ប៉ាប៉ា​កំពូលស្នេហ៍


ភាគទី១០

ក្រោយពេលនំប៉ាវតូចចូលក្នុងបន្ទប់កូនក្រមុំ នាងក៏នៅតែពីរនាក់ជាមួយប៉ារបស់កូន ទើបធ្វើឱ្យនាងពិបាកធ្វើខ្លួន។

«លោកជាមិត្តកូនកម្លោះ? គេជាមនុស្សបែបណាទៅ?»

«ជាមនុស្សដែលទុកចិត្តបាន» ធីងហ្វុងដែរទើបតែតែងខ្លួនហើយក៏មកឆ្លើយកាត់តែម្តង

«សួស្តីអនាគតអ្នកស្រីចាវ ខ្ញុំលី ធីនហ្វុង»

«ខ្ញុំមិនមែនអ្នកស្រីចាវទេ» អារ៉ាន់បដិសេធហើយនាងគិតថាម្នាក់នេះខុសប្លែកពីចាវយ៉ូធាន គេនិយាយច្រើននិងមិនទុកមុខអ្នកដ៏ទៃឡើយ

«អ៊ូមិនថ្វីទេ មិនយូរមិនឆាប់ឡើយ ឯណានំប៉ាវតូចនោះខ្ញុំនឹកគេដល់ហើយ»

«លី ធីងហ្វុងខ្ញុំមិនទុកចិត្តលោកទេ» អារ៉ាន់ក៏ជាមនុស្សមិនទុកមុខឱ្យអ្នកដ៏ទៃដែរ តែវាបានធ្វើឱ្យមានស្នាមញញឹមចុងមាត់របស់ធីងហ្វុងទៅវិញ

«អ្នកដែលនាងមិនគួរឱ្យទុកចិត្តនោះគួរតែមិនមែនខ្ញុំទេ» ធីងហ្វុងឱនមករកនាងហើយក៏ចោលកន្ទុយភ្នែកទៅចាវយ៉ូធានទៅវិញ

នេះគេចង់ប្រាប់នាងមិនឱ្យទុកចិត្តចាវយ៉ូធានអញ្ចឹងឬ?

«លោកចង់និយាយបានន័យថាយ៉ាងម៉េច?»

«អនាគតអ្នកស្រីចាវទុកចិត្តចុះខ្ញុំអាចក្បត់មនុស្សក្នុងលោកតែមិនអាចជា ម៉ូអាន់ ដេរ៉ាទេ។ លាសិនហើយ» គេក៏ដើរទៅបន្ទប់រង់ចាំទុកឱ្យនាងនិងយ៉ូធាននៅជាមួយគ្នា

«ហេតុអ្វីលោកមិននិយាយអ្វីសោះ?»

«គ្មានអីត្រូវនិយាយ»

«គេជាមនុស្សបែបណា?» ពេលនេះនាងត្រូវយកចម្លើយពីចាវយ៉ូធានឱ្យបាន

«បើនាងទុកចិត្តគេ​ នាងនឹងបានការទុកចិត្តពីគេវិញ»

«ចាវយ៉ូធានលោកមានបំណងអ្វីប្រាកដ?»

«អ្វី?»

«ខ្ញុំមិនល្ងង់ទេ លោកមានបំណងមកទីនេះដើម្បីមិនមែនតែនំប៉ាវតូចតែវាជាប្រស្នាម៉្យាងដែរលោកដោះមិនចេញហើយវាចេញពីខ្ញុំ»

«ដំបូងខ្ញុំក៏មិនខ្វល់រឿងនេះដែរ​ តែក៏ចាប់អារម្មណ៍ពេលនាងនិយាយបែបនេះ» គេក៏ដោះអាវក្រៅតម្លៃថ្លៃរបស់ខ្លួន

«លោកចង់ធ្វើអី?»

