ប៉ាប៉ាកំពូលស្នេហ៍


ភាគទី៩

នៅលើរថយន្តឆ្ពោះទៅសួនកម្សាន្ត នំប៉ាវតូចដែលមានស្នាមញញឹមពេញៗមាត់សប្បាយចិត្តជាខ្លាំងដែលបានឪពុកជូនទៅដើរលេងដូចក្តីស្រម៉ៃរបស់គេ។ នំប៉ាវតូចដឹងថាឪពុកខ្លួននិងម្តាយដូចជាមិនត្រូវគ្នាក៏ចង់ផ្សះផ្សារ យ៉ាងហោចណាស់រាប់អានគ្នាដែរ

«លោកប៉ា! តើប៉ាគិតចំពោះម៉ាក់យ៉ាងម៉េចដែរ?»

ចាវយ៉ូធានស្រាប់តែភាំងនឹងសំណួរកូនប្រុស សម្រាប់គេមិនបានគិតអ្វីទៅលើម្តាយរបស់កូនប្រុសនោះទេព្រោះគេនិងនាងគ្មានទំនាក់ទំនងស្នេហា ហើយនាងជាអ្នកដែលធ្វើឱ្យគេទៅជាបែបនេះ គួរឱ្យស្អប់ឬអរគុណ

«........» គ្មានចម្លើយឱ្យកូនប្រុសគេបានត្រឹមតែអង្គុយដោយស្ងៀមស្ងាត់ប៉ុន្នោះ

«លោកប៉ាមិនចូលចិត្តរ៉ាន់រ៉ាន់មែនទេ?»

«ពេលនេះគ្មានម៉ាក់របស់ឯងនៅទីនេះទេ មិនចាំបាច់ធ្វើជាកូនក្មេងក៏បាន»

«លោកប៉ា និយាយឱ្យត្រង់ខ្ញុំពិតជាសប្បាយចិត្តសម្រាប់វត្តមានរបស់ប៉ាណាស់ តែប៉ាមិនចូលចិត្តម៉ាក់ក៏ជាមូលហេតុដែលលំបាកសម្រាប់ខ្ញុំដែរ»

«ហេតុអី?»

«ខ្ញុំចង់នៅជាមួយអ្នកទាំងពីរ»

«មកដល់សួនកម្សាន្តហើយ លោកម្ចាស់»

ចាវយ៉ូធានមិនឆ្លើយសំណួរកូនប្រុសមិនមែនថាគេឆ្លើយមិនបានតែកូនប្រុសគេឆ្លាតណាស់គ្រប់ចម្លើយរបស់គេបើឆ្លើយនោះនឹងមានឥទ្ធិពលដល់ស្រីម្នាក់នោះ។

គេមិនបានព្រាងថានឹងមានគ្រួសារឡើយ វាពិតជាលំបាកបន្តិចដែលមានមនុស្សចូលមកក្នុងជិវិតរបស់គេដោយចៃដន្យ។ ជិវិតរបស់គេពោរពេញទៅដោយភាពព្រាត់ប្រាស់ គេក៏បានស៊ាំនឹងរឿងនេះផងដែរ។

ពេលនេះជាពេលរសៀលទៅហើយក្រោយពីជូនកូនប្រុសដើរលេងគ្រប់កន្លែងក៏ត្រូវចូលរួមមង្គលការរបស់ធីងហ្វុង។

«លោកប៉ាចូលរួមមង្កលការរបស់ម៉ាក់ធម៌ដែរមែនទេ?» ចាវយ៉ូធានងក់ក្បាល

ចំណែកឯអារ៉ាន់ដែលបារម្មណ៍ខ្លាចនំប៉ាវតូចមកមិនទាន់ ព្រោះពេលនេះម៉ោង៤ ទៅហើយតែមិនឃើញកូនប្រុសមកទៀត ជាពិសេសនាងគ្មានលេខទូរសព្វរបស់ប៉ារបស់កូនប្រុសទេ។
ពិធីរៀបការរបស់កូនស្រីត្រូកូលដេរ៉ា ពិតជាកក្រឹកក្រេងដែលមានភ្ញៀវជាច្រើនគ្រប់លំដាប់ថ្នាក់ចូលរួម​ ថែមទាំងអ្នកកាសែតក្នុងស្រុកនិងក្រៅស្រុកកំពុងតែចាប់រូបភាពមង្គលការប្រវត្តសាស្ត្រមួយនេះ។ កម្រាលព្រំក្រហមត្រូវបានលាតសន្ធឹងតាំងពីមាត់ផ្លូវសណ្ឋាគាររហូតដល់ខាងក្នុងអមជាមួយផ្កាភ្ញីដែលនាំចូលពីប្រទេសហូឡង់តាមការដេគ័ររបស់អ្នកឌីហ្សាញល្បីរបស់ពិភពលោកដែលពោរពេញដោយភាពប្រណិតមានតែមួយគ្មានពីរឡើយ។ ចំណែកឯរ៉ូបអាពាហ៍ពិពាហ័ត្រូវបានឌីហ្សាញដោយក្រុមហ៊ុនល្បីរបស់មៃសង់វ៉ាលេនទីនូ និងអ្នកផាត់មុខធ្វើសក់ល្បីបានធ្វើឱ្យម៉ូអាន់ ដេរ៉ាភ្លាយជាទេពធីតាក្នុងពិធីត្រឹមមួយពព្រិចភ្នែក។ ដោយឡែកទឹកមុខរបស់កូនក្រមុំ វាមិនបង្ហាញដោយភាពរីករាយសូម្បីតែបន្តិច។

