ប៉ាប៉ាកំពូលស្នេហ៍

 ភាគទី២០

ក្រោយធ្វើដំណើរអស់រយះពេលប្រហែល២ម៉ោងពួកគេក៏ទៅដល់ចំការអ្នកភូមិដែលគេដាំដំណាំតាមជើងភ្នំ ធ្វើឱ្យអារ៉ាន់ភ្ញាក់ផ្អើលនឹងទេសភាពដ៏ស្រស់ស្អាតមួយនេះ។

«អាម៉ាន!! ពួកយើងអាម៉ានមកវិញហើយ»

អ្នកភូមិដែលកំពុងធ្វើចំការក៏ស្រាប់តែឃើញចាវយ៉ូធានក៏នាំគ្នាស្រែកអាម៉ានហើយងាកមកកាន់នាងគ្រប់ៗគ្នា ចាវយ៉ូធានដាក់នំប៉ាវតូចពីលើស្មាហើយក៏ពរដើម្បីចុះទៅចំការហើយគេក៏ទាញដៃនាងឱ្យទៅជាមួយផងដែរ។

«ប្រយ័ត្តផង» ពេលដាក់កូនប្រុសដលដីហើយ គេក៏ចាប់ចង្កេះនាងដាក់ចុះក្រោមដូចគ្នា

«អាម៉ានឯងត្រលប់មកវិញហើយ អេ! នំប៉ាវតូចម្នាក់នេះជានរណា» អ៊ំស្រីម្នាក់ក៏ដើរមករកពួកគេ

«នេះជាកូនប្រុសខ្ញុំយ៉ុងអឺ និងនេះជាប្រពន្ធខ្ញុំអារ៉ាន់» ងារជាប្រពន្ធនេះធ្វើឱ្យអារ៉ាន់បើកភ្នែកធំៗសម្លឹងមើលមុខចាវយ៉ូអាន។

«អីយ៉ាប្រពន្ធអាម៉ានទេឬ? អីយ៉ាពួកយើងអាម៉ានមានប្រពន្ធហើយវើយ!»

«លោក!»

«ចាំពេលក្រោយខ្ញុំពន្យល់នាងចុះ»

១២ថ្ងៃត្រង់នៅផ្ទះអ្នកភូមិដែលពេលនេះពួកគេទាំងបីនានៅលើតុអាហារជាមួយគ្រួសារម្ចាស់ផ្ទះកំពុងលើអាហារដាក់លើតុ។ ចាវយ៉ូធានក្រលេកឃើញអារ៉ាន់ដែលមិនមានភាពសុំានិងបរិយាកាសបែបនេះ គេក៏ចាប់ដៃនាង។

«លោក!»

«នាងមិនចូលចិត្តទីនេះ?»

«មិនមែនទេ ខ្ញុំក៏ជាមនុស្សកើតនៅខេត្តដែរគ្រាន់តែខ្ញុំ....»

«អីយ៉ា អ្នកស្រីតូចពិតជាស្អាតដល់ហើយ អាម៉ានពិតជាភ្នែកល្អមែន» ពេលអាហារពេញប្តីប្រពន្ធម្ចាស់ផ្ទះក៏អង្គុយចុះហើយសម្លឹងមើលនាងនិងកូនប្រុសជាពិសេស

«អីយ៉ា នំប៉ាវតូចនេះគួរឱ្យស្រលាញ់ណាស់ ដូចអាម៉ានដល់ហើយ នែកក្មួយស្រីឯងពិតជាពូកែមែនដែលបង្កើតបានកូនប្រុសដូចនំប៉ាវបែបនេះ»

«ហីយ៉ា អូនមើលមុខពួកគេទៅប្រហែលជាឃ្លានខ្លាំងហើយ»

«បងនេះ អាម៉ានមិនសូវចូលចិត្តមនុស្សស្រីទេ តែគេបែរជាមានប្រពន្ធបែបនេះនរណាក៏ភ្ញាក់ផ្អើលដែរពេញទាំងភូមិ។ នេះៗ ហូបឱ្យច្រើនទៅក្មួយស្រីនឹងអាលបង្កើតនំប៉ាវតូចបែបនេះ២ ៣នាក់ឱ្យគេទៀតទៅ»

ចាវយ៉ូធាននៅតែរក្សាទឹកមុខញញឹមដដែលតែនាងធ្វើមុខមិនសមមានតែក្រហមប៉ុន្នោះព្រោះតែពាក្យ២​ ៣នាក់នឹងឯង។ នំប៉ាវតូចកូននាងមើលទៅដូចជាសប្បាយណាស់ ពិតជាឈាមខាប់ជាទឹកមែន កូននាងកាត់ទៅរកឪពុកទាំងមុខមាត់និងអត្តចរិកគ ហ្សែននាងខ្សោយពិតមែនហើយមើលទៅ។ អ្វីដែលសំខាន់អម្បាញ់មិញអ៊ំស្រីម្នាក់នេះនិយាយថាចាវយ៉ូធានមិនចូលចិត្តមនុស្សស្រីតែម៉េចក៏គេនៅជាមួយនាងបាន ហើយម៉េចក៏នាងមើលមិនដឹង។

«ក្មួយស្រីឆាប់ហូបទៅ»

«ច៎ា»

ពេលដែលអាហារពេលល្ងាចចប់នាងក៏ទៅចំការជាមួយអ្នកភូមិដែលកំពុងដាំបន្លែបង្ការពេញខ្នងភ្នំ។ នាងមានភាពរីករាយសប្បាយនៅក្នុងបរិយាកាសថ្មីដែលនាងធ្លាប់ធ្វើការនៅរៀនកន្លងមក។ ចាវយ៉ូធានដែលមើលទៅជាមនុស្សមិនសូវមាត់ក តែគេបែរជារស់រាយនិយាយជាមួយអ្នកភូមិជាធម្មតាទៅវិញ។

