ប៉ាប៉ាកំពូលស្នេហ៍
ភាគទី៧
«លោកពិតជាមនុស្សមែនឬ?»
«ចុះនាងគិតថាខ្ញុំជាអ្វី?»
ប្រាកដណាស់នាងធ្លាប់គិតថាគេជាវេមផាយ
ព្រោះវេមផាយអាចអានចិត្តមនុស្សបានថែមទាំងភ្នែកនឹងផ្លាស់ប្តូរពណ៍ទៀតផង
«នេះភ្នែកអាយ៉ុងក៏....»
ពេលនិយាយបែបនេះភ្នែករបស់ចាវ
យ៉ូធានក៏ប្រែពណ៍ទៅជាពណ៌ក្រហមដូចនំប៉ាវតូចដែរ។
រាល់ពេលនំប៉ាវតូចរំជួលអារម្មណ៍ភ្នែករបស់គេនឹងប្តូរពណ៌ជាមិនខាន
ប្រែថាគេក៏ភ្ញាក់ផ្អើលរឿងនេះដែរ។
«មែនហើយគេកើតមកភ្នែកក៏ដូចជាលោកចឹង»
ពេលនាងនិយាយបែបនេះភ្នែកគេក៏ប្រែដូចដើមវិញ
«......»
នៅសុខៗគេក៏ប្រែជាស្ងាត់
«តើភ្នែកបែបនេះមិនល្អឬ?»
«នាងឈ្មោះ
អារ៉ាន់ គីយ៉ា?» នាងង់ក្បាល ឯគេវិញញញឹមចុងមាត់បន្តិច
«ខ្ញុំមានហ្សែនបែបនេះ»
«អ៎រ»
គេងើបឈរភ្លាមៗនាងក៏ងើបឈរដែរ។
គេពិតជាខ្ពស់ពិតមែន
កែវភ្នែករបស់គេមុតណាស់ហើយគួរឱ្យខ្លាចតែនាងហាក់មានអារម្មណ៍ថាវាស្រស់ស្អាតទៅវិញ
«ពេលនេះយប់ហើយ
ខ្ញុំលាសិនហើយស្អែកខ្ញុំនឹងមករកអាយ៉ុងម្តងទៀត» គេរកបោះជំហានចេញទៅហើយតែនាងក៏ឃាត់
«លោកចាវ
ឈប់សិន» គេងាកមករកនាង
«លោកមានបំណងនឹង.....»
«រឿងនេះត្រូវពិភាក្សាគ្នាទៀត
ពេលនេះយប់ហើយខ្ញុំមិនសមនៅទីនេះទេ» ចាវ
យ៉ូធានឱនគោរពលានាងបន្តិចហើយចាកចេញទុកឱ្យនាងចំហរមាត់ហួសចិត្តខ្លួនឯង។
នេះគេគិតពីកិត្តយសនាងជាងនាងទៅទៀត ឯនាងវិញងារថាជាមនុស្សឆ្លាតអាយឃ្យូ១២២
តែបែធ្វើខ្លួនដូចក្មេងស្រី១៤ឆ្នាំមិនដឹងអី។ គេដូចថ្នាំសន្តំចឹង ងាយមកងាយទៅ ងាយធ្វើឱ្យមនុស្សភ្លេចពីខ្លួនឯងបាន។
បើគេពិតជាមានបំណងយកកូនពីនាងមែននោះមិនមែនជារឿងដែលពិបាកសម្រាប់គេឡើយ។
នាងស្រាប់តែយល់ភ្លាមៗថាគេប្លែក ហើយប្លែកពីមនុស្ស
វាហាក់ដូចជាមានអ្វីម្យ៉ាងដែលគេមិនចង់ប្រាប់នាង។
ពេលព្រឹករៀងរាល់ចុងសប្តាហ៍ប្រាកដណាស់កូនប្រុសនាងនឹងចេញមករៀបចំផ្ទះសម្បែងដែលគ្មានសណ្តាប់ធ្នាប់មួយនេះមិនខាន។
តែថ្ងៃនេះគេងើបព្រលឹមឡើងមកដាស់នាងទាំងព្រឹកតែម្តង
«រ៉ាន់រ៉ាន់
មានឃើញលោកប៉ាទេ លោកប៉ាទៅណាហើយ?»
