ប៉ាប៉ា កំពូលស្នេហ៍


ភាគទី៦


«ថាម៉េចក្មេងទៅបាត់ហើយ ហើយទៅម្នាក់ឯង?»

«ច៎ា ឱ្យពួកខ្ញុំសុំទោសផង»

«អ្នកគ្រូម៉េចនឹងអាចឱ្យក្មេងតូច៥ឆ្នាំម្នាក់ទៅផ្ទះម្នាក់ឯងទៅ?»

ពេលនេះអារ៉ាន់សឹងតែសន្លប់ឈរព្រោះកូនប្រុសបានបាត់ខ្លួនពីសាលាទៅហើយ ដែលធ្វើឱ្យនាងបាត់សិតិដល់ថ្នាក់ស្រែកទៅកាន់គ្រូបង្រៀន

«រ៉ាន់រ៉ាន់ ស្ងប់ចិត្តសិនទៅ ពួកគេគ្មានបំណងទេ»

«យើងមានតែគេក្នុងជិវីតនេះ យើងរស់ខ្វះគេមិនបានទេបាយដំណើប»

«ឯងកុំបារម្មណ៍អី យើងនឹងជូនឯងទៅបុស្ត៍ប៉ូលីសល្អទេ?»

«មែនហើយប៉ូលីស យើងទៅរកប៉ូលីស» បាយដំណើបឃើញមិត្តទៅជាបែបនេះលើកទី២ហើយ ដំបូងគឺ

ពេលនំប៉ាវតូចក្តៅខ្លួនខ្លាំងដោយគ្មានមូលហេតុពេលបាន៥ខែ អារ៉ាន់សឹងភ្លាយជាមនុស្សឆ្កួតនិងគ្មានសតិមិនស្តាប់អ្នកណាទាំងអស់់ ហើយពិតជាគួរឱ្យខ្លាចខ្លាំងណាស់

ខណះពេលដែលអារ៉ាន់បានទៅបុស្ត៍ប៉ូលីសប្តឹងរឿងបាត់កូនប្រុសសំណព្វចិត្ត លោកប៉ាក៍មកដល់ផ្ទះកូនប្រុសបង្កើតដែលទើបនឹងជួបថ្មោងថ្មីទៅហើយ

«លោកពូជានរណា ម៉េចបានជាដូចខ្ញុំម្ល៉េះ?» ពេលឮបែបនេះចាវយ៉ូធានក៏សើចព្រោះកូនប្រុសរបស់

គេបែរជាថាគេដូចខ្លួនទៅវិញ ដែលធ្វើឱ្យអ្នកបើកឡានបើកភ្នែកធំៗ ព្រោះមិនដែលបានឃើញស្នាមញញឹមចាហ្វាយបែបនេះ។

«ខ្ញុំជាឪពុកបង្កើតរបស់ឯង»

«លោកប៉ា» នំប៉ាវតូចបើកភ្នែកធំហើយឱបអ្នកកម្លោះដែលអ្នកជាលោកប៉ាក៏លើកពរ

«ម៉េចក៏ឆាប់ជឿម្លេះ?» ចាវ យ៉ូធានក៏សួរ ហើយកូនប្រុសក៏លើកម្រាមដៃប៉ះថ្ងាសឪពុកហើយអ្នកកម្លោះក៏យល់ភ្លាម

«លោកប៉ា តើប៉ាឈ្មោះអ្វី?»

«ចាវ យ៉ូធាន»

«ប៉ាធ្វើការជាអ្នកជំនួយរកស៊ីអ្វីទៅ?»

«មិនហៅប៉ាចូលផ្ទះសិនទេ?» កម្លោះតូចដែលទើបជួបឪពុកក៏រត់ទៅយកសោរក្រោមផើងផ្កាមកចាក់សោចូលផ្ទះឱ្យគេចូល។

«បើកឡានទៅមុនទៅ ព្រោះខ្ញុំមានរឿងត្រូវដោះស្រាយ» ចាវយ៉ូធានប្រាប់មនុស្សជំនិត

«បាទ»
ពេលចាវយ៉ូធានចូលដល់ក្នុងផ្ទះដែលមើលទៅមិនសូវមានសណ្តាប់ធ្នាប់ល្អទេ តែស្រាប់តែអារម្មណ៍ដែលកក់ក្តៅក៏រត់មករក។

