ប៉ាប៉ាកំពូលស្នេហ៍




ភាគទី៨

ពេលនាងចុះមកវិញចាវយ៉ូធាន និងកូនប្រុសនាងរៀបអាហារពេលព្រឹកទៅហើយ។ បើមើលភាពស្និតស្នាលវិញ រយះពេល៦ឆ្នាំជាមួយនំប៉ាវតូចបានផ្ទេរទៅឱ្យទំនាក់ទំនងឪពុកកូនមួយយប់របស់គេបាត់ហើយ។

«អ្នកម៉ាក់ឆាប់ចុះមក»

ពេលនាងអង្គុយញុំាអាហារភ្លាមមានអារម្មណ៍ថាខ្លួនដូចជាជនទី៣ចឹង។ នាងលួចមើលចាវយ៉ូធានច្រើនដងថាគេនឹងនិយាយអ្វីទេ តែគេនិយាយតែជាមួយនំប៉ាវតូចតែប៉ុន្មានម៉ាត់ប៉ុន្នោះ។

«អ្នកម៉ាក់​ ថ្ងៃនេះលោកប៉ានឹងនាំខ្ញុំទៅលេងសួនកំសាន្ត»

«ចាំម៉ាក់រៀបកាតាបឱ្យ»

«អរគុណអ្នកម៉ាក់»

«កូនចាំទេថ្ងៃនេះជាថ្ងៃអ្វី?»

«ថ្ងៃរៀបការរបស់ម៉ាក់ធម៌»

«ចឹងប្រញាប់មកវិញផង»

«ម៉ាក់ទៅជាមួយពួកយើងទេ?» នាងមើលមុខឪពុករបស់កូនបន្តិចក៏តប

«អត់ទេ ម៉ាក់នៅមើលកាងារតិចតួចហើយប្រញាប់ទៅជួយពិធីមង្គលការម៉ាក់ធម៌របស់ឯង»

«អ៎ ខ្ញុំនឹងមកឱ្យទាន់» នំប៉ាវតូចឆ្លើយដោយរីករាយ

ចាវយ៉ូធានម្នាក់នេះមិននិយាយរកនាងនាងមួយម៉ាត់ នាងក៏ដូចគ្នា។ ពេលនំប៉ាវតូចនិងចាវយ៉ូធានទៅបាត់ នាងក៏ចូលក្នុងផ្ទះរៀបចំទុកដាក់របស់ហើយក៏ចេញដំណើរទៅរកបាយដំណើបដែលកំពុងរៀបការ។

ពេលទៅដល់ផ្ទះបាយដំណើបនាងក៏ឮសម្លេងបោករបស់របរពីបន្ទប់នាង ទើបអារ៉ាន់ស្ទុះឡើងទៅខាងលើក៏ជួបមេដោះរបស់បាយដំណើប និងអ្នកតែងខ្លួននៅមុខទ្វា

«អ្នកនាងអារ៉ាន់ មកចំពេលល្អណាស់ ជួយនិយាយជាមួយអ្នកនាងតូចបន្តិចទៅ»

«ខ្ញុំយល់ហើយ អ៊ំទៅធ្វើអ្វីផ្សេងចុះ ទុកខ្ញុំមើលនាង»

អារ៉ាន់ដឹងថាបាយដំណើបមិនចង់រៀបការជាមួយបុរសមិនស្គាល់មុខម្នាក់នេះទេ ក៏ប៉ុន្តែវាជាកាតាព្វកិច្ចដែលជាបណ្តាំចុងក្រោយរបស់លោកម្ចាស់ដេរ៉ា។

«បាយដំណើប»

«រ៉ាន់រ៉ាន់ ឯងមកដល់ហើយឬ ថ្មើរនេះហើយម៉េចបានមក»​ បាយដំណើបបើកទ្វាហើយឱបអារ៉ាន់តែម្តង។

«យើងកន្លែងរៀបចំរបស់បន្តិច» អារ៉ាន់នាំបាយដំណើបអង្គុយចុះ

«ឯណាកូនប្រុសខ្ញុំ ឪពុកបង្កើតគេយកគេទៅហើយមែនទេ»

«ទេ គេគ្រាន់តែនាំនំប៉ាវតូចដើរលេងតែប៉ុន្នោះ»

អារ៉ាន់គ្រវីក្បាល ទោះបីបាយដំណើបនៅក្នុងសភាពបែបណាក៏មិនភ្លេចកូនប្រុសធម៌នាងដែរ។ យប់មិញបើនាងមិនដេញមកផ្ទះព្រោះរឿងរៀបការប្រហែលទៅដេកផ្ទះនាងផងក៏មិនដឹង

«ឪពុកប៉ាវប៉ាវ ជាមនុស្សបែបណា? គេម៉េចក៏រកកូនប្រុសគេឃើញ? ហើយនំប៉ាវតូចមានសភាព
បែបណាពេលជួបគេ?»