អារ៉ាន់ងើបឡើងទាំងភ្នែកទាំងគូររបស់នាងនៅបើកនៅឡើយទេ
កូនប្រុសនាងនិយាយអ្វីក៏នាងហាក់ដូចជាមិនឮឡើយ។
«នំប៉ាវតូច
កុំរំខានម៉ាក់អី កូនអាចទៅគេងតបាន»
នំប៉ាវតូចមើលភាពខ្ជិលច្រអូសរបស់ម្តាយមិនបានក៏ទៅបើកវាំងននឱ្យពន្លឺចូលក្នុងបន្ទប់ឱ្យម្តាយបើកនេត្រា។
«រ៉ាន់រ៉ាន់
ឯណាលោកប៉ា?»
«នេះនែ
កុំស្មានថាម៉ាក់មិនឮឯងហៅម៉ាក់យ៉ាងម៉េច? ហៅម៉ាក់ម៉ាក់ឮទេ?»
ពេលនេះអារ៉ាន់ចាប់ហែកថ្ពាល់នំប៉ាវតូច
«ម៉ាក់
លោកប៉ានៅឯណា ហឹ ហឹ»
អារ៉ាន់ស្រាប់តែស្វាងចេសតែម្តង
ព្រោះនាងខានឃើញនំប៉ាវតូចរបស់នាងយំយូរហើយព្រោះគេតែងតាំងខ្លួនជាមនុស្សចាស់ទុំជានិច្ច។
«នំប៉ាវតូច
ម៉េចក៏យំ? គេ...គេមិននៅទេ តែគេនឹងមកម្តងទៀតឈប់យំទៅ»
នំប៉ាវតូចឈប់យំហើយចេញទៅក្រៅចូលបន្ទប់ទឹកភ្លាម
នេះនាងតែងតែគិតថាគេមានការយល់ដឹង
ឆ្លាតនិងមានសម្មតភាពពិសេសខុសក្មេងដ៏ទៃ
តែនាងប្រហែលភ្លេចដូចគ្នាក្មេងនៅតែជាក្មេងត្រូវការឪពុក។
សម្លេងកន្តឹងទ្វាក៏រោត៍នាងក៏ដើរចុះទៅជាន់ខាងក្រោមទៅបើកទ្វា។
ប្រាកដណាស់ជាលោកប៉ារបស់នំប៉ាវតូចរបស់នាង។
«អារុណសួស្តី»
«អារុណសួស្តី
លោកចូលមកក្នុងសិនមក» គេដើរចូលមកដោយមិនមើលនាងឡើយ
«ផ្ទះខ្ញុំគ្មានអ្វីជាពិសេសទេ
ត្រូវការកាហ្វេទេ»
«នាងទៅផ្លាស់ប្តូរសម្លៀកបំពាក់សិនទៅ»
ងាប់ហើយតើនាងយកមុខទៅទុកនៅទីណាទៅ
បើពេលនេះនាងមិនបានពាក់អាវក្នុងឬខោក្នុងឡើយ ប្រហែលជាគេមើលដឹង។
អារ៉ាន់នៅតែរក្សាជំហរហើយឡើងទៅបន្ទប់ខ្លួនភ្លាម។
អេតមីនខ្នាញ់អ្នកម៉ាក់រ៉ាន់រ៉ាន់ដល់ហើយ
អ្នកម៉ាក់សម័យថ្មីដែលរស់នៅបែបមនុស្សវ័យកណ្តាលនៅលីវជាមួយកូនប្រុសតូច
ហើយក៏ខ្នាញ់ប៉ាប៉ាដែរអត់សូវមាត់ តែដាចគ្រាន់បើ។
តើនឹងមានអ្វីបន្តសម្រាប់គ្រួសារថ្មោងថ្មីនេះ រង់ចាំទស្សនាសប្តាហ៍ក្រោយ។
ភាគទី៨ (Part 8)
ភាគទី៨ (Part 8)



Comments
Post a Comment