ដល់ពេលល្ងាចនាងក៏ត្រូវបានអ្នកភូមិអញ្ជើយចូលរួមពិធីជប់លៀងជាពិសេស។​ នាងអង្គុយជាមួយអ៊ំស្រីមិងស្រីវ័យជំទង់ជាច្រើនអ្នកដែលពួកគេកំពុងរៀបអាហារ។ ពេលដែលនាងកំពុងជួយគេនោះវាក៏ជាឱកាសសាកសួររឿងរ៉ាវរបស់ចាវយ៉ូធានផងដែរ។

«ចាវ.អ៎ អាម៉ានស្និតស្នាលមនុស្សនៅទីនេះដល់ហើយ ខ្ញុំមិនដែលឃើញគេបែបនេះពីមុនទេ»

«គេបែបនេះឯង គេមិនមាត់កច្រើនប៉ុន្មានទេ តែចេះយល់និងជួយទុក្ខធុរះអ្នកនៅទីនេះដូចសាច់ញាតិគេចឹង យើងក៏តែងសង្ឃឹមថាគេនឹងសប្បាយបែបនេះឯង»

«គ្រួសារគាត់នៅទីនេះដែរឬ?»

«គេមិនប្រាប់នាងទេឬ? ពួកយើងក៏មិនសូវដឹងពីរឿងរ៉ាវពីគេដែរ តែដឹងត្រឹមថាគេជាអ្នកមានគុណរបស់យើងតែប៉ុន្នោះឯង»

«មានគុណ?»

«គេមិនដែលនិយាយអ្វីប្រាប់នាងទេឬ? តែកុំខូចចិត្តអី គេស្រលាញ់នាងណាស់ បើមិនចឹងគេមិននាំនាងមករកពួកយើងទេ និយាយទៅគេជួយទាំងថវិកានិងកម្លាំងកាលពីច្រើនឆ្នាំមុនពេលអណ្តូងរ៉ែត្រូវបានបាក់រលំ សមាជិកអ្នកភូមិយើងបាស្លាប់និងរបួសច្រើន ព្រោះតែជាការជីកជាក្រុមហ៊ុនឯកជនទោះបីជារដ្ឋាភិបាលជួយក៏ពិតមែន ប៉ុន្តែស្ថានការសម្រាប់រស់នៅថ្មី និងការឈឺចាប់ម៉េចនឹងអាចជួយបានទៅ? តែអាម៉ានម្នាក់នេះនៅជួយពួកយើងពេលដែលពួកយើងពិបាកបំផុត ជាពិសេសគេក៏ជួយបង្រៀនក្មេងៗនិងបញ្ជូនពួកគេឱ្យរៀនក្នុងក្រុងទៀតផង»

គេជាមនុស្សចិត្តល្អបែបនេះឬ?

«ហាហា អ្នកស្រីសំណាងណាស់ថែមទាំងបង្កើតកូនប្រុសឱ្យគេទៀត នេកបង្កើតពីរបីនាក់ទៀតទៅ»

អារ៉ាន់សើចមិនចេញ ញញឹមទាំងលំបាកក្នុងងារជាប្រពន្ធរបស់ចាវយ៉ូធានពិតមែន។ គេតែងតែឱ្យនាងមានការភ្ញាក់ផ្អើលជានិច្ចតាំងពីស្គាល់គេមក។

ពេលត្រលប់ទៅវិញមានទាំងមាន់ ពងមាន់ បន្លែ ផ្លែឈើពេញកន្រ្តកត្រលប់ទៅផ្ទះវិញ ហើយបើនិយាយពីនំប៉ាវតូចក៏ដេកលក់បាត់ទៅហើយក្នុងដៃឪពុកបាត់ទៅហើយ។

«អរគុណហើយ»

«កុំភ្លេចអ្វីដែលពួកយើងប្រាប់ណា» ពេលឮបែបនេះនាងក៏មុខក្រហមម្តងទៀត

ពួកយើងបានដាក់ថ្នាំប៉ូវច្រើនណាស់ កុំភ្លេចប្រើផង

នេះហើយជាអ្វីដែលពួកអ្នកភូមិប្រាប់នាងកុំភ្លេចដាច់ខាតក្នុងរាត្រីវែងអន្លាយរបស់ប្តីប្រពន្ធ តែនាងនិងចាវយ៉ូធានម៉េចនឹងអាចធ្វើរឿងបែបនោះម្តងទៀតទៅ។ ចាវយ៉ូធានស្រាប់តែញញឹមធ្វើឱ្យនាងសង្កេតឃើញ ហើយក៏ខឹងភ្លាម

«លោកនៅសើចទៀត»

«ស៊ូ កូនប្រុសយើងដេលលក់ហើយ» ចាវយ៉ូធានស្ពាយកន្ត្រកពីក្រោយហើយបីកូនប្រុសទៀតធ្វើឱ្យនាងដែលកាន់មាន់ក៏សង្កេតឃើញក៏រកបីកូនប្រុស

«ខ្ញុំមិនធ្ងន់ទេ»

អាប៉ិតួប្រុសក៏សឺប្រាយអេតមីនរហូតដែរ ហើយចុះអ្នកអានសឺប្រាយដែរអត់ ខមមិនខ្លះផងអេតមីននិយាយម្នាក់ឯងអផ្សុកណាស់។ តើអារ៉ាន់និងចាវយ៉ូធាននឹងទៅជាយ៉ាងណានៅសប្តាហ៍ក្រោយ តើគេមានអ្វីសឺប្រាយតួស្រីនិងអ្នកអានទៀតអត់??

Comments