«គេចេះគិតជាងខ្ញុំទៅទៀត ឯងកុំបារម្មណ៍អ្វី តោះខ្វល់ពីខ្លួនឯងវិញ»

«ឯងកុំបារម្មណ៍អី យើងមិនអីទេ»

«យើងដឹងយើងដឹងច្បាស់ថាឯងនៅបំភ្លេចរឿងពីមុនមិនបានតែគេសុខចិត្តចាំឯងដល់ពេលនេះក៏ជាមនុស្សមានការអត់ធ្មត់ដែរ។ បើគេមានរូបរាងអាក្រក់ឯងលែងលះគេទៅ ហើយបើគេធ្វើបាបឯង ឯងធ្វើបាបគេវិញទៅ»

«ចុះនំប៉ាវតូចនឹងមកទេ?»

មើលទៅស្តាប់គ្នាប្រហែលលែងបានទើបអារ៉ាន់នាំនាងទៅអង្គុយមុខកញ្ចក់ ហើយ​ក៏ហៅអ្នករៀបចំសម្លៀកបំពាក់នៅខាងក្រៅមករៀបចំឱ្យ

«រ៉ាន់រ៉ាន់ឯងមិនទាន់ប្រាប់យើងរឿងឪពុកនំប៉ាវតូចទេ»

ឱ្យប្រាប់យ៉ាងម៉េចទៅបើអ្វីដែលនាងដឹងគឺឈ្មោះរបស់គេចាវយ៉ូធានតែប៉ុន្នោះ។ នេះនាងបណ្តោយឱ្យកូនប្រុសទៅជាមួយគេទាំងដែលនាងមិនដឹងពីប្រវត្តរូបគេច្បាស់លាស់ឬ?

«យើងមិនសូវស្គាល់គេច្បាស់ទេ»

«អារ៉ាន់ គីយ៉ា ខួរក្បាលេងអាយឃ្យូ១២២ ណា ម៉េចក៏បណ្តោយឱ្យកូនប្រុសខ្ញុំទៅមនុស្សប្លែកមុខ?»

«គេពិតជាឪពុកនំប៉ាវតូចពិតមែន»

«ក្រែងពេលឯងដេកជាមួយគេ​ មើលគេមិនច្បាស់ឬ?» អារ៉ាន់វៃបាយដំណើបមួយដៃ

«ឯងនេះនៅរឮករឿងថ្ងៃនោះ ខ្ញុំរាល់ថ្ងៃមិនហ៊ានមើលមុខគេទេ»

«គេឈ្មោះអី?»

«ចាវយ៉ូធាន» ពេលនិយាយបែបនេះបាយដំណើបក៏មានទឹកមុខរិះគិតភ្លាម

«យ៉ាងម៉េច?»

«ខ្ញុំមានអារម្មណ៍ប្រហែលឈ្មោះគេ តែដូចជាមិនចាំសស់ តែពេលយើងនឹកឃើញនឹងប្រាប់ឯង តែសំខាន់ម៉េចក៏ឯងធ្វើបែបនេះ?»

«ឯងមិនបានឃើញរូបរាងប៉ាវប៉ាវទេ ខ្ញុំមិនដែលឃើញគេសប្បាយចិត្តបែបនេះពីមុនទេ ពេលឃើញគេបែបនេះខ្ញុំជាម្តាយមានតែចង់ឱ្យកូនសប្បាយចិត្តប៉ុន្នោះ»

«គេភ្លេចម៉ាក់ធម៌គេទេដដឹង?»

«បានហើយៗ រៀបចំខ្លួនទៅ ថ្ងៃនេះជាថ្ងៃសំខាន់ឯង»

អេតើបាយដំណើបរៀបការជាមួយកូនកម្លោះអាថ៍កំបាំងអ្នកណា? តើនំប៉ាវតូចនឹងមកទាន់ពិធីរៀបការនេះទេ? កុំភ្លេចណាតាមដានជាមួយអេតមីនទាំងអស់គ្នា

ភាគទី៩ (Part 9)

Comments