ប៉ាប៉ា កំពូលស្នេហ៍
ភាគទី៥
ចាវ
យ៉ូធានបានស្បថហើយថាគ្មានថ្ងៃនឹងមកជាន់ក្រុងនេះម្តងទៀតទេ តែវានៅតែមិនអាចចៀសបាន។ ពេលនេះគេកំពុងតែនៅលើយន្តហោះផ្ទាល់ខ្លួនដើម្បីធ្វើដំណើរទៅពីធីអាពាហ៍ពិពាហ៍របស់ធីងហ្វុងដែលគេមិនគិតថាក្នុងជីវិតមិត្តភក្កិម្នាក់នេះអាចរៀបការទេ
និងស្វែងរកការពិតម្យ៉ាងពីមិត្តរបស់គេនូវរឿងកើតឡើង៦ឆ្នាំមុន។
១សប្តាហ៍មុន
យ៉ូធានភ្ញាក់ព្រលឹមឡើងក្នុដផ្ទះម៉ូតបុរាណនៅជាយខេត្តដែលស្ងប់ស្ងាត់ពោរពេញដោយដើមឬស្សីក្រាស់ខ្មឹកអមជុំវិញផ្ទះ។
ដូចទម្លាប់ចឹងគេតែងតែសម្អាតផ្ទះ ធ្វើអាហារពេលព្រឹក និងអានសៀវភៅជាប្រចាំ។
តែមើលទៅវាមិនមានពាក្យថាដូចទម្លាប់ទៀតទេ
ពេលមានមនុស្សរំខានដែលចុចកណ្តឹងនៅខាងមុខទ្វារបង។ យ៉ូធានដឹងថាជាអ្នកណាគេក៍មិនបើកឱ្យ
ហើយធ្វើកាងារដូចទម្លាប់
«យ៉ូធាន
បើកទ្វា»
«.......»
រឿងដែលកើតឡើង៦ឆ្នាំមុនមិនទាន់បំភ្លេចបានឡើយ គេម៉េចនឹងអាចចង់ជួនជនបង្ករហេតុទៅ
«បើឯងមិនបើក
យើងនឹងទៅរកម្ចាស់ក្សត្រីយមិនខានប្រាប់រឿងឯង-»
មិនទាន់តវ៉ាចប់នៅឡើយទេ
ទ្វារបងឈើបុរាណបានបើកធ្វើឱ្យធីងហ្វុងអាចដើរចូលកាត់តាមព្រៃឬស្សីចូលទៅក្នុងបាន។
ពេលទៅដល់មាត់ទឹកក៏ឃើញអ្នកកំលោះស្លៀកពាក់ធម្មតាអង្គុយចាក់តែអានសៀវភៅនៅផ្ទះលំហែរមាត់ទឹក
ទើបធីងហ្វុងដើរសម្តៅទៅរកតាមស្ពានឬស្សី។
«ពិបាកណាស់ទើបរកឯងឃើញ
ម៉េចក៏នៅទីនេះ? »
«មានរឿងអ្វីនិយាយមក»
ធីងហ្វុងកាន់ពេងតែហើយផឹកមួយក្អឿកក៏ញញឹមដាក់អ្នកម្ខាងដែលមិនមើលសូម្បីមុខរបស់គេ។
«យើងរៀបការសប្តាហ៍ក្រោយ»
ពេលឮបែបនេះយ៉ូធានក៏ទាញក្រសែភ្នែកបែរទៅរកធីងហ្វុងដោយទឹកមុខដដែលមិនផ្លាស់ប្តូរ។
គេដឹងថាធីងហ្វុងមិនកុហក។ ហើយក៏ងាកមករកសៀវភៅវិញ
«អបអរសាទរ»
«ប៉ុណ្នឹង?»
