ប៉ាប៉ា កំពូលស្នេហ៍



ភាគទី៤

វិលមកកាន់បច្ចុប្បន្នវិញ អារ៉ាន់នៅចំពោះមុខកំព្យួទ័រស្រាវជ្រាវកិច្ចការនាងដូចទម្លាប់ចឹង ហើយវាជាកាងារប្រចាំរបស់នាងដែលខ្វះមិនបាន។ ពេលមើលម៉ោងនេះដល់ពេលដែលកូនប្រុសមកពីបោះតង់ហើយ នាងក៏ស្ទុះស្ទាទៅមើលផ្ទះបាយក្រែងមានអ្វីឱ្យគេញុំា តែពេលវេលាពិតជាខើចមែន មិនយូរប៉ុន្មានអ្នកកំលោះតូចត្រួវបានឡានសាលាជូនមកដល់បាត់ទៅហើយ។

«រ៉ាន់ រ៉ាន់ ខ្ញុំមកវិញហើយ» ពេលអ្នកម៉ាក់ស្រស់ស្អាតដើរមកទ្វាបើកឱ្យកំលោះតូចក៏ត្រូវបានស្វាគមដ៏ដោយពាក្យនេះ

«ត្រូវហៅ ម៉ាក់ ម៉ាក់» នាងចាប់ទាញថ្ពាល់ដែលដូចនំប៉ាវរបស់កូននាង

«ម៉ាក់»

«ល្អ»

«ម៉ាក់ខ្ញុំឃ្លាន» ពេលឮបែបនេះនាងក៏ងាកទៅផ្ទះបាយកំសត់

«ទៅងូតទឹកទៅ ចាំម៉ាក់កំដៅម្ហូបឱ្យ»

នំប៉ាវតូចក៏តម្រង់ទៅបន្ទប់ខ្លួន ចំណែកអារ៉ាន់មិនដឹងនឹងកំដៅធ្វីៅឱ្យកូននាងហូប ព្រោះនាងបានញុំាអាហារសម្រាប់នំប៉ាវតូចអស់ទៅហើយ។ ពេលនំប៉ាវតូចមកដល់ក៏មានពងមាន់ចៀន និងជ្រក់ឆៃថាវនៅលើតុហើយម៉ាក់ដ៏ស្រស់ស្អាតកំពុងដួសបាយ។

«ម៉ាក់ នេះអស់-»

«សំណាងហើយសល់ពងទាពីរគ្រាប់ ញុំាទៅទាន់នៅក្តៅ»

នំប៉ាវតូចសម្លឹងមើលពងទា និងមុខម្តាយ។ តាំងពីដឹងក្តីមក អារ៉ាន់ជាម្តាយដ៏ល្អម្នាក់ក្នុងខ្សែភ្នែកកូនប្រុស ជាមនុស្សឆ្លាតជោគច័យក្នុងសង្គម តែម្យ៉ាងដែលសំខាន់គឺម៉ាក់មិនចេះធ្វើម្ហូប។ អាហារភាគច្រើនត្រួវបានទិញស្តុក មិនចឹងម៉ាក់ធម៌របស់គេធ្វើឱ្យហើយកំដៅទុកញុំា។ កំលោះតូច
នឹងមិនគិតទេថា​ អ្នកម៉ាក់ខ្លួននឹងរស់នៅយ៉ាងម៉េច ប្រសិនបើគ្មានម៉ាក់ធម៌។

«ម៉ាក់»

«ហឹម មិនឆ្ងាញ់?»

«ញុំាកើត» សម្តីនេះជាសម្តីមាសបានពីកូនប្រុសសំណព្វរបស់នាង។ ចរិកបែបនេះប្រាកដជាកាត់ទៅបុរសមួយរាត្រីនោះមិនខាន មិនស្រដីអូសនាងចូលតែម្តង។ នឹកឃើញហើយនាងក៏ខឹងភ្លាមតែម្តង ដែលសំខាន់កូននាងមិនប្រក្រតីទៀត

«នំប៉ាវតូច ញុំាហើយ កូនប្រញាប់ចូលគេងទៅ បើគេងយឺត កម្ពស់កូនមិនខ្ពស់ទេ?»

