ប៉ាប៉ាកំពូលស្នេហ៍


ភាគទី១១

អារ៉ាន់ដែលទើមមកពីកន្លែងធ្វើការក៏មានអារម្មណ៍មិនល្អដែលថ្នាក់លើចាត់នាងឱ្យទៅសិក្ខាសិលាជាមួយក្មេងហាត់ការនៅទីក្រុងឡុង។ នាងមិនធ្លាប់ទៅអង់គ្លេសម្តងណាទេ វាជារឿងសប្បាយចិត្តបើពេលនេះមិនជាពេលដណ្តើមពិន្ទុជាមួយចាវយ៉ូធាន។

ពេលនេះចាវយ៉ូធាននៅផ្ទះរបស់នាងលេងជាមួយនំប៉ាវតូចថែមទាំងទិញអាហារផ្ញើរនាងទៀត ពិតជាពិបាកទទួលយកណាស់។

«អ្នកម៉ាក់ត្រលប់មកវិញហើយឬ?»

«ប៉ាត្រូវត្រលប់ទៅវិញហើយ»

«លាហើយលោកប៉ា»​ ចាវយ៉ូធានចោលក្រសែភ្នែកដាក់នាងបន្តិចហើយក៏បើកទ្វាដើរចេញទៅ

«អ្នកម៉ាក់មើលចុះលោកប៉ាចិត្តល្អណាស»

នាងដាក់កាបូបលើសាឡុងហើយក៏ដកដង្ហើមធំបិតភ្នែកតិចៗ នេះកូនប្រុសនាងភ្លាយជាមនុស្សសម្ភារះនិយមតាំងពីពេលណាទៅ

«អ្នកម៉ាក់ហត់នឿយមែនទេ?»

«ទេ ពេលឃើញមុខនំប៉ាវតូចហើយមានកម្លាំងតែម្តង»

«អញ្ចឹងឬ? បើកូនរើទៅនៅជាមួយលោកប៉ា រ៉ាន់រ៉ាន់ប្រហែលជាមិនបាត់ហត់ហើយ»

«ថាម៉េច? កូនចង់ទៅនៅជាមួយចាវយ៉ូធាន» អារ៉ាន់ស្រែកមួយទំហឹង

«គ្រាន់តែជាឧទាហរណ៍ទេម៉ាក់»

ព្រឹកឡើងអារ៉ាន់ត្រូវកាន់វ៉ាលីតូចមួយចុះមកក្រោមដោយបង្ខំចិត្ត ឯនំប៉ាវតូចក៏ដឹងថាម្តាយទៅអង់គ្លេសក៏ចង់ទៅសាកល្បងរស់នៅផ្ទះចាវយ៉ូធានប៉ុន្មានថ្ងៃ ដូច្នេះក៏អូសកាបូបចុះមកដែរ

«ប៉ាវប៉ាវ» នាងពិតជាខ្លាចខ្លាំងណាស់ទើបដល់ថ្នាក់យំចំពោះមុខកូនប្រុស ហើយក៏ឱបគេ

«ម៉ាក់» នំប៉ាវតូចក៏អង្អែលខ្នងម្តាយ

«ម៉ាក់ស្រលាញ់នំប៉ាវតូចណាស់ ប៉ាវប៉ាវមិនចោលម៉ាក់ទេមែនទេ?»

«ម៉ាក់ធំហើយយំដូចកូនក្មេងចឹង កូនមិនទៅណាទេម៉ាក់ទេដែលទៅអង់គ្លេស»

តាមពិតទៅរាល់ពេលរវល់នាងតែងយកនំប៉ាវតូចទៅផ្ញើនឹងបាយដំណើប តែបាយដំណើបពេលនេះទើបតែរៀបការមិនអាចកំដរកូននាងទេ

«ម៉ាក់ម៉េចស្លៀកពាក់បែបនេះហើយមិនផាត់មុខចឹង?»

«ហា?»

«ធ្វើខ្លួនបន្តិចទៅប្រយត្តិទាក់លោកប៉ាមិនបាន»

«ហេតុអីម៉ាក់ត្រូវទាក់ប៉ាឯងទៅ»

«ម៉ាក់មិនស្រលាញ់លោកប៉ាទេ? ខ្ញុំកើតមកដោយមិនមែនក្តីស្រលាញ់អ្នកទាំងពីរមែនទេ?»

