ប៉ាប៉ាកំពូលស្នេហ៍





ភាគទី១២
ឪពុកនំប៉ាវតូចឬ? ប្រែថាសិស្សច្បងគេនិងប្រុសម្នាក់នេះនៅរក្សាគំលាតទេ ចឹងគេនៅតែមានសង្ឃឹមជានិច្ច។ គំនិតរបស់គេត្រូវបានអានចេញរវាងនំប៉ាវតូចនិងចាវយ៉ូធានសាងការមិនពេញចិត្តថែមលើគេទៀត។

«អ្នកម៉ាក់សំណាងល្អតាមផ្លូវ»
នំប៉ាវតូចលាដៃបាយបាយនាងដោយមិននឹកនាបន្តិចឡើយ បុន្តែអារ៉ាន់វិញមានអារម្មណ៍ថាមិនស្រួលឡើយបើនាងត្រលប់មកវិញ។ ឯចាវយ៉ូធានវិញក៏មិននិយាយស្តីជូនដំណើរនាងដែរហើយក៏ដឹកដៃនំប៉ាវតូចដើរចេញតែម្តងធ្វើឱ្យអារ៉ាន់ប្លែកចិត្តចំពោះអាក្បកិរិយាសុភាពបុរសគេកន្លងមក

«អេ នោះជាស្វាមីឯងឬ?»​ មិត្តរួមកាងារម្នាក់ក៏សួរនាង

«ទេ! គេជាឪពុកនំប៉ាវតូចទេ»

«ខ្ញុំយល់ហើយហេតុអ្វីកូនឯងសង្ហាតាំងពីតូច។ ហើយពួកឯងត្រូវគ្នាវិញឬ?»

«គឺ......» នាងមិនដឹងនិយាយពន្យល់យ៉ាងម៉េចពិតមែន

«សិស្សច្បងមានផ្ទៃពោះមិនរៀបការ​ មែនហើយសម័យនេះជារឿងធម្មតាទេ»
ក្មេងស្រីម្នាក់នេះចង់មានបញ្ហាជាមួយនាងតាំងពីថ្ងៃបញ្ចប់ការសិក្សាម្លេះ។ មិនដឹងជាប្រើខ្សែអ្វីទើបបានហាត់ការនៅទីនេះ

«តុងយីង ម៉េចក៏ឯងនិយាយបែបនេះ?» ម៉ានីកនិយាយតប

«មិនអីទេម៉ានីក ខ្ញុំមិនប្រកាន់ទេ»​ អារ៉ាន់ច្រានឱ្យម៉ានីកថយក្រោយហើយនាងដើរទៅជិតតុងយីង

«តែក៏មិនខ្លាចនឹងប្រកាន់ដែរ» និយាយហើយនាងក៏ដើរទៅឆេកអ៊ីនតែម្តង

ក្រោយពេលមួយសប្តាហ៍នៅក្នុងក្រុងឡុងអារ៉ាន់ក៏បានយល់ពីអារម្មណ៍ដែលសិស្សប្អូនខ្លួនបានឱ្យមកខ្លួនធ្វើឱ្យនាងពិបាកមកដល់ថ្ងៃនេះជាថ្ងៃចុងក្រោយនៅក្រុងឡុង

វាប្រហែលមិនលំបាកពេកទេបើនាងធ្វើជាមិនដឹង តែបើមិនមែនពេលនេះម៉ានីកកំពុងលុតជង្គង់កាន់ផ្កាកុលាបមួយបាច់សុំធ្វើជាសង្សានាងនៅក្នុងចំណោមវូងមនុស្សនោះ។ អារ៉ាន់មិនដឹងថាដោះ
ស្រាយយ៉ាងម៉េចល្អព្រោះបើនាងបដិសេដពេលនេះហាក់ដូចជាបំបាក់មុខគេពេក

«ខ្ញុំដឹងថាខ្ញុំនៅមានចន្លោះតែខ្ញុំពិតជាមិនអាចរង់ចាំបានទេ ថ្ងៃនេះខ្ញុំជ្រើសរើសពេលនេះជាពេលដែលសុំបងធ្វើជាសង្សា តើបងអាចទទួលខ្ញុំបានទេ?»

«ព្រមទៅៗៗៗ» មានមនុស្សជាច្រើនកំពុងស្រែកបន្ទរឱ្យនាងព្រម

អារ៉ាន់ពិតជាមិនចង់ធ្វើបាបអនាគតក្មេងម្នាក់ពិតមែន នាងក៏ទទួលផ្កាពីម៉ានីកនិងលើកគេឡើងហើយគ្រប់គ្នាគិតថានាងទទួលក្តីស្រលាញ់ពីគេ តែម៉ានីកដឹងក្នុងចិត្តព្រោះគេមិនបានឮពាក្យថាព្រមនៅឡើយទេ។ ពេលលនៅស្ងៀមស្ងាត់តែពីរនាក់អារ៉ាន់ក៏សម្រេចនិយាយពាក្យពិត

«តាមពិតទៅបង....»

