ប៉ាប៉ា​ កំពូលស្នេហ៍


ភាគទី៣
៣ខែក្រោយមក


អារ៉ាន់ដែពេលនេះកំពុងអង្គុយរៀបចំខ្លួននៅមុខកញ្ចក់ ដែលវាជាទស្សនីយភាពកម្របានឃើញសម្រាប់បាយដំណើបដែលធ្វើមុខស្អុយនៅខាងក្រោយ

«ឯងប្រាកដចិត្តហើយថាធ្វើបែបនេះ?» អារ៉ាន់ងាកមករកមិត្តសម្លាញ់ ហើយបូញមាត់ដាក់ជាមួយក្រែមក្រហមបែបកុលាបសមជាមួយរូបខើចលើក្រោមរបស់នាង

«យើងឱ្យគេតាមដានថែមទាំងដាក់ទុនសម្រាប់រឿងនេះណាស់ ប្រាកដចិត្ត១០០%» អារ៉ាន់បានឱ្យគេតាមដានបុរសជនជាតិកាណាដានេះច្រើនខែល្មមដឹងពីសាវតានិងអត្តចរិកគ្រប់គ្រាន់នឹងអាចជាពូជល្អមួយសម្រាប់កូននាង ទោះគេមិនសូវមើលទៅមិនសូវឆ្លាតតែជាមនុស្សមានឯករាជ្យគ្រប់គ្រាន់ដែលនាងពេញចិត្តជាខ្លាំង។

«ហើយឯង?»

«យើងបានឱ្យលុយគេដាក់ថ្នាំក្នុងចំណីអាហារគេហើយ» នាងនិយាយហើយក៏ទាញកែវវាញស្រាក្រហមនៅក្បាលគ្រែមកផឹក

«កុំប្រាប់ថាឯង?»

«អឹមយើងដាក់ថ្នាំខ្លួនឯងដែរ....យើងទៅហើយឯងកុំភ្លេចចាត់ការបិទមាត់និងរឿងគ្រប់យ៉ាងក្នុង

សណ្ឋាគារផង លាហើយ» និយាយបែបនេះហើយក៏បើកទ្វាចេញទៅ ដែលទុកឱ្យបាយដំណើបនៅស្លើលើគ្រែហើយបារម្មណ៍ជាខ្លាំង។

ងាកទៅនិយាយពីចាវ យ៉ួធានដែលអង្គុយក្នុងបន្ទប់ជេរបន្ទច​និងហៅរកមនុស្សជំនិតតែគ្មានអ្នកណាមកបង្ហាញខ្លួនចំពោះមុខខ្លួនឡើយ។ គេមានការប្រជុំអំពីការចរចារទិញភាគហ៊ុនអចលនទ្រព្យមួយដែលតម្រូវមកដោយផ្ទាល់នៅក្រុងនេះតែម្តង។ ពេលចប់កាងារអ្នករួមភាគហ៊ុនបបួលគេទៅកន្លែងកំសាន្ត តែប្រហែលពួកគេមិនដឹងទេថាគេមានប្រតិកម្មនឹងមនុស្សស្រី ហើយគេក៏មកញុំាអាហារជាមួយមិត្តចាស់ធីងហ្វុង តែមិននឹកស្មានវាលេងសើចជាមួយគេបែបនេះ។

«កុំឱ្យយើងចាប់ឯងបានឱ្យសស់» គេហែកសបុត្រដែលមិត្តទុកក្នុងបន្ទប់គេ

ក្នុងសំបុត្របានសរសេរថា៖

សម្លាញ់! យើងដឹងថាឯងមិនដែលរំសាយអារម្មណ៍ទេ
យើងពិតជាអាណិតឯងណាស់មិត្តភក្តិ
ជួបគ្នាលើកនេះយើងមានតែកាដូនេះឱ្យទៅឯង
មានសេចក្តីសុខណា
ពីធីងហ្វុង

«អាថោកទាប»
ពេលនេះយ៉ូធាន ក្តៅពេញខ្លួនសឹងតែប្រេះខ្លួនជាពីរទៅហើយ ត្រចៀកនិងថ្ពាល់ឡើងក្រហមសឹងតែមិនអាចគ្រប់គ្រងខ្លួនឯងបាន។ គេក៏សម្រេចចិត្តរកទៅចាក់គន្លឹះតែទ្វាក៏ត្រូវបានបើកដោយមនុស្សស្រីស្អាតដែលមានអការះដូចជាគេដែរ។ បើធម្មតាពេលឃើញនិងប៉ះស្រីប្រភេទបែបនេះគេតែងមានអាម្មណ៍ចង់ក្អួតនិងពុលរមាស់ពេញខ្លួនតែនាងមិនដូចគ្នាទេ។

ឬមួយមកពីបន្ទប់ងងឹត ឬភ្នែកគេមើលមិនច្បាស់?