«ខ្ញុំមិនចង់ឃើញដើមទ្រូងនាងទេ» គេបោះអាវក្រៅឱ្យនាងហើយក៏ដើរចេញទៅ
រ៉ូបរបស់នាងជារ៉ូបដៃខ្សែតូចពណ៌ក្រហមបើមើលពីលើនឹងឃើញដើមទ្រូងមិនខាន។ គេខ្ពស់ជាងនាងប្រាកដណាស់ទោះបីជាមិនចង់ឃើញក៏វាសភ្នែកចំដែរ។ គេធ្វើឱ្យនាងខ្មាស់លើកទីពីរហើយ។
ពេលកម្មវិធីចប់ទៅនាងក៏រៀបចំត្រលប់ទៅផ្ទះវិញតែទាស់ត្រង់អាវរបស់ចាវយ៉ូធាននៅជាមួយនាងទើបមានបំណងចង់យកទៅឱ្យគេ នាងគិតថាគេប្រហែលត្រលប់ទៅមុនហើយតែភ្នែករវាសរបស់នាងបានឃើញគេអង្គុយនៅសួនច្បារទើបកាន់ដៃនំប៉ាវតូចទៅរកគេ។

«ខ្ញុំត្រលប់ទៅវិញហើយ ខ្ញុំយកអាវមកសងលោកវិញ» នាងហុចអាវសងគេ ឯចាវយ៉ូធានក៏សម្លឹងនំប៉ាវតូច

«អ្នកម៉ាក់និងលោកប៉ានិយាយគ្នាសិនទៅ ខ្ញុំចង់ទៅរកលោកពូហ័នប៉ានមួយភ្លេត» នំប៉ាវតូចក៏រត់ទៅបាត់ទុកឱ្យនាងពិបាកទៀតហើយ

«អេ នំប៉ាវតូច»

«នាងអង្គុយចុះសិនមក»

«លោកមានរឿងនំប៉ាវតូចនិយាយជាមួយខ្ញុំឬ?»

«.................» គេចាប់ផ្តើមស្ងាត់ទៀតហើយ

«លោកគិតយ៉ាងម៉េចចំពោះនំប៉ាវតូច? លោកពិតជាពិបាកសម្រាប់វត្តមានគេមែនទេ ខ្ញុំពិតជាសុំទោស»

«វត្តមានគេឬ?» ចាវយ៉ូធាននឹករឿងគេជាមួយកូនប្រុសថ្ងៃនេះគេក៏មានអាម្មណ៍ថាថ្មីចូលមក
នេះគេញញឹមនាងព្រិលភ្នែកទេដឹង?

«យើងតាមចិត្តគេល្អទេ?»

«ហឹម?»

«នាងជាម្តាយគេខ្ញុំក៏ជាឪពុកគេដូចគ្នានាងត្រូវការកូនខ្ញុំក៏ដូចគ្នា តែខ្ញុំមិនអាចបំបែកពួកនាងបានទេខ្ញុំក៏មិនអាចដណ្តើមអាយ៉ុងដែរតែយើងអាចតាមចិត្តគេថាតាមអ្នកណា?»

នេះគេចង់ភ្នាល់នំប៉ាវតូចជាមួយនាងឬ? ទោះបីគេជាឪពុកបង្កើតយ៉ាងណានាងជាម្តាយបង្កើតពរពោះ១០ខែចញ្ចឹមមក៦ឆ្នាំដែរនាងខ្លាចឬ?

«លោកចង់ភ្នាល់ទឹកចិត្តប៉ាវប៉ាវ?»

«មិនមែនភ្នាល់ទេតាមចិត្តនៃការជ្រើសរើស តែនាងគ្មានទំនុកចិត្ត?» និយាយហើយគេផ្អៀងខ្លួនឱនមុខបន្តិចមកជិតនាងធ្វើឱ្យនាងងាកចេញភ្លាម

សង្ហាដល់ហើយម៉ែអើយ ត្រូវតែពង្រឹងថាមពលដើម្បីប្រយុទ្ធ

«ប៉ុណ្នឹងលោកថាមិនដណ្តើមទៀត» គេសើចដាក់នាងហើយក៏ងើបដើរចេញហើយស្នាមញញឹមនោះផងដែរអម្បាញ់មិញធ្វើឱ្យនាងគាំងនៅនឹងកន្លែងតែម្តង។

លោកប៉ាបេះដូងថ្មឃើញគេតែងខ្លួនម្តងបន្លំក្អកអីណាហើយថាមិនដណ្តើមមិនបំបែកតែលេងភ្នាល់តែម្តងអេតមីនសុំខ្លាចតួប្រុសហើយ។ អ្នកម៉ាក់វិញកន្លែងឃើញគេស្អាតៗតិចគេយកកូនបាត់ អេតមីនមិនជួយទេ។ តើចាវយ៉ូធាននិងអារ៉ាន់ទៅជាយ៉ាងណា កុំភ្លេចតាមដានណាសប្តាហ៍ក្រោយ

ភាគទី​ ១១ (Part 11)

Comments