ប៉ាប៉ា កំពូលស្នេហ៌

ផ្តើមរឿង
ពេលព្រឹកម៉ោង៨ នៅបរិវេនសកលវិទ្យាល័យល្បីមួយក្នុងក្រុង វាបានផ្សាភ្ជាប់នូវទេសភាពដែលមានដើមឈើធំៗពេញសួនច្បារ អមជាមួយមេឃរលឹមកក់ខែតិចៗរងារដល់បេះដូង។ ថ្ងៃនេះជាថ្ងៃទទួលសញ្ញាប័ត្ររបស់សិស្សដែលបានរង់ចាំរយះពេលច្រើនឆ្នាំសម្រាប់ក្រដាសមួយសន្លឹកដែលបង្កប់នូវការព្យាយាមរបស់ពួកគេក្នុងការសម្រេចបំណង។ អារ៉ាន់ គីយ៉ា ស្លៀកពាក់ថ្លៃថ្នូរតំណាងជាសិស្សច្បងអបអរសិស្សប្អូនអង្គុយនៅទីធ្លាសាលាហើយសម្លឹងមើលសិស្សប្អូនម្នាក់ដែលបានរៀបការរួចហើយស្វាមីនិងកូនបានមកអបអរថ្ងៃម៉ាក់ម៉ាក់ទទួលសញ្ញាប័ត្រ។ នាងជាសិស្សរៀនផ្នែកវិទ្យាសាស្ត្រម្នាក់ដែលជោគជ័យក្នុងអាជីពកាងារជាអ្នកធ្វើការក្នុងបន្ទប់ពិសោធន៍ជាតិមួយកន្លែង និងជាអតីតសិស្សពូកែម្នាក់ក្នុងសាលា។ បើមើលគ្រប់ជ្រុងជ្រោយឱ្យមែនទែនទៅ នាងមិនបានខ្វះអ្វីទាំងអស់សម្បីតែ..... «អ្នកម៉ាក់!» សម្លេងក្មេងម្នាក់ហៅនាង ក្មេងប្រុសអាយុ៥ឆ្នាំ ស្ពាយកាតាបក្មេងបឋម ស្លៀកពាក់បែបកុមារាគួរឱ្យស្រលាញ់ អាវស ខ្លី អមជាមួយមុខដ៏សែនសង្ហាតាំងពីតូច «នំប៉ាវតូច» អារ៉ាន់គីយ៉ាភ្ញាក់ផ្អើលនឹងវត្តមានកូនប្រុសសម្លាញ់ មែនហើយគេជាកូនប្រុសនាងដែលនាងបានឱ្យកំណើតកាលពី៥ឆ្នាំមុន។ អាយ៉ុង គីយ៉ា ជាកូនប្រុសតែម្នាក់គត់របស់អារ៉ាន់។ ទោះបីពួកគេជាម្តាយកូនគ្នាតែ នំប៉ាវតូចរបស់នាងមិនមានរូបរាងដូចនាងប៉ុន្មានទេ គឺដូចតែត្រង់ម្រាមដៃនិងជើងតែប៉ុន្នោះ ដែលជាពិសេសនោះកូនរបស់នាងខុសពីក្មេងដ៏ទៃ។ បើសួរថាខុសយ៉ាងម៉េច ហើយក្មេងនេះដូចអ្នកណា ម្តាយដូចជាអារ៉ាន គីយ៉ាប្រហែលឆ្លើយមិនបានដែរ។ «នំប៉ាវតូចមកបានយ៉ាងម៉េច?» នាងចាប់ដៃកូនប្រុស «មកជាមួយម៉ាក់ធម៌ បាយដំណើប» មែនហើយ ម៉ូអាន់ ដេរ៉ា ឬបាយដំណើបជាមិត្តសម្លាញ់តែម្នាក់គត់ដែលជួយយនាងគ្រប់រឿងទាំងអស់សម្បីតែកំណើតនំប៉ាវតូចរបស់នាង។ «អីយ៉ា ជាកូនសិស្សច្បងមែនទេគួរឱ្យស្រលាញ់ដល់ហើយ» សិស្សប្អូនម្នាក់ដែលស្លៀកពាក់ឈុតទទួលសញ្ញាប័ត្រក៏ដើរមកសរសើរ នំប៉ាវតូចរបស់អារ៉ាន ដែលសាងអារម្មណ៍មិនពេញចិត្តដល់នំប៉ាវតូចដែលជាក្មេងមិនចូលចិត្តឱ្យគេប៉ះ «អរគុណ» «តើអាយុប៉ុន្មានហើយ?» «៥ឆ្នាំហើយ» «សិស្សច្បងរៀនចប់ភ្លាម ក៏រៀបការតែម្តង តែមិនដែលឮថាសិស្សច្បងរៀបការ ហើយថែមទាំងពោះធំអត់ប្តី» សំណួរនេះចាប់ផ្តើមសាងបញ្ហាដល់អារ៉ាន់ញញឹមមិនចេញ «នែសិស្សប្អូន អារ៉ាន់នេះណា រៀនចប់មានកាងារល្អ មានកូនមិនដូចអ្នកខ្លះសូម្បីកាងារក៏គ្មាន ប្រុសតាមស្រលាញ់ក៏អត់» ពេលនេះបាយដំណើបដែលទើបតែមកពីចតឡានក៏ថាឱ្យអ្នកដែលសួរសំណួរមិនចូលត្រចៀកនាងភ្លាមដោយមិនទុកមុខ អ្នកដែលត្រូវបានគេឌឺក៏តបមិនចេញនឹងសំណួរអ្នកនាង ត្រកូលដេរ៉ា ដែលគ្រប់គ្រងជំនួញច្រើនប្រភេទក្នុងប្រទេស ជាពិសេសនាងខ្លាចនឹងត្រូវបដិសេដដោយក្រុមហ៊ុនដេរ៉ា ទើបត្រូវបង្ខំចិត្តដើរចេញ «ឯងមកដល់ហើយ» អារ៉ានចាប់ដៃមិត្តសម្លាញ់ «ក្បាលឯងសាងពីអ្វីឬក៏មានតែសៀវភៅទេ បានជាមិនតមាត់វា» «គេសសើរនំប៉ាវតូច........នរណាឱ្យខ្ញុំមានកូនប្រុសស្អាតទៅ» នាងនិយាយហើយមើលនំប៉ាវតូចដោយមានមោទនភាព។ បាយដំនើបមិនពេញចិត្តរលាស់ដៃនាងហើយងាកទៅរកនំប៉ាវតូច។ «កូនប្រុសម៉ាក់ធម៍ គឺថាមានមិត្តម៉ាក់ត្រង់នេះចង់លេងជាមួយកូន ១៥នាទីតើបានទេ?» បាយដំណើបចង្អុលទៅមនុស្សស្រីដែលស្លៀកឈុតបញ្ចប់ការសិក្សាបីនាក់ឈរក្រោមដើមឈើកំពុងសម្លឹងមើលនៅប៉ាវតូច «..........» កំលោះតូចមិនតប «ចាំមីងទិញសៀវភៅក្បួនសង្គ្រាមល្អទេ?» «១០នាទី» «ល្អ ល្អ» នំប៉ាវតូចដើរទៅរកបងស្រីដែលរង់ចាំគេ «នែ ឯងទិញសៀវភៅបែបនោះឱ្យគេទៀតហើយ លើកមុនខ្ញុំយកទៅលាក់ទើបតែរួចទេ» «នែរ៉ាន់រ៉ាន់ ខួរក្បាលកូនឯងមិនមែនក្មេងបឋមទេ ហេតុអ្វីឯងចង់ឱ្យគេរស់នៅបែបនោះ?» មែនហើយ កូននាងដែលនាងនិយាយថាមិនធម្មតានោះគឺគេមានខួរក្បាលចាស់ទុំ និងឆ្លាតលើលក្មេងទូទៅ។ នាងមិនឱ្យគេរៀនផ្លោះថ្នាក់ឬ ងានសៀវភៅបង្ហាញពីភាពព្រៃផ្សៃឡើយ ផ្ទុយទៅវិញនាងទិញសៀវភៅរឿងនិទាន ឬសៀវភៅសិក្សាបែបសកលវិទ្យាល័យឱ្យគេរៀនបន្ថែមវិញជំនួសសៀវភៅមនោគមវិជ្ជា។ «ខ្ញុំចង់ឱ្យនំប៉ាវតូចធំឡើងដូចក្មេងទូទៅប៉ុន្នោះ» «ឯងស្តាយក្រោយរឿងថ្ងៃនោះទេ» «រឿងអី?» «រឿង......កំណើតប៉ាវ ប៉ាវ» ស្តាយក្រោយឬ គ្មានក្នុងគំនិតនាងសូម្បីតែបន្តិច? នាងគិតថាប្រុសម្នាក់ដែលនាងមិនស្គាល់សូម្បីតែរូបរាងទៅវិញទេ ដែលធ្វើឱ្យនាងមានកំណើតនំប៉ាវតូចទើបស្តាយក្រោយពិតប្រាកដ «វាគ្មានក្នុងគំនិតខ្ញុំទេ» តើនាងមានកំណើតប៉ាវប៉ាវតូចរបស់យើងយ៉ាងម៉េច? តើអ្នកអានគិតថាអារ៉ាន់ របស់យើងស្អាតទន់ភ្លន់ សុភាពរាបសារដូចសម្លៀកបំបាក់នាងពាក់ថ្ងៃនេះទេ? កុំភ្លេចតាមដានទាំងអស់គ្នាសប្តាហ៍ក្រោយ

ភាគទី២

Comments