ប៉ាប៉ា កំពូលស្នេហ៍
ភាគទី២
៦ឆ្នាំមុនរៀងរាល់ល្ងាចម៉ោង៥ល្ងាច ថ្ងៃធ្វើការ អារ៉ាន់តែងជិះឡានក្រុងទៅផ្ទះជួលខ្លួនដូចដើម តែថ្ងៃនេះនាងហួសម៉ោងដល់យប់ពេកក៏សម្រេចចិត្តបែរជាជិះតាក់ស៊ីវិញ ហើយក៏នឹករឿងដែលនាងបានជួបល្ងាចនេះ។ ថ្ងៃនេះជាថ្ងៃបុណ្យសពរបស់គ្រូបង្រៀននាងម្នាក់ដែលមានចំណេះដឹងនិងជាធនធានសង្គមដែលសំខាន់ ក៏ប៉ុន្តែគាត់បានចាកចេញទៅហើយ។ ពេលទៅពិធីបុណ្យសពគ្រូ នាងឃើញក្រុមគ្រួសារសពដែលជាបងប្អូន និងក្មួយៗកំពុងរៀបចំពិធីតែហាក់បីដូចជាឯកាណាស់ ព្រោះគ្រូនាងម្នាក់នេះគាត់មិនបានរៀបការឡើយហើយមិនមានស្នេហារហូតដល់ស្លាប់ក្នុងវ័យ ៤០ឆ្នាំនេះ។ ពេលឃើញដូចនេះធ្វើឱ្យអារ៉ាន់នឹកអានិតគ្រូរបស់ខ្លួនជាខ្លាំង ក៏ប៉ុន្តែនាងក៏អានិតខ្លួនផងដែរ ដែលពេលនេះសង្សាមួយរកមិនបាន។ បើរកបានប្រហែលទម្រាំនាងរៀនអនុបណ្ឌិតចប់ហើយក៏ទម្រាំតែរៀបការប្រហែលចាំមើលចិត្តគ្នា ២ ទៅ ៣ឆ្នាំដែរ រួចចុះទម្រាំមានកូន នាងមិនចាស់ទៅហើយ។
អារ៉ាន់បានគិតជារឿយៗបែបនេះរហួតដល់បន្ទប់ជួលវិញ តែនាងគិតរឿងនេះមិនចេញពិតមែន។ រៀនច្រើនឆ្នាំហើយ មនុស្សដែលខ្លួនស្រលាញ់ក៏គ្មាន មនុស្សសុំស្រលាញ់ខ្លួនក៏គ្មាន នេះទេវតាវាសនាចង់ឱ្យនាងនៅព្រៅស្លាប់ដោយគ្រាំចិត្តបែបនេះឬ? អ្នកគ្រូនាងនៅមានបងប្អូន ចុះនាងជាកូនទោលទៀតគ្រប់យ៉ាងមិនរឹតតែពិបាកមិនមែនឬ? ពីដើមមកនាងមិនដែលគិតរឿងអនាគតបែបនេះឡើយតែពេលឃើញរឿងរបស់គ្រូហើយនាងក៏មានអារម្មណ៍ថាខ្លួនមិនអាចរស់នៅបែបនោះទៀតឡើយព្រោះពេលនេះនាងមានអាយុ២៣ ហើយបើសង្សារកមិនបានតើចាំដល់ពេលណា? គិតច្បាស់លាស់ហើយក៏ទាញទូរសព្វដើម្បីខលរកអ្នកជំនាញដើម្បីពិគ្រោះ
«បាយដំណើប ឯងនៅឯណា?»
«រ៉ាន់រ៉ាន់! ហឺហឺ» សម្លេងបាយដំណើបយំធ្វើឱ្យនាងមិនស្រួលចិត្ត
«មានរឿងអី ឯងនៅណា.....ម៉េចក៏សម្លេងខ្លាំងម្លេះ?»