«បងមិនចាំបាច់និយាយអ្វីទេ ខ្ញុំយល់»

«យល់អ្វី?»

«យល់ថាបងមិនទទួលយកខ្ញុំ»

«ព្រោះអ្វីដឹងទេ?» នាងក៏អស់សំណើច

«មិនចង់ដឹងទេ» នាងក៏យកម្រាមផ្ទាត់ក្បាលគេ

«ខឹងហើយឬ?»

«មិនបានខឹងទេ»

«ម៉ានីក បងដឹងពីក្តីស្រលាញ់ដែលមានឱ្យបង តែបងមិនបានស្រលាញ់ឯងទេ»

«ឱ្យតែបងនៅទំនេរខ្ញុំនឹងស៊ូ បងអាចបើកឱកាសបានទេ?» ម៉ានីកនិយាយជាមួយការព្យាយាម

«ម៉ានីកនេះបងមានកូនប្រុសម្នាក់ហើយ គេជាកូនប្រុសបង្កើតបងណា»

«ខ្ញុំនឹងស្រលាញ់គេដូចកូនប្រុសបង្កើត» នាងមិនដឹងថាគេមានការព្យាយាមយ៉ាងនេះនោះទេ

«ពេលនេះឯងសារភាពស្រលាញ់បង បងនឹងចាំការស្រលាញ់ឯងទុកល្អទេ? តែឯងចាត់ទុកថាមិនបានសារភាពចុះព្រោះរវាងយើងទាំងពីរមិនអាចទៅរួចពិតមែន»

«បងប្រកាន់ខ្ញុំក្មេងជាងបងឬ?» នាងយល់ថាគេនៅក្មេងឃើញអ្វីក៏ស្រឡាញ់ងប់ពិបាកពន្យល់ឱ្យគេកែប្រែគំនិត

«វាមិនមែនបែបនោះទេ»

«មកពីបងនៅស្រលាញ់ឪពុកកូនប្រុសបងមែនទេ?»

ឈប់សិនម៉េចក៏នាងនឹកមិនឃើញចឹង គេនិយាយហើយថាបើនាងនៅទំនេរគេនៅតែស៊ូហេតុអ្វីមិនសាកល្បងខ្ចីចាវយ៉ូធានធ្វើខែលសិនទៅ

«មែនហើយ គេជាមនុស្សប្រុសដែលបងស្រលាញ់»

ពេលនេះនាងមកដល់ពីមុខផ្ទះដ៏សែនប្រណិតរបស់ចាវយ៉ូធានហើយក្រោយប្រាប់ទៅម៉ានីកថានាងស្រលាញ់ចាវយ៉ូធានហើយនាងក៏បានខ្ពុលមាត់ជិត១០ដងដែរ។ ពេលនេះទ្វាក៏បានបើកអូតូហើយនាងក៏ចូលទៅក្នុងផ្ទះដែលមិនធំតែមានរបៀបខ្លាំងណាស់។

«នំប៉ាវតូចម៉ាក់មកទទួលកូនហើយ» នាងមកដល់ភ្លាមមិនទៅណាទាំងអស់មកទទួលកូនប្រុសភ្លាម តែនាងហៅគេហើយតែគ្មានការឆ្លើយតប

«នំប៉ាវ..» ហ័នប៉ានដែលជាមនុស្សជំនិតរបស់ចាវយ៉ូធានក៏ដើរមករកនាង

«អត់ទោស ខ្ញុំមកទទួលនំប៉ាវតូច»

«លោកម្ចាស់និងអ្នកប្រុសនៅខាងលើបន្ទប់សៀវភៅ»

«នៅឯណា?»

«អ្នកស្រីអញ្ជើយឡើងទៅខាងលើបត់ឆ្វេងទៅត្រង់បន្ទប់ទី៣»

«អរគុណ»

ពេលអារ៉ាន់ឡើងទៅនាងក៏គោះទ្វាហើយបើកទ្វាចូលក៏ឃើញនំប៉ាវតូចកំពុងអានសៀវភៅជាមួយចាវយ៉ូធាន

«នំប៉ាវតូច» នាងហៅនំប៉ាវតូចតែគេមិនមើលនាងឡើយ

និយាយទៅអាណិតតួអង្គរងយើងដែរខំសារភាពគេ តែគេបដិសេដប្រហែលសេតខ្លាំងហើយមើលទៅ មិនថ្វីទេអេតមីនចាំ។ ហើយនំប៉ាវតូចអ្នកម៉ាក់ខំជិះពីឆ្ងាយមិនសម្រាកឱ្យតែបានមកជួបកូនប្រុសតែបែរមិនមកមុខវិញ។ បើអេតមីនវិញវៃឱ្យហើមគូទហើយ។ កុំភ្លេចតាមដាសប្តាហ៍ក្រោយណា ថាហេតុអ្វីនំប៉ាវតូចមិននិយាយរកអ្នកម៉ាក់

ភាគទី​ ១៣ (Part 13)

Comments