«តើប៉ាខ្ពស់ទេ?»

ចូលសំណួរនេះទៀតហើយ ឱ្យតែសួរនាងពេលណានាងពិបាករកលេសណាស់។ បើគិតនៅពេលនោះ ពេលគេចាប់នាងផ្ទប់នឹងទ្រូង នាងដូចជាត្រឹមដើមទ្រូងគេ។ និយាយឱ្យចំទៅ ប៉ារបស់នំប៉ាវតូចមិនទាបនោះទេហើយប្រហែលសង្ហាខ្លាំងទៀតផង។

«ប្រហែលខ្ពស់»

«អ្នកម៉ាក់ ខ្ញុំឆ្អែតហើយ» គេយកចានទៅលាងហើយក៏ចូលបន្ទប់តែម្តង
ពេលនិយាយពីរឿងនេះពេលណា នំប៉ាវតូចនាងនឹងទៅជាបែបនេះ។ ទោះបីជាគេមានចរិកចាស់ទុំក៏ពិតមែនតែចំណុចទូទៅមួយដែលគេដូចក្មេងទូទៅនោះគឺត្រូវការប៉ា។

«សុំទោសប៉ាវប៉ាវ» នេះជាអ្វីដែលនាងឱ្យកូនប្រុសមិនបានតែមួយគត់
ពេលព្រឹកឡើងអារ៉ាន់ក៏ជូននំប៉ាវតូចទៅសាលារៀនតាមទម្លាប់។ នេះគឺជាក្តីសុបិន្តមួយដែលនាងសម្រេចបសនគឺជាការជូនកូនប្រុសមករៀន និងទទួលគេជារៀងរាល់ថ្ងៃ ហើយនាងនឹងធ្វើបែបនេះជារឿយៗរហូតដល់គេចូលវិទ្យាល័យ។

«ម៉ាក់» នំប៉ាវតូចថ្ពាល់ហៀរដែលម្តាយកំពុងដឹកដៃក៏រំអុកដៃតិចៗ

«ហឹម» នាងងាកទៅកូនប្រុសដោយស្នាមញញឹម

«ខ្ញុំអាចផ្លោះទៅវិទ្យាល័យបានទេ? ត្រឹមតែវិទ្យាល័យក៏បានដែរម៉ាក់»

«ថ្ងៃនេះប៉ាវ ប៉ាវ របស់ម៉ាក់មិនគួរឱ្យស្រលាញ់ចឹង?»

«រាល់ថ្ងៃម៉ាក់នៅគិតខ្ញុំជាក្មេងទៀតឬ?» អារ៉ាន់ក៏ចាប់ហែកថ្ពាល់នំប៉ាវតូចទាំងសងខាង

«កូនអាយុប៉ុន្មាន?»

«ខ្ញុំចូលសាលាហើយ ម៉ាក់ទៅធ្វើការចុះ»

និយាយហើយ នំប៉ាវតូចក៏ព្រលែងដៃម្តាយដើរចូលសាលា ហើយនាងក៏នៅឈរមើលទាល់តែបាត់ពីក្រសែភ្នែក។

នៅកន្លែងធ្វើការអារ៉ាន់ដែលជាមន្ទីរពិសោធន៍ខាងផ្នែកជីវសាស្ត្រជាតិមួយ ក៏មានអ្នកដែលទើបតែចូលធ្វើការថ្មីត្រូមួយចំនួនវឱ្យនាងមើលថែ និងណែនាំកាងារដល់ពួកគេ

«អារុណសួស្តី សិស្សច្បងគីយ៉ា» អារ៉ាន់ដែលកំពុងតែអានឯកសារប្រវត្តិរូបរបស់សិស្សប្អូនក៏ងាកទៅរកសម្លេងដែលហៅ គឺជាអ្នកកំលោះសង្ហាមានស្នាមញញឹមចំពោះនាង

«ចា៎ អារុណសួស្តីប្អូនឈ្មោះ....អឺ.....ម៉ានីក កូវ?»

