៏មិនបានឮអ្វីទាំងអស់តែចាវយ៉ូធានដែលអាចស្តាប់សម្លេងមិនប្រក្រតីក៏បើកទ្វាចូលមកធ្វើឱ្យនាងភ្ញាក់
«ខ្ញុំធ្វើឱ្យនាងភ្ញាក់ឬ?»
«លោកចូលមកធ្វើអី?»
«ទូរសព្វនេះរោត៍២០នាទីហើយខ្ញុំគិតថាអ្នកតេមកមានរឿងមិនស្រួលមិនខាន»
«ហេតុអ្វីលោកគិតបែបនឹង?»
អារ៉ាន់បើកកាបូបរកទូរសព្វ
«បើអ្នកប្រញាប់ធម្មតា២ដងគឺជាអ្វីដែលអាចធ្វើបានហើយ»
នាងជ្រួញចញ្ចើមដាក់គេហើយក៏ទទួលទូរសព្វដែលឃើញថាជាអ្នកជិតខាង
«ហេឡូ
អ្នកមីងអាន់យ៉ា»
«អីយ៉ាអារ៉ាន់ក្មួយមកពីអង់គ្លេសវិញហើយ
ក្មួយឆាប់មកផ្ទះក្មួយមកនេះភូមិយើងត្រូវភ្លើងឆេះហើយផ្ទះក្មួយកំពុងឆេះហើយ»
«ច៎ា
ខ្ញុំទៅឥឡូវហើយ» អារ៉ាន់បិទទូរសព្វហើយក៏ស្ទុះឡើង
«ចាំខ្ញុំជូនទៅ»
អារ៉ាន់ងក់ក្បាល
ពេលមកដល់ផ្ទះអារ៉ាន់ក៏ចង់ស្ទុះទៅក្នុងផ្ទះតែត្រូវចាវយ៉ូធានចាប់ជាប់
តែនាងបង្រះខ្លាំងថែមទាំងយំទៀតផង
«មិនអាចទេ
មិនអាចទេ»
«នាងឆ្កួតហើយឬ?»
«លោកលែងខ្ញុំទៅខ្ញុំទៅយករបស់»
«វាជាស្អីដ៏សំខាន់ទៅ
ខ្ញុំនឹងរកឱ្យនាងវិញ កុំចូលអីគ្រោះថ្នាក់ណាស់»
«លោកគ្មានថ្ងៃយល់ពីតម្លៃវាទេ»
នាងស្រែកដាក់គេហើយក៏រត់ទៅក្នុងផ្ទះពោរពេញដោយភ្នក់ភ្លើងតាមដោយចាវយ៉ូធានរត់តាម
«ស្រីល្ងង់»
តួប្រុសយើងនឹងងំៗទេសុទ្ទតែខ្ញុំមិនមែនតួប្រុសប្រលោមលោក
បើមិនមែនជាមនុស្សប្រលោមលោកអេតមីនយកបាត់ហើយហិហិ តែអ្វីទៅជារបស់មានតម្លៃរបស់អារ៉ាន់?
បើចង់ដឹងកុំភ្លេចតាមដានសប្តាហ៍ក្រោយជាមួយអេតមីនណា
ភាគទី១៥ (Part 15)
ភាគទី១៥ (Part 15)



Comments
Post a Comment