«លោកប៉ាមិនទាន់ឆ្លើយនឹងខ្ញុំទេ»

«រកស៊ីសព្វាវុធ»

«ពិតជាអស្ចារ្យណាស់»

កម្លោះទាំងពីរក៏សំណេះសំណាលគ្នារហូតដ់ក្មេងតូចអស់កម្លាំងក៏លង់លក់ដោយនិទ្រា និងឱបដៃឪពុកជាប់។ ចាវយ៉ូធានក៏បីគេចូលបន្ទប់គេងហើយក៏ចេញមកក៏ឃើញរូបភាពស្រមេសស្រមោសស្រីម្នាក់ដែលដើរចូលមកស្រែកហៅរកនំប៉ាវតូច

អារ៉ាន់ដែលប្តឹងប៉ូលីសហើយក៏ជិះឡានត្រលប់មកផ្ទះវិញតាមដោយពាក្យលើកទឹកចិត្តរបស់បាយដំណើបថាកូនប្រុសនាងឆ្លាតណាស់ គេនឹងអាចរកផ្លូវមកផ្ទះបាន។ ហាក់ដូចទេវតាប្រោស សោផ្ទះត្រូវបានចាក់ នាងក៏បើកទ្វាចូលភ្លាម

«នំប៉ាវតូច» តែបែរជាមានប្រុសស្អាតសង្ហាដូចតួប្រុសមេនហ្គា ចេញពីបន្ទប់របស់កូននាងហើយគេពិតជាដូចកូនប្រុសនាងបេះដាក់

«លោកជានរណា?»

«ឪពុកបង្កើតរបស់អាយ៉ុង»
ភ្លាមៗនោះនាងក៏យកដៃខ្ទប់មាត់ ហើយដើរទៅរកគេមើលពីក្បាលដល់ចុងជើង។ រីឯអ្នកកម្លោះក៏គ្មានអារម្មណ៍ថាអាលាក់ស្សីនឹងនាងដែរ ពេលនាងដើរមកជិត។

«សំអាងអីថាលោកជាឪពុកកូនប្រុសខ្ញុំ?»

«សំអាងអីដែលនាងហ៊ានធ្វើរឿងនោះជាមួយខ្ញុំយប់នោះ?»

«ខ្ញុំ....»

«អង្គុយចុះនិយាយគ្នាសិនទៅ»

គេក៏តម្រង់អង្គុយលើសាឡុងទុកឱ្យនាងមើលគេស្លើរម្នាក់ឯង។​ នេះនាងម្ចាស់ផ្ទះឬជាគេទៅបានជាធ្វើខ្លួនបែបនេះ។ នាងអង្គុយចុះហើយគេក៏រុញេឯកសារឱ្យនាង។

«បើចង់សុំសិទ្ធសុំកូនប្រុសខ្ញុំលោកដេកស្រមៃទៅ»

«អ្នកនាងមាន IQ​ ១២២ពិតមែនឬ»
គេហាក់ដូចជាមិនមែនសរសើរនាងទេ ទើបនាងទាញឯកសារមកមើលឃើញថាវាជាតេស្តពិនិត្យឌីអិនអេ ដែលបញ្ជាក់ថាពួកគេទាំងពីរជាសាច់ឈាមនឹងគ្នា។

តាមរូបរាងគេបើនាងចង់ដណ្តើមកូនក៏ពិបាកដែរ ម្យ៉ាងខ្លួនជាអ្នកសាងបញ្ហាមុន គេជាអ្នកមិនដឹងអីទៅវិញទេ។ នាងគិតថានឹងនិយាយសុំទោសឱ្យឆាប់ចប់ តែភ្លាមនាងស្រាប់តែនឹករឿងសម្មតភាពពិសេសកូនប្រុសនាង ឬក៏គេមិនមែនជាមនុស្ស?

អីយ៉ា អីយ៉ា ប៉ាម៉ាក់កូនគេជួបគ្នាហើយតើ​ តែនៅឆ្ងល់ត្រង់អាគាត់តួប្រុសយើងនឹងជាមនុស្សក៏អី ដូចអត់សូវស្រួលសស់។ បើចង់ដឹងមែន កុំភ្លេចតាមដាសប្តាហ៏ក្រោយណា

ភាគទី ៧ (Part 7)

Comments