«បាទ»

«បងអានត្រួសៗពីប្រវត្តិរូបអូនគឺពិតជាល្អខ្លាំងណាស់ពូកែមែន» នាងពិតជាពេញចិត្តនឹងភាពជោគជ័យរបស់ក្មេងម្នាក់នេះ

«អរគុណ»

នាងក៏បានណែនាំកាងារទៅកាន់ម៉ានីកត្រួសៗ ដើម្បីធ្វើជាជំនួយការរបស់នាងតាំងពីព្រឹករហូតដល់ល្ងាច ហើយគេក៏បានរៀនយ៉ាងឆាប់រហ័ស ធ្វើឱ្យនាងពេញចិត្តជាខ្លាំង។

«ប្អូនពិតជាមានសម្មតភាពពិតមែន» នាងក៏សរសើរគេម្តងទៀតពេលចេញពីធ្វើការ»

«សិស្សច្បង ដើម្បីជាការអរគុណសម្រាប់ថ្ងៃនេះ តើខ្ញុំអាចប៉ាវអាហារល្ងាចបងបានទេ?»

«អេ អរគុណតែកុំអី យើងនូវមានឱកាសច្រើនទៀត»

«សិស្សច្បង បងជានិមិត្តរូបរបស់ខ្ញុំតាំងពីបងមិនទាន់រៀនចប់ ខ្ញុំតែងមានក្តីស្រម៉ៃថាបានប៉ាវបាយអរគុណបងនៅថ្ងៃដំបូង តើអាចទេ?»

«គឺ....» សម្លេងទូរសព្វក៏រោទនាងក៏ទទួលដែលឃើញថាជាសាររបស់បាយដំណើប

(អារ៉ាន់ យើងចាំឯងនៅភោជនីយដ្ឋានដេរ៉ាណា)

«បងលាសិនហើយ ព្រោះមានណាត់» អារ៉ាន់ក៏ចាកចេញពីកន្លែងធ្វើការហើយទៅរក បាយដំណើបនៅភោជនីយដ្ឋាន។

ពេលទៅដល់មុខបន្ទប់វីអាយភីអារ៉ាន់ក៏ដើរជ្រូសបុរសម្នាក់ដែលនាងមានអារម្មណ៍ថាប្រហែលតែមិនដែលជួប ហើយគេក៏ងាកមកនាងបន្តិច

ព្រះអើយគេពិតជាសង្ហាខ្លាំងណាស់ ពេលមើលមុខគេធ្វើឱ្យនាងនឹកដល់នំប៉ាវតូចនាងភ្លាមដែលមើលទៅដូចស្រដៀងម៉េចក៏មិនដឹង

« អ្នកនាងអារ៉ាន់ អ្នកនាងមូអាន់ចាំនៅបន្ទប់វីអាយភីលេខ៣» អ្នកបម្រើសេវាកម្មម្នាក់ក៏មកហៅនាងក៏ឃើញបាយដំណើបឈរនៅមុខបន្ទប់

«ឯងស្គាល់គេអម្បាញ់មិញនេះ?» បាយដំណើបក៏សួរនាង

«ទេ» អារ៉ាន់បដិសេដ

«ហើយឯណាប៉ាវប៉ាវ?»

«មែនហើយ ខ្ញុំភ្លេចទៅយកប៉ាវប៉ាវ»

មែនហើយមានម្តាយដូចជាអារ៉ាន់ម្នាក់នេះមិនអាក្រក់ទេមែនទេ? តែអ្នកកម្លោះដែលនាងដើរជ្រួសជាអ្នកណាទៅ? ហើយនំប៉ាវតូចរបស់យើងទៅជាយ៉ាងណាដែរ? កុំភ្លេចតាមដានសប្តាហ៍ក្រោយទាំងអស់គ្នា។

Comments