ចំណែកអារ៉ាន់ក៏ដូចគ្នា នាងមិននឹកស្មានថាថ្នាំវាប្រតិកម្មលឿនយ៉ាងនេះ។ គ្រាន់តែនាងគោះទ្វា ហើយទ្វាបានបើកក៏ត្រូវបានចាប់ទាញចូលបន្ទប់ភ្លាមដោយមិនបានត្រៀមខ្លួនទុក។

នេះគ្មានអ្នកណាប្រាប់នាងចឹងថាធ្វើរឿងបែបនេះលើដំបូងត្រូវឈឺចាប់ខ្លាំងបែបនេះ ទោះមាន
អារម្មណ៍ល្អប៉ុន្តែនាងទ្រាំលែងបានហើយ។ នាងស្បថថាវាជាលើដំបូងហើយជាលើកចុងក្រោយមិនខាន

ពេលភ្ញាក់ដឹងខ្លួនមក ស្រីម្នាក់នោះបានបាត់ខ្លួនទៅហើយ។ យ៉ូធានបានទូរសព្វរកមនុស្សជំនិតពេលគេតែងខ្លួនរួចរាល់។

«ស្វែងរកស្រីយប់មិញ» និយាយតែប៉ុន្នេះគេក៏ដាក់ទូរសព្វចុះ
១៥នាទីក្រោយមក

«លោកម្ចាស់ ស្រីម្នាក់នោះបានឡានបុកស្លាប់ហើយ»

«ប្រាកដហើយ?»

«បាទ»

យ៉ូធានដាក់ទូរសព្វចុះ ហើយមានចង្ងល់នឹងការស្លាប់ តែនាងក៏បានស្លាប់ទៅហើយមិនបាច់ឱ្យឡេគិតច្រើន។ យ៉ូធានរលាស់គំនិតនោះចោលហើយគេនឹងមិនមកជាន់ក្រុងនេះម្តងទៀតដាច់ខាត។

៩ ខែក្រោយមក

«អារ៉ាន់ ឯងប្រាកដហើយថាកូនឯងជាកូនកាត់?» បាយដំណើបសួរទៅអារ៉ាន់ពេលដែលនាងឱបទារកក្នុងដៃ ដែលមើលទៅដូចមិនមែនកូនកាត់នោះទេ

«គេមិនមែនទេ....យប់នោះគេមិនបាននៅសណ្ឋាគារទេ»

«ហ៎ា?»

«យើងដឹងពេលក្រោយទេ» និយាយបានប៉ុន្នេះនាងក៏ញញឹមវិញ

 «យើងនឹងមិននិយាយរឿងនេះទៀតទេ មិនថាទោះបីគេកើតមកពីអ្នកណា គេក៏ជាកូនប្រុសដែលយើងបង្កើតមកដែរ គេជាកូនប្រុសរបស់យើង ហើយមានម៉ាក់ធម៌បាយដំណើបតែប៉ុន្នោះ មែនហើយថ្ងៃនេះជាថ្ងៃយើងសប្បាយចិត្តបំផុតដែលភ្លាយជាអ្នកម៉ាក់អាយុ២៤ឆ្នាំ ចាប់ពីពេលដែលគេចាប់កំណើតមក យើងដឹងថាយើងនឹងមិនឯកាទៀតទេ»

«ចុះឯងដាក់ឈ្មោះអ្វីទៅ?»

«នំប៉ាវវតូច ព្រោះគេមានថ្ពាល់ដូចនំប៉ាវចឹង......យើងឱ្យឯងដាក់ឈ្មោះផ្លូវការឱ្យគេ» មែនហើយពេលពរពោះដ៏លំបាកនេះមានតែបាយដំណើបទេដែលមើលថែនាងនិងស្រលាញ់កូននាងដូចកូនខ្លួនឯង

«អាយ៉ុង គីយ៉ា» បាយដំណើបស្វែងរកឈ្មោះយូរហើយ ទីបំផុតនាងក៏បានដាក់ឈ្មោះបានដូចចិត្ត

តើអារ៉ាន់ នាងនឹងភ្លាយជាម្តាយដ៏សែនល្អដែរឬទេ? តើនាងនិង ចាវ យ៉ួធាននិងជួបគ្នាដែរទេ? អេតមីនពិតជាចង់ដឹងដល់ហើយ ចាំជួបគ្នាសប្តាហ៍ក្រោយ

ភាគទី ៤ (Part 4)

Comments