«រ៉ាន់រ៉ាន់ ខ្ញុំឈឺចាប់ណាស់»
«បានបាន ឯងនៅឯណាប្រាប់ខ្ញុំសិនមក ខ្ញុំទៅរកឯងល្អទេ»
«......ទឺត» សម្លេងបិទទូរសព្វ
អារ៉ាន់មានអារម្មណ៍មិនស្រួលចិត្តចំពោះបាយដំណើបឡើយព្រោះគេមិនដែលបែបនេះទេ។ ជិវិតរបស់ម៉ូអាន់ ដេរ៉ាពោរពេញដោយពាក្យថាផើហ្វេកជានិច្ច ម៉េចនឹងឱ្យគេមកយំចូលក្លឹបបែបនេះ។ អារ៉ាន់ទាញអាវក្រៅចេញទៅក្រៅស្ពាយកាបូប ហើយក៏ហៅតាក់ស៊ីទៅក្លឹបមួយល្បីមួយក្នុងក្រុង
ពេលចូលទៅពិភពកម្សាន្តស្ថានសួគ៌នរកលោកិយហើយ នាងបានឃើញមានមនុស្សប្រុសកំពុងចោមរោមមិត្តសម្លាញ់របស់នាងហាក់ដូចជាមានបំណងមិនល្អ ទើបអារ៉ាន់មិនគិតច្រើនក៏ចូលទៅជួយ។
«បាយដំណើប» នាងហៅមិត្តខ្លួនដែលកំពុងស្រវឹងជោគ
អារ៉ាន់ក៏ស្រវេស្រវាជួយបាយដំណើបជួយចេញមក ហើយក៏ទាញកាបូបរកសោឡានបើកជូនទៅផ្ទះ។ ពេលកំពុងបើកតាមផ្លូវ បាយដំណើបក៏ដឹងខ្លួនតិចៗ។
«រ៉ាន់រ៉ាន់ បើកទៅសណ្ឋាគារដេរ៉ាទៅ»
«អ៎»
ពេលកំពុងបើកឃីកាតបន្ទប់ មានបុរសបរទេសសង្ហាម្នាក់ចូលមកឆេកអ៊ីន ដោយមានឬកពារពោរពេញដោយភាពជាអ្នកដឹកនាំគួរឱ្យទាក់ទាញ។ គ្រប់កាយវិការបស់គេពោពេញសុជីវធម៌កួរឱ្យគោរពស្រលាញ់។ នាងមានអារម្មណ៍ថាហាក់ដូចជាពេញចិត្តនឹងអក្បកិរិយាគេជាខ្លាំងក្នុងរយះពេកដែលនាងសម្លឹងគេនេះ។
«អ្នកនាងឃីកាត» បុគ្គលិកហៅយកឃីកាត អារ៉ាន់ក៏ទទួល ហើយដោយមិនគិតច្រើននាងក៏ជួយបាយដំណើបទៅមុន
ពេលទៅដល់បន្ទប់អារ៉ាន់ក៏ដាំទឹកក្តៅ និងដោះសម្លៀកបំពាក់ឱ្យបាយដំណើបដើម្បីឱ្យនាងងូតទឹកឱ្យស្រលះខ្លួន។ ពេលបាយដំណើបចេញពីបន្ទប់ទឹកវិញ អារ៉ាន់ក៏ហុចទឹកក្តៅមួយកែវឱ្យនាង។
«អង្គុយចុះមក ហើយប្រាប់មកមានរឿងអី?»
«រ៉ាន់រ៉ាន់ ហ្វីមិកគេក្បត់ខ្ញុំ ហើយសុំបែកពីខ្ញុំ»
«ម៉េចទៅជាចឹង ឯងនិងគេស្រលាញ់គ្នា៨ឆ្នាំហើយ»
«វាទាក់ទងមីពស់ពិសក្បាលពីរ មិត្តទុរយស ជេលីនោះក្រោយខ្នងខ្ញុំ៣ឆ្នាំហើយឯងដឹងទេ? ខ្ញុំអន់ជាងមីនឹងមែនទេហាស់?»