និយាយចឹងហើយនំប៉ាវតូចក៏ធ្វើមុខគួរឱ្យអាណិតដាក់ម្តាយដែលធ្វើឱ្យម្តាយពិបាកពន្យល់ថាកូននាងកើតមកបានដោយយ៉ាងម៉េចរវាងទំនាក់ទំនងនាងនិងចាវយ៉ូធាន

«ខ្ញុំពិតជាសប្បាយចិត្តដែលមានប៉ាខ្លាំងណាស់ហើយក៏ចង់ឱ្យម៉ាក់និងប៉ានៅជាមួយគ្នាដែរ»

អារ៉ាន់ស្រាប់តែមានអារម្មណ៍ថាខ្លួនមិនបានបំពេញភាពកក់ក្តៅឱ្យកូនប្រុសបានគ្រប់គ្រាន់ទើបកូនប្រុសត្រូវធ្វើខ្លួនជាមនុស្សធំរាល់ពេល នាងជាម្តាយមិនបានការ

«នំប៉ាវតូច»

«លោកប៉ាជាមនុស្សល្អណាស់ គាត់ជាមនុស្សត្រជាក់ពិតមែនតែគាត់កក់ក្តៅចំពោះមនុស្សដែលគាត់ស្រលាញ់ ម៉ាក់អាចនឹងស្រលាញ់គាត់ទេ?» នំប៉ាវតូចបាញ់ភ្នែកស្រទន់បែបភីកាឈូ

«ប្រហែលជាស្រលាញ់»

«ល្អណាស់ម៉ាក់សន្យាមក» នំប៉ាវតូចហុចកូនដៃ ហើយនាងក៏ព្រមសន្យាដោយមិនចង់បំបាក់ក្តីសង្ឃឹមកូនប្រុស​ តែនាងពិតជាស្តាយក្រោយណាស់

«កូនលើកលែងការតែងខ្លួនម៉ាក់ពេលនេះទៅចុះ តែមិនអាចលើកក្រោយទេ ត្រូវដូរសូម្បីខោក្នុងអាវក្នុង»

សម្លេងកណ្តឹងទ្វាបន្លឺឡើងធ្វើឱ្យនាងដឹងថាចាវយ៉ូធានមកដល់ហើយ។ នំប៉ាវតូចរត់ទៅបើកទ្វាស្វាគមឪពុក។ ចាវយ៉ូធានបង្ហាញខ្លួនក្នុងឈុតធម្មតាអាវយឺតសខោប្រផះកីឡាធ្វើឱ្យគេលេចធ្លោបំផុតតាមកម្ពស់ដ៏ខ្ពស់របស់គេ

«លោកប៉ា!» នំប៉ាវតូចរត់ទៅឱបជើងឪពុក ធ្វើឱ្យអ្នកម្តាយជ្រេញជាខ្លាំង

«ខ្ញុំនឹងជូនទៅអាកាសយានដ្ឋាន»

«មិនបាច់រំខាន...» នំប៉ាវតូចក៏ធ្វើមុខអាណិតដាក់នាងភ្លាម

«អរគុណហើយ សុំពឹងពាក់ផង»

«មិនអីទេ, មែនហើយយ៉ុងអឺ កូនញុំាអាហារពេលព្រឹកឬនៅ?»

«នៅទេ» ចាវយ៉ូធានទាញនាឡិកាមកមើលហើយមើលមុខម្តាយរបស់កូន

«នាងឡើងយន្តហោះម៉ោងប៉ុន្មាន?»

«ម៉ោង៨»

ពេលនេះនាងញុំាសាំងវិចជាមួយនឹងកាហ្វេដែលចាវយ៉ូធានទិញតាមផ្លូវមកឱ្យនាងព្រោះគេមិនចង់ឱ្យនាងទទេរពោះពេលព្រឹកទេ។ រីឯនំប៉ាវតូចវិញក៏សប្បាយរីករាយនឹងអាហារពេលព្រឹកដែរ
ពេលទៅដល់ព្រលានយន្តហោះម៉ានីក ដែលត្រូវជាក្មេងហាត់ការក្រោមការគ្រប់គ្រងរបស់អារ៉ាន់ត្រូវទៅជាមួយនាងដែរក៏រត់មកនាងភ្លាមដោយស្នាមញញឹម

«សិស្សច្បងគីយ៉ាមកដល់ហើយ» គេជួយកាន់វ៉ាលីនាងតែក្រលេកឃើញបុរសខ្ពស់និងក្មេងម្នាក់នៅពីក្រោយ។ ម៉ានីកដឹងថាអារ៉ាន់មានកូនប្រុសម្នាក់គ្មានស្វាមីតែពេលនេះបុរសរាងខ្ពស់ម្នាក់នេះជានរណា?

«គាត់ជា.......» ពេលម៉ានីកសួរ អារ៉ាន់ក៏ងាកទៅក្រោយក៏ញញឹមតិចៗ នាងពេលនេះធ្វើមុខមិនចេញពិតមែន

«គាត់ជាឪពុកនំប៉ាវតូច»  ចម្លើយសាងការមិនពេញចិត្តបន្តិចដល់ចាវយ៉ូធាន
នំប៉ាវតូចនេះអេតមីនសុំខ្លាចហើយឱ្យម្តាយទាក់ឪពុកខ្លួនមិនដឹងកាត់ទៅអ្នកណាទេ។ តើចង់ដឹងទេថានឹងមានអ្វីបន្តនៅអាកាសយានដ្ឋាននេះ ហើយពេលអារ៉ាន់មកវិញមានអ្វីកើតឡើង? កុំភ្លេចតាមដានសប្តាហ៍ក្រោយទាំងអស់គ្នាណា

ភាគទី​១២ (Part 12)

Comments