ពេលនេះអារ៉ាន់កំពុងចាំកូនប្រុសនៅខាងខ្លោងទ្វាយ៉ាងអន្ទះសារ មួយខ្លាចចាវយ៉ូធានយកកូនប្រុសទៅ​ មួយទៀតខ្លាចបាយដំណើបខឹងព្រោះមិនបានឃើញកូនប្រុសធម៌មកថ្ងៃមង្គលការ។ ចំណែកអ្នកកាសែតនិងអ្នកដែលចូលរួមដើរចូលមកក៏តែងចោលភ្នែកមើលនាងដែរ។ អារ៉ាន់កម្រតែងខ្លួនបែបនេះណាស់ វាពិតជាប្លែកនិងទាក់ភ្នែកបើនាងថាត់មុខស្លៀករ៉ូបរឹបរាងពាក់ស្បែកជើងកែងនិងទម្លាក់សក់។ ជាធម្មតានាងមិនស្លៀកសម្លៀកបំពាក់រឹបរាងទេ ព្រោះនាងមិនបានរាងស្អាតត្រលប់មកវិញក្រោយសម្រាលកូន១០០%ទេ វាមិនដូចដែលប្រលោមលោកគេនិពន្ធឡើយ។  ម្យ៉ាងពេលនាងសម្រាលកូនរួច សក់ដែលវែងអន្លាយក៏ត្រូវបានកាត់ត្រឹមស្មាដែរ វាមិនបានធ្វើឱ្យនាងលេចធ្លោទេ តែហេតុអ្វីគេមើលមកនាងម្លេះ?

ងាកចុះឡើងក៏ឃើញបុរសម្នាក់ពីចម្ងាយកាន់ដៃក្មេងប្រុសដែលពេលនេះជាចំណាប់អារម្មណ៍មនុស្សទាំងឡាយដោយភាពសង្ហារបស់ឪពុកកូនពីរនាក់នេះ។

«អ្នកម៉ាក់» នំប៉ាវតូចដែលតែងខ្លួនរួចជាស្រេចក៏ហៅម្តាយ

«ដើរលេងនៅសួនកម្សាន្តសប្បាយទេ?» នំប៉ាវតូចងក់ក្បាល

ខ្សែរភ្នែកចាវយ៉ូធានបែរជាស្កឹងពេលឃើញអារ៉ាន់ក្នុងរូបភាពបែបនេះ។ នាងពិតជាដូចមនុស្សស្រីដែលគេអូសចូលបន្ទប់ក្នុងយប់នោះអញ្ចឹង នាងមានភាពទាក់ទាញខ្លាំងបើសិននាងតែងខ្លួន។ ចាវយ៉ូធាមិនដែលបែកអារម្មណ៍បែបនេះ ក៏ក្អកបន្លប់ភាពខ្មាស់អៀនរបស់ខ្លួន។

«លោកក៏ចូលរួមដែរមែនទេ?»

«លោកពូធីងហ្វុងជាកូនកម្លោះក្នុងយប់នេះ ហើយក៏ជាមិត្តរបស់លោកប៉ាដែរ» នំប៉ាវតូចនិយាយកាត់

«អរ លោកចូលទៅខាងក្នុងដែរទេ?» ចាវយ៉ូធានរកឆ្លើយបដិសេធតែក៏ត្រូវនំប៉ាវតូចអូសដៃម្តាយឪពុលឡើយកម្រាលព្រំដែលធ្វើឱ្យភ្នែកគ្រប់គូចោលទៅលើគ្រួសារថ្មោងថ្មីមួយនេះនិងអ្នកកាសែតបានព្យាយាមចាប់យករូបថតតាមដែលពួកគេអាចធ្វើបាន។

អ្នកណាថាសម្រាលកូនហើយរាងដូចដើមដូចដែលអ្នកនិពន្ធសរសេរនោះ? ចាំអេតមីនសួរចាំងមីនីឱ្យថាម៉េចក៏សរសេរតួស្រីមកខុសគេអញ្ចឹង។ តែតួប្រុសយើងឃើញគេស្អាតធ្វើក្អកអីណា? អេតាមដានជាមួយអេតមីនទៀតណា តើភាគបន្ទាប់លោកប៉ាពិភាក្សាជាមួយអ្នកម៉ាក់រឿងនំប៉ាវតូចដូចម្តេច?

ភាគទី ១០ (Part 10)

Comments