«.........» អារ៉ាន់ដែលទើបតែចង់រកសង្សាក៏ស្រាប់តែប្តូរចិត្តវិញ
«ស្នេហាច្រើនឆ្នាំគ្មានន័យបន្តិចសោះសម្រាប់គេ គួរឱ្យកំប្លែងណាស់»
«គេមិនសមនឹងឯងទៅវិញទេ កុំគិតច្រើនដេកទៅគ្រប់យ៉ាងច្បាស់ជាប្រសើរនៅថ្ងៃស្អែក»
អារ៉ាន់ដឹងថាបាយដំណើបកំពុងយំ តែនាងក៏មិនដឹងលួងយ៉ាងម៉េចដែរបានត្រឹមនៅកំដរសិនចាំនិយាយលួងលោមក្រោយ ប្រហែលអាចស្បើយខ្លះ។ ពេលឃើញមិត្តទៅជាបែបនេះនាងក៏ពិបាកសម្រេចចិត្តថានឹងរកសង្សាឬអត់បើឃើញមិត្តទៅជាយ៉ាងនឹង។
គិតចុះឡើងក៏ទាញសៀវភៅប្រលោមលោកពេញនិយមមួយដែលនាងបានដាក់តាមខ្លួន គិតថាអានឱ្យហើយនឹងអាលសងបណ្ណាល័យវិញ។ សាច់រឿងនេះនិយាយពីបទពិសោធន៍ទម្រាំភ្លាយជាគ្រូពេទ្យវះកាត់ជំនាញម្នាក់ដែលជំនះរាល់ឧបសគ្គ។ ពេលអានៗក៏ចំកន្លែងមួយនិយាយពី ធ្វើឱ្យអារ៉ាន់ចាប់ផ្តើមគិតជាថ្មីថាបំណងខ្លួនជាអ្វីប្រាកដ។
នៅសណ្ឋាគារដេរ៉ា ម៉ោង៨ព្រឹកថ្ងៃអាទិត្យនេះមានភ្ញៀវជាច្រើនកំពុងទទួលទានអាហារពេលព្រឹកដែលអារ៉ាន់អង្គយទល់មុខបាយដំណើបដែលសភាពមើលមិនយល់។
«អេ! ឯងញុំាទៅ កុំធ្វើខ្លួនអស់តម្លៃព្រោះប្រុសបែបនេះ»
«ឯងមិនយល់ពីស្នេហាទេ»
«មែនយើង...» និយាយបានប៉ុន្នោះបុរសបរទេសដែលនាងឃើញយប់ម្សិលមិញក៏ដើរចូលមក
«ស្អីឯង?» បាយដំណើបមើលតាមក្រសែភ្នែកអារ៉ាន់ ព្រោះនាងកម្រឃើញអារ៉ាន់មើលអ្នកណាបែបនេះណាស់
«ហេ! ឯងពេញចិត្តគេ?» បាយដំណើបសួរត្រង់តែនាងមានអារម្មណ៍មិត្តមិនមែនមានអារម្មណ៍ពេញចិត្តនោះទេតែហាក់ដូចមានអ្វីបង្កប់បានត្រូវ
«ទេ....តែយើងស្រាប់តែរកឃើញមធ្យោបាយដោះស្រាយបញ្ហាខ្លួនឯងហើយ»
«ហា៎?»
«យប់មិញយើងរវល់ពេញមួយយប់ ព្រោះតែរកទិន្នន័យអនាគតមេជិវីតល្អសម្រាប់កូនយើង»
«ហា៎» បាយដំណើបដល់ថ្នាក់ជ្រុះស្លាបព្រាពេលឮបែបនេះ
«យើងត្រូវការជំនួយឯង»
តើអារ៉ាន់មានបំណងអ្វីឱ្យប្រាកដ? តើនាងនឹងធ្វើអ្វី ហើយនាងជោគជ័យដែរឬទេ? បើចង់ដឹងកុំភ្លេចតាមដានសកម្មភាពម៉ាក់ម៉ាក់របស់នំប៉ាវតូចទាំងអស់គ្នាថានាងជួបអ្វីខ្លះនៅសប្តាហ៍ក្រោយ....
ភាគទី៣ (Part 3)



Comments
Post a Comment