«សប្តាហ៍ក្រោយអំណោយនឹងទៅដល់ពិធីមង្គលការ
ចាត់ទុកជាការស្គាល់គ្នា»
«ទេ
ទេ រួមទាំងឯងចូលរួមដែរ»
«ទេ
ខ្ញុំមិនទៅណាជាមួយឯងទៀតទេ»
«លើកនេះយើងធានាមិនអីទេ»
«លើកមុនក៏ឯងនិយាយបែបនេះ»
«ចូលរួមទៅ
វាជាពិធីរៀបការរបស់យើងណា»
«......»
យ៉ូធានលែងឆ្លើយតប
«ស្រីម្នាក់នោះមិនបានឡានបុកស្លាប់»
ភ្លាមៗនោះគេក៏បិទសៀវភៅហើយងាកទៅរកធីងហ្វុង
«ថាម៉េច?»
«បើចង់ដឹងបន្ថែមឯងត្រូវតែចូលរួមពិធីរៀបការយើង»
«មិនមែនជារឿងដែលយើងខ្វល់ទេ»
«មែនមែន
មិនគួរឱ្យខ្វល់សោះ...... យើងលាហើយ មិនបានគំរាមទេគ្រាន់តែចង់ឱ្យមិត្តមកចូលរួមពិធីមង្គលការប៉ុន្នោះ»
និយាយបែបនេះហើយធីងហ្វុងក៏ទុកសំបុទ្រអញ្ជើយលើតុហើយដើរចេញទៅដោយរំភើយ
នេះហើយជាមូលហេតុដែលចាវ
យ៉ូធានបានមកដល់ក្រុងនេះម្តងទៀត។ គេសម្រេចចិត្តមកមុនមួយថ្ងៃដោយមិនប្រាប់មុនទៅកាន់ធីងហ្វុងឡើយព្រោះគេហាក់ដូចជានៅមិនសុខព្រោះរឿងនេះឡើយ។
បើស្រីនៅយប់នោះមិនទាន់ស្លាប់ នាងមានឱកាសក្នុងការពពោះកូនរបស់គេ
ហើយបើកូនរបស់គេកើតមកនោះ គេប្រាកដមានភាពមិនប្រក្រតីពីមនុស្សធម្មតាដូចគេមិនខាន។
ក្រោយពីជួបដៃគូរសហប្រតិបត្តិការណ៍កាងាររួចនៅភោជនីយដ្ឋានមួយ
ពេលដែលចេញមកវិញគេបានជ្រួសនឹងនារីម្នាក់ដែលគេមានអារម្មណ៍ថាធ្លាប់ស្គាល់តែដោយសារខ្លួនមិនចូលចិត្តសាងទំនាក់ទំនងមិនចាំបាច់ទើបដើរហួសតែម្តង។
គេបានទិញផេនហោស៍មួយនៅក្នុងក្រុងនេះមុនមកដល់៣ថ្ងៃ
ព្រោះគិតថាមិនស្នាក់នៅសណ្ឋាគារទៀតឡើយតាំងពីហេតុការណ៍លើកនោះ
ទើបឡានទំនើបបើកទៅផេនហោស៍តែម្តង។ ពេលដែលគេបើកឡានហើយក៏ឆ្លងកាត់សណ្ឋាគារដេរ៉ា មែនហើយគេនៅតែចងចាំនាងជានិច្ច
ទោះបីជាវាងងឹត និងត្រឹមតែជាអំណាចថ្នាំតែគេមិនអាចបំភ្លេចបានឡើយ។
ពេលនេះជាពេលរសៀលទៅហើយ
មេឃក៏ងងឹត ពន្លឺភ្លើងតាមដងផ្លូវក៏បានបំភ្លឺឡើងសម្រាប់អ្នកដំណើរដូចគ្នា។
កង់ឡានត្រូវបានឈប់នៅពេលដែលដល់ភ្លើងសញ្ញា
នៅសុខៗទ្វាឡានស្រាប់តែបើកជាមួយក្មេងអាយុ៥ឆ្នាំម្នាក់ដែលមើលទៅទើបចេញពីសាលា។
«អេ!
ម៉េចក៏ឯងឡើងមកបាន?» ព្រោះថាឡានបានចាក់សោទៅហើយ
«ខ្ញុំច្រលំថាឡានរបស់ម៉ាក់ធម៌
តែបានជាឡើងទៅហើយគឺផ្ទះខ្ញុំនៅផ្លូវ២៧៥ ជូនខ្ញុំទៅបន្តិចផង អរគុណ»
អ្នកបើកឡានចំហរមាត់ហើយសម្លឹងមើលចាវ យ៉ូធាននៅខាងក្រោយ
យ៉ូធានមិនសម្លឹងក្មេងដែលឡើងមកលើឡានដោយមិនប្រាប់ទុកមុននេះទេ
ក្មេងនេះមានចេតនាឡើងមកច្បាស់ណាស់មិនមែនជាការច្រលំឡើយ
«ឡើងមកដោយចេតនាអ្វីឬ?»
«លោកពូ ខ្ញុំមិនយល់ពីន័យពូទេ»
«ជូនគេទៅផ្លូវ២៧៥ទៅ»
«បាទ»
អ្នកបើកបរក៏បើកតាមបញ្ជារអ្នកកំលោះពេលភ្លើងស្តុបពណ៌បៃតងលោតឡើង
ទូរស័ព្វស្រាប់តែរោត៍ភ្លាមៗពីធីងហ្វុង
ចាវ យ៉ូធានក៏យល់ពីហេតុការណ៍។ ស្របពេលនោះអ្នកកំលោះក៏លើកទូរសព្វហើយសម្លឹងមើលក្មេងតូចដែលនៅក្បែររខ្លួនផងដែរ
ហើយគេក៏ភ្ញាក់ផ្អើលនឹងទម្រង់មុខក្មេងម្នាក់នេះនិងដៅមយ៉ូរាលើថ្ងាស។
វាពិតជាដូចគេខ្លាំងណាស់
«យ៉ូធាន
មកដល់ហើយមែនទេ? ឯងតែងធ្វើឱ្យយើងសឺហ្រ្វាយជានិច្ច»
«ឯកសារផ្ញើរមកបានហើយ»
«ឯងសួរពីអ្វី?»
«ឬក៏ឯងមិនបានរៀបចំហើយ?
យើងមិនចង់ខាតពេលស៊ើបអ្វីដែលមានស្រាប់នោះទេ?»
ពេលនេះយ៉ូធានសារភាពថាគេពិតជាបរិយាយអារម្មណ៍ពេលនេះមិនត្រូវពិតមែន។
គេមើលមុខក្មេងនោះហើយ ក្មេងនោះក៏សម្លឹងគេភ្ញាក់ផ្អើលដូចគ្នា។
នំប៉ាវតូចត្រូវបានមិត្តហ្គេមមឺធីងហ្វុងរបស់ខ្លួនឱ្យមកជួបមនុស្សម្នាក់ដែលធ្វើឱ្យគេនឹងមានការភ្ញាក់ផ្អើលនិងសប្បាយចិត្ត
ដំបូងថាមិនចង់មកទេ តែដោយឃើញម្តាយក្រមកយកហើយឡាននោះក៏មកដល់ស្តុបទៀតគេក៏សាកមើល
តែវាពិតជាភ្ញាក់ផ្អើលមែនព្រោះបុរសម្នាក់នេះពិតជាដូចខ្លួនខ្លាំងណាស់។
អូហូហូ
នំប៉ាវតូចជួបប៉ាប៉ាហើយ នៅឡើយអ្នកម៉ាក់រ៉ាន់រ៉ាន់របស់យើងធ្វើម៉េចទៅ បាត់កូនស្លាន់ស្លោហើយ។
កុំភ្លេចណា
តាមដានសប្តាហ៍ក្រោយហើយចាំមើលជាមួយអេតមីនទាំងអស់គ្នាថាអ្នកម៉ាក់យើងដោះស្រាយមួយលោកប៉ាថ្មោងថ្មីយ៉ាងម៉េច?
ភាគទី៦ (Part6)
ភាគទី៦ (Part6)



Comments
Post a Comment